យប់មិញWerner ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង កាន់តែធ្វេីអោយក្លិបធំៗស្រក់ទឹកមាត់

admin

ខ្សែ​ប្រយុទ្ធ​ Timo Werner ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម Leipzig ​ឈ្នះ​ Mainz ​05​ក្នុង​លទ្ធផល ​៥-០ ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Bundesliga ​កាល​ពី​យប់មិញ​នេះ​។ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​លេង​បាន​យ៉ាង​ល្អ និង​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន ជា​ពិសេស​គឺ Liverpool ​របស់​អង់គ្លេស​តែ​ម្ដង។ ​ជាមួយ​ការ​លេង​បាន​យ៉ាង​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​នេះ​ទៀត ​នោះ​ក្រុម​យក្ស​ធំ​ៗ​ជា​ច្រើន​នឹង​កាន់​តែ​ពេញ​ចិត្ត ​ហើយ​តម្លៃ​ខ្លួន​ក៏​ឡើង​ខ្ពស់​បន្ថែម​ទៀត​ដែរ។

Greenwood គ្រាប់ពេជ្យរបស់ Man Utd ដែរលេងដូច Van Persie

admin

_បើ​តាម​សម្ដី​របស់​ខ្សែ​ការពារ Luke Shaw ខ្សែ​ប្រយុទ្ធ Mason Greenwood អាច​នឹង​ក្លាយជា​ Robin van Persi ថ្មី​របស់ Menchester United។ Luke Shaw បញ្ជាក់​​ថា Greenwood ​​បាន​បង្ហាញ​ខ្លួន​ដ៏​អស្ចារ្យ​នៅ​រដូវ​កាល​ដំបូង​ក្នុង​​ឈុត​​ធំ ហើយគេ​​ជា​ខ្សែ​ប្រយុទ្ធ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ។ រដូវ​កាល​នេះបើ​ទោះ​ កីឡាករអង់គ្លេសមិន​បាន​លេង​គ្រប់​ការប្រកួត ប៉ុន្តែ​គ្រាប់​បាល់​និង​ស្ថិតិ​របស់​គេ​ពិត​ជា​អស្ចារ្យ ហើយ​ធ្វើ​បាន Assist ​​មួយ​ចំនួន​​ផង​ដែរ។ គេ​ពិត​ជា​ធ្វើ​បាន​អស្ចារ្យ។ ​ ខ្សែ​ការពារ​លេង​ឱ្យ​ក្រុម​បិសាច​ក្រហម​តាំង​ពី​ឆ្នាំ​២០១៤ បាន​​រៀប​រាប់​បែបនេះ ៖ «គាត់​ត្រូវ​ការ​រៀន​បន្ថែម​ច្រើន ប៉ុន្តែ​បើ​គាត់​​ប្រឹងប្រែង​រាល់​ថ្ងៃ នោះ​គាត់​​នឹង​ក្លាយ​ជា Robin van Persie ថ្មី ឬ​ជា​កីឡាករ​​​រក​គ្រាប់​បាល់​បាន​ច្រើន​ឱ្យ​ពួក​យើង»។Robin van Persi ជាខ្សែ​ប្រយុទ្ធឆ្នើម និង​​ជាវិរបុស​មួយ​រូប​របស់ Manchester United។ អតីតកីឡាករហុល្លង់ បាន​ធ្វើឱ្យអ្នកចាត់ការ Alex Ferguson ភ្ជាក់ផ្អើលជាខ្លាំង ព្រោះគេ​បាន​ជួយ​​ក្រុម​បិសាច​ក្រហម […]

Premier League ​កាន់តែស្រពិចស្រពិលក្នុងការត្រលប់មកវិញក្រោយការធ្វេីតេស្តលេីកទីពីរ បន្តរមាន​ អ្នកឆ្លង2អ្នកផ្សេងទៀត

admin

​កីឡាករ ​និង​បុគ្គលិក​ក្នុង​ក្លឹប​ទាំង​២០​នៅ Premier League ​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ជា​លើក​ទី​២ ដើម្បី​ស្វែង​រក Covid-19 ​។ ​សម្រាប់​ការ​ធ្វើ​តេស្ដ​លើក​ទី​២​នេះ​ដែរ ​មាន​ចំនួន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់​ជិត​១​ពាន់​នាក់​ឯ​ណោះ ​ចេញ​ពី​ក្លឹប​ទាំង​អស់។ ​ជា​លទ្ធផល​ដែល​ប្រកាស​ម្សិលមិញ​នេះ រក​ឃើញ​ថា​មាន​កីឡាករ​២​នាក់​បន្ថែម​ទៀត​ហើយ ​មាន​ផ្ទុក​មេរោគ Covid-19 ​។ កីឡាករ​ទាំង​ពីរ​នាក់​នេះ ចេញ​ពី​ក្លឹប​ចំនួន​២​ដែរ ប៉ុន្តែ​មិន​បង្ហាញ​ឈ្មោះ​នោះ​ទេគិត​មក​ដល់​ពេល​នេះ ​នៅ Premier League ​រក​ឃើញ​កីឡាករ​៨​នាក់​ហើយ​ឆ្លង​មេរោគ Covid-19 ​ប៉ុន្តែ​ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា​ទេ។ ​តាម​គម្រោង​ក្លឹប​ទាំង​អស់​នឹង​ធ្វើ​តេស្ដ​ជា​លើក​ទី​៣​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ គួរបញ្ចាក់ផងដែរថានេះជាការធ្វេីតេស្តលេីកទីពីរដែរអាចរកឃេីញករណីឆ្លងឡេីងដល់ 8ករណីហេីយ យេីងមិនទាន់ដឹងច្បាស់ថាលីកកំពូលអង់គ្លេសនឹងបន្តរ រឺយ៉ាងណានោះទេ។ច្បាស់ថាលីកកំពូលអង់គ្លេសនឹងបន្តរ រឺយ៉ាងណានោះទេ។

Loris Karius ត្រូវក្លិបអាល្លឺមង់មួយចង់បាន

admin

Loris Karius ​របស់​ក្រុម Liverpool ​ក្រោយ​ពី​មើល​ឃើញ​ថា​កីឡាករ​រូប​នេះ​កំពុង​ទំនេរ ​និង​មាន​តម្លៃ​ទាប​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នេះ បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Besiktas ​ហើយ ​ដោយសារ​តែ​មាន​បញ្ហា​លុយ​កាក់​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​បច្ចុប្បន្ន​នេះ​រូបគេ​បាន​ត្រលប់​មក​ក្លឹប​ដើម Liverpool ​វិញ​ហើយ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី រូបគេ​ទំនង​មិន​មាន​ឱកាស​បាន​លេង​នោះ​ទេ។ ​