Chelsea នឹងធ្វេីគ្រប់យ៉ាងដេីម្បី ខ្សែរការពារឆ្វេងម្នាក់នេះ

admin

ក្លឹប​តោ​ខៀវ Chelsea មាន​ទំនុកចិត្ត​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Ben Chilwell មក​ចូលរួម​នៅ Stamford Bridge ប្រសិន​ពួក​គេ​អាច​រក្សា​តំណែង Top 4 ក្នុង​ការ​ត្រៀម​លេង Champions League រដូវ​កាល​ក្រោយ។

TOP 4 ភ្លាម បាន 1លានផោនភ្លាម ប្រឹងតិចទៅ OLE

admin

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​១លាន​ផោន​ទៅ​លោក Ole Gunnar Solskjaer ​ប្រសិន​ណា​បើ​លោក​អាច​ជួយ​ក្រុម​ចូល Top4 ​បាន​។

Aaron Ramsey ត្រូវ Juventus ដាក់លក់ហេីយ

admin

ក្រុម Juventus ​នឹង​ដាក់​ខ្សែ​បម្រើ Aaron Ramsey ​លក់​ចេញ​វិញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រោយ​ពី​រូបគេ​បង្ហាញ​សមត្ថភាព​មិន​ល្អ​តាម​តម្រូវ​ការ​។

Real Madrid នឹងមិនពឹង AT Madrid រឿងកីឡដ្ឋាន​ខ្លួននឹងប្រេីកីឡដ្ឋាន​ Estadio Alfredo Di Stefano ដល់ចប់រដូវកាល

admin

​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​មិន​ប្រើ​កីឡដ្ឋាន​របស់​ក្រុម Atletico Madrid ​ឡើយ ​ព្រោះ​ពួកគេ​ចង់​ប្រើ​ទីលាន​តួច​របស់​ខ្លួន​ដើម្បី​ប្រកួត​បញ្ចប់​រដូវ​កាល​នេះ​។​ប្រធាន​ក្រុម Atletico Madrid ​លោក Cerezo ​បាន​យល់​ព្រម​ឱ្យ​ក្រុម Real Madrid ​ប្រើប្រាស់​កីឡដ្ឋាន Estadio Wanda Metropolitano ​របស់​ខ្លួន​ធ្វើ​ជា​ទឹក​ដី ប្រសិន​បើ​ពួកគេ​ស្នើ​សុំ​ត្រឹមត្រូវ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រុម Real Madrid ​ប្រើប្រាស់​ទីលាន​ហ្វឹកហាត់​របស់​ខ្លួន​ប៉ុណ្ណោះ ​ដើម្បី​ធ្វើ​ទឹក​ដី ព្រោះ Bernabeu ​កំពុង​ជួសជុល។

Loris Karius : ខ្ញុំមិនទៅណាទៀតទេ ខ្ញុំនឹងប្រឹងលេងយកជំរេីសដំបូងសំរាប់ហង្សក្រហមវិញ

admin

អ្នក​ចាំទី​ Loris Karius ​បាន​បញ្ជាក់​ថា​នឹង​មិន​ទៅ​ក្លឹប​ណា​ទៀត​ទេ ​ហើយ​ប្រឹងប្រែង​ហ្វឹកហាត់​ដើម្បី​ប្រជែង​យក​កៅអី​លេង​វិញ​ថែម​ទៀត​។អ្នក​ចាំ​ទី​វ័យ​២៦​ឆ្នាំ ​ទើប​តែ​ត្រលប់​មក​ក្រុម Liverpool ​វិញ ​ក្រោយ​ពី​ក្រុម Besiktas ​បាន​កាត់​ការ​ខ្ចី​ជើង​របស់​គេ។ ​មូលហេតុ​ដែល​ប្រញាប់​ឱ្យ​ត្រលប់​មក​វិញ​នេះ គឺ​ដោយសារ​តែ Karius ​បាន​ឈ្លោះ​ប្រកែក​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្លឹប ចំពោះ​រឿង​ប្រាក់​ខែ​។ ​

Van Dijk ឡេីងតំលៃខ្លួនក្រោយតកុងត្រាថ្មីជាមួយ liverpool

admin

តាមការចុះផ្សាយរបស់ Daily Mail តារាឆ្នើម Virgil van Dijk នឹង​ក្លាយ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​បំផុត​​​​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Liverpool បន្ទាប់ពី​រូបគេយល់ព្រម​ទទួលយកកិច្ចព្រមព្រៀង​តម្លៃ​ពលកម្ម​ ២២០,០០០ ផោន​ក្នុង​មួយ​សប្ដាហ៍។ ​

Oliver Mintzlaff : ខ្សែរប្រយុទ្ធរបស់យេីង នឹងមិនទៅ Chelsea ឡេីយ

admin

លោក Oliver Mintzlaff ប្រធាន​ក្លឹប RB Leipzig បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​របស់​ខ្លួន​កីឡាករ Timo Wernerមិនមាន​ទៅ​ Chelsea អ្វី​នោះ​ឡើយ។