មិចបានដល់ថ្នាក់នឹង Conte ល្អណាស់ តែដោយសារការខ្វែងគំនិតគ្នា ទេីបគាត់អាចចាក់ចេញពី Inter Milan

admin

​លោក ​Antonio Conte ​ទំនង​ជា​អាច​នឹង​ចាកចេញ​ពី​ក្រុម Inter Milan ​ហើយ​ក្រោយ​ដឹក​នាំ​បាន​១​រដូវ​កាល​មក​នេះ ​ព្រោះ​បច្ចុប្បន្ន​លោក​កំពុង​មាន​បញ្ហា​ជាមួយ​ថ្នាក់​ដឹក​នាំ​រឿង​ទិញ​ដូរ​កីឡាករ។

​កាសែត​នៅ​អ៊ីតាលី ​បាន​ចុះ​ផ្សាយ​ថា​អ្នក​ចាត់ការ​ខាង​លើ ​មិន​ពេញ​ចិត្ត​ជាមួយ​ការ​សម្រេច​ទិញ​ដូរ​កីឡាករ​របស់​ថ្នាក់​ដឹក​នាំ​ក្រុម Inter Milan ​ឡើយ។ ​ការ​ចម្រូងចម្រាស​គ្នា​នេះ​ហើយ អាច​នឹង​ធ្វើ​ឱ្យ Conte ​ដើរ​ចេញ​ពី Inter ​នៅ​ត្រឹម​ចប់​រដូវ​កាល​នេះ ​ខណៈ​ដែល​លោក ​Massimiliano Allegri ​គឺ​ជា​បេក្ខភាព​ទី​១​ដែល​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ​ចង់​បាន​យក​មក​ដឹក​នាំ។​ក្រុម Inter Milan ​បច្ចុប្បន្ន​នៅ​លេខ​២​ក្នុង​តារាង Serie A ​ខណៈ​ដែល​ពួកគេ​ក៏​នៅ​មាន​ឱកាស​លេង​ពាន Europa League ​ទៀត​ផង​ដែរ ​ដោយ​ប៉ះ​ក្រុម ​Getafe ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​ចាប់​តាំង​ពី​លោក Conte ​ចូល​ដឹក​នាំ​ក្រុម​មក ​Inter Milan ​លេង​បាន​យ៉ាង​ល្អ ​ជា​ពិសេស​អាច​ទិញ​កីឡាករ​ល្អ​ៗ​ជា​ច្រើន​មក​រួម​ក្រុម។ តែ​បញ្ហា​ជាមួយ​ថ្នាក់​ដឹក​នាំ គឺ​ជា​រឿង​មួយ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​លោក​ចាកចេញ​ទៅ​ហើយ នៅ​ចប់​រដូវ​កាល​នេះ៕

Next Post

Kasper Schmeichle អាចដេីរតាមអតីតវិរបុរស Man utd ក្រោយពេលមានពាក្យចចាមរាមកើតឡេីង

ក្លឹប​បិសាច​ក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​សម្លឹង​ឃើញ​អ្នកចាំទី Kasper Schmeichle ដែល​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​វីរបុរស​ជើង​ចាស់​លោក Peter Schmeichel សម្រាប់​តំណែង​អ្នកចាំទី។