គ្រាប់ពេជ្យទាំងពីររបស់ Man Utd បានវិលត្រលប់មកវិញហេីយ បេីតាមសំដីរបស់ Ole

admin

លោក OLE GUNNAR SOLSKJAER បាន​អះអាង​ថាកីឡាករ​របស់​លោក Paul Pogba និង Marcus Rashford នឹង​អាច​លេង​បាន​វិញ (Fit) ពេល Premier League ចាប់​ផ្ដើម​ជាថ្មី។

Willian ក្លាយជាប្រធានបទក្តៅ សំរាប់ Arsenal នឹង Tottenham Hotspur

admin

តាម​របាយការណ៍​ពី The Telegraph បាន​ចុះ​ផ្សាយ ក្លឹប​កាំភ្លើង​ធំ Arsenal និង Tottenham Hotspur បាន​កំពុង​ប្រជែង​លើ​ទីផ្សារ​ដោះដូរ ក្នុង​ការ​ចរចា​ចង់​នាំ​យក​កីឡាករ​ផុត​កុងត្រា​របស់ Chelsea មួយ​រូប​នៅ​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

Nelson Semedo អោយតម្រុយថាចេញពី Barcelona ស្របពេល Man City ចង់បាន

admin

គ្រូបង្វឹកលោក Pep Guardiola ត្រូវបានគេរាយការណ៍ថាចង់បានកីឡាករ Nelson Semedo មកប្រជែងតំណែងជាមួយខ្សែការពារ Kyle Walker នៅឯក្រុមមេឃខៀវ Manchester City នៅរដូវកាលក្រោយនេះ ។គួរបញ្ជាក់ផងដែរថាក្រុម City ត្រូវបានគេយល់ថា កំពុងត្រៀមខ្លួន ដើម្បីធ្វើការការដោះដូរមួយ សម្រាប់កីឡាករ Semedo ជាមួយខ្សែការពារព័រទុយហ្គាល់ កីឡាករ  Joao Cancelo ដែលបានទិញមកពីក្រុម Juventus កាលពីរដូវកាលមុន នៅក្នុងតម្លៃខ្លួន ៦០ លានផោន ។ ប៉ុន្តែទោះជាយ៉ាងណា Cancelo ហាក់មិនទទួលបានភាពលេចធ្លោនៅក្នុងទឹកដី Etihad នោះទេ ដោយអាចចាប់ផ្តើមចូលលេងបានត្រឹម ៨ ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ហើយគ្រូបង្វឹកលោក  Guardiola ជឿជាក់ថា Walker មានភាពសក្តិសមសម្រាប់តំណែងមួយនេះជាង ។ ហើយយ៉ាងណាមិញវាត្រូវបានគេយល់ថាកិច្ចព្រមព្រៀងដោះដូរមួយ ត្រូវនឹងត្រូវឃើញកីឡាករ Cancelo  អាចស្ថិតនៅជាផ្នែកមួយ សម្រាប់កិច្ចព្រមព្រៀងដោះដូរជាមួយកីឡាករ Semedo វិញ នៅពេលដែលទីផ្សារដោះដូរកីឡាករ បើកឡើងសារជាថ្មី […]

Man Utd ចង់ផ្តល់កិច្ចសន្យាដល់ Odion Ighalo ដល់ចប់រដូវកាលតែ Shanghia Shenua មិនព្រម

admin

Manchester United កំពុង​តែ​បារម្ភ ពួក​គេ​នឹង​បាត់បង់​កីឡាករ​ខ្សែ​ប្រយុទ្ធ​ខ្ចី​ជើង Odion Ighalo នៅ​សប្ដាហ៍​នេះ។ តាម​គ្រោង​លោក Ole Gunnar Solskjaer ចង់​បន្ថែម​កុងត្រា​ឲ្យ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​រយៈពេល​៣​ខែ​ទៀត​​ដើម្បី​ជួយ​លេង​ឲ្យ​ចប់​រដូវ​កាល​តែ​ម្ដង។ ប៉ុន្តែ​ក្លឹប​ដើម​របស់ Ighalo គឺ Shanghia Shenua  បាន​បដិសេធ​សំណើ​នេះ និង​ចង់​យក​គេ​ត្រឡប់​ទៅ​វិញ​ដើម្បី​រៀបចំ​ចាប់​ផ្ដើម​លេង​រដូវ​កាល​ថ្មី​របស់​ពួក​គេ។ កិច្ចសន្យា​ខ្ចី​ជើង​របស់ Ighalo ជាមួយ​បិសាច​ក្រហម​​នឹង​ត្រូវ​អស់​នៅ​ចុង​ខែ​នេះ មាន​ន័យ​ថា​ថ្ងៃ​ចុងក្រោយ​របស់​គេ​នៅ​ទីក្រុង Manchester នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។ តាម​បំណង​កីឡាករ​វ័យ​៣០​ឆ្នាំ​ចង់​​បញ្ចប់​រដូវ​កាល​នៅ Old Trafford បន្ទាប់​ពី​រក​បាន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨​ប្រកួត មុន​ពេល​កម្មវិធី​ប្រកួត​ត្រូវ​ផ្អាក​ដោយ​សារ​វីរុស​កូរ៉ូណា។ Man Utd មាន​ចេតនា​ចង់​បន្ត​កុងត្រា​ឲ្យ Ighalo តែ Shanghai ក៏​ត្រៀម​ដូច​គ្នា​​ចង់​ពង្រីក​កុងត្រា​ថ្មី​ផ្ដល់​ថ្លៃ​នឿយហត់​៤០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍៕ ​

យប់មិញWerner ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង កាន់តែធ្វេីអោយក្លិបធំៗស្រក់ទឹកមាត់

admin

ខ្សែ​ប្រយុទ្ធ​ Timo Werner ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Leipzig ​ឈ្នះ​ Mainz ​05​ក្នុង​លទ្ធផល ​៥-០ ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Bundesliga ​កាល​ពី​យប់មិញ​នេះ​។ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​លេង​បាន​យ៉ាង​ល្អ និង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ជា​ពិសេស​គឺ Liverpool ​របស់​អង់គ្លេស​តែ​ម្ដង។ ​ជាមួយ​ការ​លេង​បាន​យ៉ាង​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​នេះ​ទៀត ​នោះ​ក្រុម​យក្ស​ធំ​ៗ​ជា​ច្រើន​នឹង​កាន់​តែ​ពេញ​ចិត្ត ​ហើយ​តម្លៃ​ខ្លួន​ក៏​ឡើង​ខ្ពស់​បន្ថែម​ទៀត​ដែរ។

Greenwood គ្រាប់ពេជ្យរបស់ Man Utd ដែរលេងដូច Van Persie

admin

_បើ​តាម​សម្ដី​របស់​ខ្សែ​ការពារ Luke Shaw ខ្សែ​ប្រយុទ្ធ Mason Greenwood អាច​នឹង​ក្លាយជា​ Robin van Persi ថ្មី​របស់ Menchester United។ Luke Shaw បញ្ជាក់​​ថា Greenwood ​​បាន​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​ដំបូង​ក្នុង​​ឈុត​​ធំ ហើយគេ​​ជា​ខ្សែ​ប្រយុទ្ធ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ។ រដូវ​កាល​នេះបើ​ទោះ​ កីឡាករអង់គ្លេសមិន​បាន​លេង​គ្រប់​ការប្រកួត ប៉ុន្តែ​គ្រាប់​បាល់​និង​ស្ថិតិ​របស់​គេ​ពិត​ជា​អស្ចារ្យ ហើយ​ធ្វើ​បាន Assist ​​មួយ​ចំនួន​​ផង​ដែរ។ គេ​ពិត​ជា​ធ្វើ​បាន​អស្ចារ្យ។ ​ ខ្សែ​ការពារ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​តាំង​ពី​ឆ្នាំ​២០១៤ បាន​​រៀប​រាប់​បែបនេះ ៖ «គាត់​ត្រូវ​ការ​រៀន​បន្ថែម​ច្រើន ប៉ុន្តែ​បើ​គាត់​​ប្រឹងប្រែង​រាល់​ថ្ងៃ នោះ​គាត់​​នឹង​ក្លាយ​ជា Robin van Persie ថ្មី ឬ​ជា​កីឡាករ​​​រក​គ្រាប់​បាល់​បាន​ច្រើន​ឱ្យ​ពួក​យើង»។Robin van Persi ជាខ្សែ​ប្រយុទ្ធឆ្នើម និង​​ជាវិរបុស​មួយ​រូប​របស់ Manchester United។ អតីតកីឡាករហុល្លង់ បាន​ធ្វើឱ្យអ្នកចាត់ការ Alex Ferguson ភ្ជាក់ផ្អើលជាខ្លាំង ព្រោះគេ​បាន​ជួយ​​ក្រុម​បិសាច​ក្រហម […]

Premier League ​កាន់តែស្រពិចស្រពិលក្នុងការត្រលប់មកវិញក្រោយការធ្វេីតេស្តលេីកទីពីរ បន្តរមាន​ អ្នកឆ្លង2អ្នកផ្សេងទៀត

admin

​កីឡាករ ​និង​បុគ្គលិក​ក្នុង​ក្លឹប​ទាំង​២០​នៅ Premier League ​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ជា​លើក​ទី​២ ដើម្បី​ស្វែង​រក Covid-19 ​។ ​សម្រាប់​ការ​ធ្វើ​តេស្ដ​លើក​ទី​២​នេះ​ដែរ ​មាន​ចំនួន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់​ជិត​១​ពាន់​នាក់​ឯ​ណោះ ​ចេញ​ពី​ក្លឹប​ទាំង​អស់។ ​ជា​លទ្ធផល​ដែល​ប្រកាស​ម្សិលមិញ​នេះ រក​ឃើញ​ថា​មាន​កីឡាករ​២​នាក់​បន្ថែម​ទៀត​ហើយ ​មាន​ផ្ទុក​មេរោគ Covid-19 ​។ កីឡាករ​ទាំង​ពីរ​នាក់​នេះ ចេញ​ពី​ក្លឹប​ចំនួន​២​ដែរ ប៉ុន្តែ​មិន​បង្ហាញ​ឈ្មោះ​នោះ​ទេគិត​មក​ដល់​ពេល​នេះ ​នៅ Premier League ​រក​ឃើញ​កីឡាករ​៨​នាក់​ហើយ​ឆ្លង​មេរោគ Covid-19 ​ប៉ុន្តែ​ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា​ទេ។ ​តាម​គម្រោង​ក្លឹប​ទាំង​អស់​នឹង​ធ្វើ​តេស្ដ​ជា​លើក​ទី​៣​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ គួរបញ្ចាក់ផងដែរថានេះជាការធ្វេីតេស្តលេីកទីពីរដែរអាចរកឃេីញករណីឆ្លងឡេីងដល់ 8ករណីហេីយ យេីងមិនទាន់ដឹងច្បាស់ថាលីកកំពូលអង់គ្លេសនឹងបន្តរ រឺយ៉ាងណានោះទេ។ច្បាស់ថាលីកកំពូលអង់គ្លេសនឹងបន្តរ រឺយ៉ាងណានោះទេ។

Loris Karius ត្រូវក្លិបអាល្លឺមង់មួយចង់បាន

admin

Loris Karius ​របស់​ក្រុម Liverpool ​ក្រោយ​ពី​មើល​ឃើញ​ថា​កីឡាករ​រូប​នេះ​កំពុង​ទំនេរ ​និង​មាន​តម្លៃ​ទាប​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Besiktas ​ហើយ ​ដោយសារ​តែ​មាន​បញ្ហា​លុយ​កាក់​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​បច្ចុប្បន្ន​នេះ​រូបគេ​បាន​ត្រលប់​មក​ក្លឹប​ដើម Liverpool ​វិញ​ហើយ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូបគេ​ទំនង​មិន​មាន​ឱកាស​បាន​លេង​នោះ​ទេ។ ​