កីឡាករថ្មីរបស់ Chelsea គឺ Timo Wener បានទម្លាយឲ្យដឹងថា ការដែលបានធ្វើការជាមួយវីរបុរសក្លឹប Frank Lampard និង Petr Ceck បានជួយឲ្យគេសម្រេចចិត្តផ្លាស់ចេញពី RB Leipziq ក្នុងតម្លៃខ្លួន៥៣លានផោន។
ព័ត៌មានអន្តរជាតិ
កៅអី Top 4 របស់ Man utd បានមកពីការរួមចំណែកជាច្រេីន របស់ Bruno នេះតាមសម្តីរបស់ Ole
លោក Solskjaer បានសរសើរនិងអរគុណដល់ Bruno Fernandes ក៏ដូចជាកីឡាករដទៃទៀត ដែលបានប្រឹងប្រែងខ្លាំងមែនទែន រហូតដល់ជួយក្រុមអាចលេង UEFA Champions League បានរដូវកាលក្រោយ។
Vardy បានបង្ហាញថា អាយុគ្រាន់តែជាតួលេខក្រោយឈ្នះស្បែកមាស EPL
ខ្សែប្រយុទ្ធរបស់ក្លឹប Leicester City កីឡាករ Jamier Vardy បានក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេឈ្នះស្បែកជើងមាសនៅ Premier League បន្ទាប់ពីបញ្ចប់រដូវកាលរកបាន២៣គ្រាប់។
Lionel Messi ចង់អោយ Marcelo Bielsa មកដឹកនាំ Barcelona នារដូវកាលក្រោយ
Lionel Messi បានជំរុញឲ្យ Barcelona ធ្វើការនាំយកលោក Marcelo Bielsa ពីក្លឹប Leeds United មកដើម្បីធ្វើជាអ្នកចាត់ការថ្មីនៅកីឡដ្ឋាន Nou Camp។
ដេីម្បីចងចិត្ត Aubameyang Arsenal គ្រោងបន្ថែម 5មុីនផោន ទៀតលេីកិច្ចសន្យាចាស់
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលសេសសល់កុងត្រារយៈពេល ១២ ខែជាមួយក្លឹប Arsenal និងល្ហៀងៗថាកំពុងគិតចង់ចាកចេញ ថ្មីៗនេះមានរបាយការណ៍ថាក្លឹបកាំភ្លើងធំបានត្រៀមខ្លួនក្នុងការផ្តល់ជូនកុងត្រាថ្លៃពលកម្មថ្មីសម្រាប់រូបគេហើយ ដើម្បីឲ្យគេបន្តឈរជើងរយៈពេលយូរបន្ថែមទៀត។
Jose Gimenez ជាគោលដៅបន្ទាប់របស់ Chelsea
លោក Lampard អ្នកចាត់ការក្រុម Chelsea ចង់បានកីឡាករ Jose Gimenez របស់ក្រុម Atletico Madrid ដើម្បីមកពង្រឹងតំបន់ការពាររបស់ខ្លួននៅរដូវកាលក្រោយ។
Rodgers : Leicester ត្រូវតែបានលេង UCL
លោក Rodgers អ្នកចាត់ការក្រុម Leicester City បានបញ្ជាក់ថាប្រសិនបើមិនអាចចូលលេង UEFA Champions League ទេ នោះជារឿងដែលគួរឱ្យសោកស្ដាយបំផុត។នៅរាត្រីនេះ ការប្រកួត Premier League នឹងឈានចូលសប្ដាហ៍ចុងក្រោយហើយ ដោយក្រុម Leicester City នឹងត្រូវតតាំងជាមួយក្រុម Manchester United នៅម៉ោង១០យប់។ ការប្រកួតនៅយប់នេះ គឺពិតជាស្វិតស្វាញខ្លាំងហើយ ព្រោះ Leicester City ត្រូវការឈ្នះបិសាចក្រហមដាច់ខាត ទើបពួកគេមានឱកាសលេង UEFA Champions League បាន។
Raul Jimenez ជាគោលដៅថ្មីរបស់ Arsenal បេីសិន Aubameyang ចាកចេញ
តាមរបាយការណ៍ពី Le10Sport បានចុះផ្សាយ ក្លឹបកាំភ្លើងធំ Arsenal បានសម្លឹងឃើញរ៉ាដាមួយរូបថ្មីហើយស្រេច នោះគឺកីឡាករ Raul Jimenez របស់ក្លឹប Wolves ដែលទុកជាកង់ស្រកួរដ៏សំខាន់ ប្រសិនណា Pierre-Emerick Aubameyang ជ្រើសរើសផ្លូវដើរចេញពីក្លឹប។
De Gea អាចចេញពី Man utd ក្រោយពេល Man utd ចាប់អារម្មណ៍ Jan Oblak
ក្រុមបិសាចក្រហម Manchester United ក៏បានចូលខ្លួនប្រជែងជាមួយ Chelsea ផងដែរ ក្នុងការទិញយកអ្នកចាំទី Jan Oblak របស់ក្រុម Atletico Madrid ។
Kylian Mbappe ទំនងមិនបានលេង UCL ទេក្រោយពីរបួសយប់មិញ
ខ្សែប្រយុទ្ធ Kylian Mbappe បានរងរបួសកែងជើងធ្ងន់ធ្ងរ អំឡុងពេលក្រុម PSG យកឈ្នះលើក្រុមSaint-Etienne ក្នុងលទ្ធផល ១-០ ពានរង្វាន់ French Cup វគ្គផ្ដាច់ព្រ័ត្រ។