សាហាវ!​ Neymar ​រក​បាន​៤០០​លាន​អឺរ៉ូ កាល​ឆ្នាំ​ដំបូង​នៅ PSG

admin

ខ្សែ​ប្រយុទ្ធ Neymar រក​ចំណូល​បាន​ដល់​ទៅ ៤០០​លាន​អឺរ៉ូ​​ឯ​ណោះ​នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន ​ក្រោយ​ពី​ផ្លាស់​ចេញពី​ក្រុម FC Barcelona ​ទៅ។     ​យោង​តាម​ប្រភព​ដែល​ខាង​វិបសាយ Marca ​ទទួល​បាន ​គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ​ទទួល​បាន​ចំណូល​ច្រើន​មែនទែន​នៅ​ឆ្នាំ​ដំបូង​របស់​ខ្លួន​នៅ​ទឹក​ដី​បារាំង។ ដោយ​ចំណូល​ទាំង​អស់​នោះ​ភាគ​ច្រើន​ចេញ​ពី​ខាង commercial ​ដែល​រូបគេ​ទទួល​ថត​និង​ផ្នែក​ផ្សេង​ៗ​ទៀត​ក្រោយ​ពី​ការ​ផ្លាស់​មក​លេង​នៅ PSG ​។ ​ជាមួយ​នឹង​ការ​ទទួល​បាន​ចំណូល​ច្រើន​របស់ Neymar ​នេះ​ដែរ ​លោក ​Nasser Al Khelaifi ​ដែល​ជា​ប្រធាន​ក្លឹប PSG ​បាន​និយាយ​​នៅ​ថ្ងៃ​ចុះ​កុងត្រា​ដែរ​ថា​៖ “យើង​នឹង​រក​ប្រាក់​បាន​យ៉ាង​ច្រើន​ពី Neymar ​ជាង​ការ​ចំណាយ​របស់​យើង​នាំ​យក​គេ​មក​ទៀត”។ ​ក្លឹប​ PSG ​កាល​ពី​ទិញ Neymar ​បាន​នោះ ​ពួកគេលក់​អាវ​​ដាច់ខ្លាំង ក្រោយពី​មានការ​ប្រកាស​ផ្លូវការ។ ក្លឹប​ក៏​បាន​បញ្ជាក់​ទៀត​ថា​វត្ដមាន​របស់​កីឡាករ​ប្រេស៊ីល​នេះ គឺ​ជា​កត្តា​សំខាន់សម្រាប់​ការ​ចុះ​កុងត្រា​សម្រាប់​ផលិតផល brand Replay ឬ Nike Jordan ៕ ​ ប្រភព៖ Marca

ធ្លាយ​រឿង Man Utd ​ទិញ Ronaldo បង់​រំលោះ​៥​ឆ្នាំ​ជាមួយ Juventus

admin

ក្លឹប Manchester United នឹង​ត្រូវ​ចំណាយ​សរុប​១៥​លាន​អឺរ៉ូ​បង់​ទៅ​កាន់ Juventus សម្រាប់​ការ​នាំ​យក Cristiano Ronaldo ត្រឡប់​មក​វិញ។     ប៉ុន្តែ​បិសាច​ក្រហម​​មិន​បាន​​បង់​ចំនួន​ពេញ​ឲ្យ Juventus ឡើយ ពោល​ត្រូវ​បង់​រំលោះ​រយៈពេល​៥​ឆ្នាំ (មាន​ន័យ​ថា​មួយ​ឆ្នាំ​បង់​៣​លាន​អឺរ៉ូ)។ ព័ត៌មាន​នេះ​បាន​លេច​ឡើង​ដោយ​សារ​ការ​បញ្ចេញ​របស់​លោក Fabrizio Rmano ដែល​ជា​អ្នក​កាសែត​ល្បី​មួយ​រូប។ Romano បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា Manchester United ត្រូវ​បង់​១៥​លាន​អឺរ៉ូ​ទៅ​កាន់​ Juventus សម្រាប់​ការ​​ផ្ទេរ​យក Ronaldo ប៉ុន្តែ​រយៈពេល​៥​ឆ្នាំ។ មាន​ន័យ​ថា ត្រូវ​បង់​៣​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ រហូត​ដល់​ឆ្នាំ​២០២៦។ Ronaldo ត្រូវ​បាន​គេ​រំពឹង​​ថា នឹង​មិនន​​អាច​បង្ហាញ​ខ្លួន​ប្រកួត​​ដំបូង​ឲ្យ United នៅ​សប្ដាហ៍​នេះ​ទេ ដោយ​សារ​តែ​ពេលវេលា​ហ្វឹកហាត់​មិន​គ្រប់គ្រាន់។ ដូច្នេះ​គេ​នឹង​អាច​លេង​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ក្នុង​ពាន​រង្វាន់ Champions League ទល់​នឹង Young Boys៕ ប្រភព៖ The Sun 

ការបង្ហាញខ្លួនជាលើកដំបូងរបសល់ Ronaldo ​នៅ United អាច​នឹង​ពន្យារពេល ដោយ​សារ​មូលហេតុ​នេះ

admin

Cristiano Ronaldo អាច​នឹង​ត្រូវ​រង​ចាំ​រហូត​ដល់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ សម្រាប់​ការ​បង្ហាញ​ខ្លួន​ប្រកួត​ជា​លើក​ដំបូង​ឲ្យ Manchester United។     កីឡាករ​វ័យ​៣៦​ឆ្នាំ​​គ្រោង​នឹង​ចូល​ហ្វឹកហាត់​​ជាមួយ​បិសាច​ក្រហម​នៅ​សប្ដាហ៍​​នេះ​ជា​លើក​ដំបូង ចាប់​តាំង​​ផ្ទេរ​ពី Juventus ក្រោយ​ធ្វើ​ចត្តាឡីស័ក​ចំនួន​៥​ថ្ងៃ។ ប៉ុន្តែ​បើ​តាម​ប្រភព The Sun រាយការណ៍​ថា Ronaldo នឹង​មាន​ពេលវេលា​តិចតួច​​ក្នុង​ការ​រៀបចំ​ខ្លួន​ប្រកួត​ក្នុង​លីគ​​ទល់​នឹង Newcastle នៅ​ចុង​សប្ដាហ៍​នេះ។ Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​លោក Ole Gunnar Solskjaer ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង​សិន​ក្នុង​ការ​ប្រកួត​ជាមួយ Newcastle។ យ៉ាងណា កីឡាករ​វ័យ​៣៦​ឆ្នាំ​អាច​នឹង​​ជាប់​ជា​ជម្រើស​ដំបូង​ជួយ United លេង​នៅ Champions League ទល់​នឹង Young Boys នៅ​ថ្ងៃ​អង្គារ​​សប្ដាហ៍​ក្រោយ។ Ronalod បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ក្រោយ​ត្រឡប់​មក​កាន់ Man United វិញ ក្នុង​តម្លៃ​ខ្លួន១៩,៨​លាន​ផោន​ផ្លាស់​ពី Juventus៕​​ ប្រភព៖ Dailymail

Pogba ​ថា​បារាំង​លែង​ជា​ក្រុម​ខ្លាំង​លើ​លោក​ទៀត​ហើយ​

admin

​ខ្សែ​បម្រើ Paul Pogba ​បាន​អះអាង​ថា​ទម្រង់​លេង​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ ​បាន​បញ្ជាក់​ថា​ក្រុម​ជម្រើស​ជាតិ​បារាំង​លែង​ជា​ក្រុម​ខ្លាំង​នៅ​លើ​លោក​នេះ​ទៀត​ហើយ។     ​បារាំង​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។ តែ​ក្រោយ​ពី​ឈ្នះ​ពាន​រង្វាន់​នោះ​មក ​ក្រុម​មួយ​នេះ​ហាក់​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដោយ​លេង​ក្នុង​ពាន​រង្វាន់ Euro 2020 ​កន្លង ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចាញ់​ស្វីស។ ខណៈ​ដែល​ជម្រុះ World Cup 2022 ​ថ្មី​ៗ​​នេះ​ទៀត ​ពួកគេ​លេង​ស្មើ​២​ប្រកួត​ហើយ។ ទម្រង់​លេង​ធ្លាក់​ចុះ​នេះ បាន​ធ្វើ​ឱ្យ Pogba ​ដែល​ជា​កីឡាករ​បារាំង​ផ្ទាល់​នោះ ​និយាយ​ដោយ​ខ្លួន​ឯង​ថា​ក្រុម​របស់​គេ​លែង​ជា​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក​នេះ​ទៀត​ហើយ។ “វា​យូរ​មក​ហើយ​តាំង​ពី​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​ជាមួយ​ក្រុម​បារាំង។ ​ខ្ញុំ​ពិត​ជា​នឹក​ការ​ឈ្នះ​ប្រកួត​ណាស់ យើង​ទាំង​អស់​គ្នា​ពិត​ជា​នឹក​មែន។ យើង​លែង​ជា​ក្រុម​ល្អ​បំផុត​លើ​លោក​ទៀត​ហើយ”។ សម្ដី Pogba ៕ ប្រភព៖ Marca

ក្រោយ​គេ​រិះគន់​ធាត់​ឡើង​គីឡូ Neymar ​ដោះ​អាវ​បង្ហាញ​សាច់យ៉ាងឡូយ

admin

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​ដោះ​អាវ​បង្ហាញ​ដាច់​ដុំ​របស់​ខ្លួន​ទៅ​អ្នក​គាំទ្រ ​ក្រោយ​ពី​មាន​ការ​រិះគន់​ថា​រូបគេ​ឡើង​គីឡូ​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។           ​Neymar ​ក្រោយ​ពី​ចប់​ការ​ប្រកួត Copa America ​កន្លង​ទៅ ​រូបគេ​ទៅ​សម្រាក​លំហែរ​កាយ ​និង​ទើប​តែ​បាន​ចូល​ហាត់​ជាមួយ​ក្រុម PSG ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ទេ។ ​យ៉ាង​ណាមិញ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ​ក៏​ស្រាប់​តែ​ទទួល​បាន​ការ​រិះគន់​ថែម​ទៀត​ទាក់ទង​ទៅ​នឹង​រូបគេ​មើល​ទៅ​មាឌ​ធំ​ជាង​មុន​និង​ឡើង​សាច់។         ចំពោះ​រឿង​នេះ​ដែរ ​ក្រោយ​ពី​មាន​ការ​រិះគន់​ភ្លាម Neymar ​បាន​តប​លក្ខណៈ​លេង​សើច​វិញ​ថា​ដោយសារ​ពាក់​អាវ​លេខ L ​ទើប​មើល​ទៅ​ឃើញ​ធំ ​តែ​ប្រកួត​ក្រោយ​ៗ​ទៀត រូបគេ​នឹង​ពាក់​លេខ M ​វិញ​ហើយ​។ ក្រោយ​ពី​នោះ​មក អតីត​កីឡាករ Barcelona ​ក៏​បាន​ដោះ​អាវ​បង្ហាញ​ដាច់​ឱ្យ​អ្នក​គាំទ្រ​មើល​ថែម​ទៀត ​ថា​រូបរាង​របស់​គេ​មិន​ធាត់​ឡើយ៕ ​ ប្រភព៖ Dailymail

Lingard ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង ​ជួយ​អង់គ្លេស​ឈ្នះ​អេដូរ៉ា ​៤-០

admin

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​បន្ដ​ភាព​ខ្លាំង​របស់​ខ្លួន ​ដោយ​យក​ឈ្នះ​លើ​ក្រុម​អេដូរ៉ា ​ក្នុង​លទ្ធផល ​៤-០ ​នៅ​ការ​ប្រកួត​ជម្រុះ World Cup 2022 ​តំបន់​អឺរ៉ុប។       ​សម្រាប់​ការ​ប្រកួត​ខាង​លើ ​ក្រុម​អង់គ្លេស​ហាក់​មិន​ពិបាក​ក្នុង​ការ​ឈ្នះ​ឡើយ ព្រោះ​ក្រុម​អេដូរ៉ា ​ជា​ក្រុម​ខ្សោយ​។ ​យ៉ាងណា ​លោក Gareth Southgate ​ក៏​បាន​ផ្ដល់​ឱកាស​ច្រើន​ដល់​កីឡាករ​មិន​សូវ​បាន​លេង ​ឱ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ ​ជាក់​ស្ដែង​ដូចជា Jesse Lingard ​ជា​ដើម ដែល​ទើប​ជាប់​ជម្រើស​ជាតិ​វិញ ​និង​ខ្សែ​ប្រយុទ្ធ Bamford ​របស់ Leeds United ​ដែល​ទើប​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង។         ​សម្រាប់​ការ​ប្រកួត​ខាង​លើ ​ក្រុម​អង់គ្លេស​ហាក់​មិន​ពិបាក​ក្នុង​ការ​ឈ្នះ​ឡើយ ព្រោះ​ក្រុម​អេដូរ៉ា ​ជា​ក្រុម​ខ្សោយ​។ ​យ៉ាងណា ​លោក Gareth Southgate ​ក៏​បាន​ផ្ដល់​ឱកាស​ច្រើន​ដល់​កីឡាករ​មិន​សូវ​បាន​លេង ​ឱ្យ​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​ដែរ។ ​ជាក់​ស្ដែង​ដូចជា Jesse Lingard […]

ផ្អាកការប្រកួតយប់មិញ Messi ​ឆ្ងល់​ថា​មក​ដល់​ប្រេស៊ីល​៣​ថ្ងៃ​ហើយ ទើប​មក​ឃាត់​អី​ពេល​នេះ​

admin

ការ​ប្រកួត​រវាង​ក្រុម​ប្រេស៊ីល ​និង​អាហ្សង់ទីន​ត្រូវ​បាន​ផ្អាក​សិន​ហើយ​បន្ទាប់​ពី​ក្រុម​សុខាភិបាលប្រេស៊ីល ​​រក​ឃើញ​ថា​កីឡាករ​អាហ្សង់ទីន​៤​នាក់​ដែល​មក​ពី​អង់គ្លេស​មិន​បាន​ធ្វើ​ចត្ដាឡីស័ក​ត្រឹម​ត្រូវ។       ​ការ​ប្រកួត​ជម្រុះ World Cup ២០២២ ​ខាង​លើ​ចាប់​ផ្ដើម​បាន​តែ​បន្ដិច​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​ខាង​សន្ដិសុខ​ចូល​មក​ផ្អាក​សិន ​ក្រោយ​ពី​ខាង​ប្រេស៊ីល​ទើប​រក​ឃើញ​ថា​កីឡាករ​ក្នុង​ក្រុម​អាហ្សង់ទីន​ដល់​ទៅ​៤​នាក់​មក​ពី​អង់គ្លេស។ ​បើ​តាម​ច្បាប់​កីឡាករ​ទាំង​៤​នាក់​នោះ ​ត្រូវ​ធ្វើ​ចត្ដាឡឺស័ក​សិន​ទើប​អាច​លេង​បាន ​តែ​នេះ​ពួកគេ​មក​ដល់​ហើយ​ក៏​មាន​អ្នក​ចូល​លេង​ប្រកួត​ថែម​ទៀត។       ​ការ​រំសាយ​ពាក់​កណ្ដាល​ទី​បែប​នេះ ​បាន​ធ្វើ​ឱ្យ Messi ​ប្រធាន​ក្រុម​អាហ្សង់ទីន​បាន​បង្ហាញ​អារម្មណ៍​ដែរ​ថា​ក្រុម​របស់​ខ្លួន​បាន​មក​ដល់​ប្រេស៊ីល​៣​ថ្ងៃ​មក​ហើយ។ ​រយៈ​ពេល​នេះ ​សម​ណាស់​ខាង​ក្រសួង​សុខភិបាល​ឬ​អ្នក​ពាក់ព័ន្ធ​បាន​ដឹង ​ហើយ​អាច​ទាក់ទង​កីឡាករ​មក​ពី​អង់គ្លេស​ទៅ​ធ្វើ​ចត្ដាឡឺស័ក​បាន។ មិន​គួរ​ណា​មក​ចូល​ផ្អាក​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​ទី​បែប​នេះ​ឡើយ៕ ប្រភព៖ Dailymail

ជើងឯង World Cup 2018 បារាំង​បន្ដ​ស្មើ​ទៀត​ហើយ​នៅ​វគ្គ​ជម្រុះ World Cup ​តំបន់​អឺរ៉ុប​

admin

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង បាន​បន្ដ​លេង​ស្មើ​ក្រុម​អ៊ុយក្រែន ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​តំបន់​អឺរ៉ុប​យប់មិញ​នេះ​។     ​​បារាំង​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​សោះ​សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​មក​នេះ។ ​ជាក់​ស្ដែង​ជម្រុះ World Cup ​២​ដង​ចុង​ក្រោយ​លេង​ស្មើ​ទាំង​២​ប្រកួត​តែ​ម្ដង។ ដោយ​ប្រកួត​ទី​១​ស្មើ​បូស្នី ១-១ ​ហើយ​ប្រកួត​ទី​២​នៅ​យប់មិញ​នេះ ​លេង​ស្មើ​ក្រុម​អ៊ុយក្រែន​ទៀត​ក្នុង​លទ្ធផល ១-១ ដែរ។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​បារាំង​នៅ​អាច​ឈរ​លេខ​១​កំពូល​តារាង​ពូល D ​ដដែល ព្រោះ​ក្រុម​ដទៃ​ទៀត​ក្នុង​ពូល​ក៏​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។     ប្រភព៖ DailyMail

តារាជើងស៊ុតទើបផ្លាស់មក Premier League ថ្មីៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាប់មិត្តរួមក្រុមនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Man Utd ថារដូវកាលនេះត្រូវឈ្នះពាន Premier League

admin

Cristiano Ronaldo ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រាប់​​ទៅ​​​​​​​​​​​​​​​​​​​មិត្តរួមក្រុមនៅ​ Manchester United ថា​នា​រដូវកាល​នេះ​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​ English Premier League ឱ្យបាន។     ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្សែ​ប្រយុទ្ធ​វ័យ​ ៣៦​ឆ្នាំ​ដែល​ទើប​ត្រលប់​មក​លេង​នៅ​ Old Trafford វិញ​​​​​ក្នុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តម្លៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ទេរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១៩,៨​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផោន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Juventus ​នោះ​បានមកដល់អង់គ្លេសហើយ និងកំពុងធ្វើចត្តាឡឺស័ក៥ថ្ងៃសិន មុន​ទៅ​ហ្វឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាត់​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមបាន។ ការ​ត្រលប់​​​​​​​​​​មក​​​​​​​​​​​​​​​​​​​​​វិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើកនេះដែរ Legend របស់​បិសាច​ក្រហម​ខាង​លើ​បាន​បង្ហើប​ពី​មហិច្ឆតា​ដែរថាចង់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសឱ្យបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​     សារ​របស់​ Ronaldo នេះ ​ត្រូវ​បាន​ Bruno ជាអ្នកនិយាយផ្ទាល់ទៅកាន់មិត្ដរួមក្រុមដទៃទៀត  ក្រោយ​ពី​រូបគេ​សម្រេច​ការ​ផ្ទេរ​ជា​​​​​​​​ផ្លូវការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយប្រកួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដំបូង​របស់​គេ ​ទំនង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​ត្រូវ​ប៉ះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​​មួយ​ក្រុម​​Newcastle United៕ ប្រភព៖ DailyMail

នោះ! Salah ​ចង់​បាន​តម្លៃ​ពលកម្ម​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍​នៅ Liverpool ​

admin

​ខ្សែ​ប្រយុទ្ធ Mohamed Salah ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ទាមទារ​តម្លៃ​ពលកម្ម​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍​ពី​ក្រុម Liverpool ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​របស់​ខ្លួន។     ​លោក Jurgen Klopp ​បាន​បញ្ជាក់​ហើយ​ថា​ក្រុម Liverpool ​កំពុង​តែ​ចរចា​ជាមួយ​កីឡាករ Salah ​លើ​កុងត្រា​ថ្មី​បន្ថែម​ទៀត។ ស្រប​ពេល​កុងត្រា​ចាស់​នៅ​សល់​ត្រឹម​២​ឆ្នាំ​ទៀត។ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ ​ជា​អ្នក​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ទៅ​ហើយ​នៅ Anfield ​ប៉ុន្តែ​ការ​បន្ដ​កុងត្រា​ថ្មី​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា​កីឡាករ​អេហ្សីប​រូប​នេះ​ទាមទារ​តំឡើង​បន្ថែម​ផង​ដែរ។ Salah ​ចង់​បាន​តម្លៃ​ពលកម្ម​កើន​ដល់​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍​ឯ​ណោះ។ ដោយ​តម្លៃ​នេះ​ខ្ពស់​ដាច់​គេ​ទៅ​ហើយ ​មិន​ថា​នៅ​ក្នុង​ក្រុម Liverpool ​​​​​​​​​​​​​​​​​​​​​​ឬក្នុងលីគ​អង់គ្លេស​នោះ​ទេ៕ ប្រភព៖ DailyMail