Pirlo ចាប់អាជីពជាគ្រូបង្វិក ជាលើកដំបូងក្រោយ Juventus ផ្តល់ កាងារអោយ

admin

ក្លឹប​ Juventus បាន​ធ្វើ​ការ​តែងតាំង​​អតីត​ខ្សែ​បម្រើ​របស់​ខ្លួន​ Andrea Pirlo ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​​របស់​ក្រុម​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​ពួក​គេ។

បុរស​វ័យ​៤១​ឆ្នាំ​​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កីឡាករ​​មាន​ថាមពល​រឹងមាំ​ម្នាក់​​នៃ​ជំនាន់​របស់​គេ និង​​ប្រកាស​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០១៧។ Pirlo លេង​បាន​១១៦​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អ៊ីតាលី ដោយ​ជួយ​ពួក​គេ​លើក​ពាន World Cup កាល​ពី​ឆ្នាំ​២០០៦។

គេ​ធ្លាប់​ឈ្នះ​ពាន Serie A ៤​ដង​ជាមួយ​ Juventus។ យ៉ាងណា​ AC Milan ជា​ក្លឹប​ដែល​គេ​បាន​ចំណាយ​ពេល​ក្នុង​អាជីព​ច្រើន​ជាង​គេ​​និង​ឈ្នះ​ពាន Champions League ២​ដង​និង​លីគ​២​ដង។ Pirlo ចាកចេញ​ពី Juventus ក្នុង​ឆ្នាំ​២០១៥ និង​បញ្ចប់​អាជីព​នៅ​លីគ​កំពូល​អាមេរិក Major League Soccer ជាមួយ​ក្លឹប New York City FC៕ ​

Next Post

John Stones អស់ជំរេីសអាចចាក់ចេញទៅ West ham ក្រោយ Ake មកដល់

​ក្រុម West Ham ​ចាប់​អារម្មណ៍​ទិញ​យក​កីឡាករ John Stones ​ពី​ក្រុម Manchester City ​ក្នុង​តម្លៃ​ខ្លួន​២០​លាន​ផោន ​បន្ទាប់​ពី​លោក Pep ​ទើប​ទិញ​កីឡាករ​ថ្មី​ចូល​បាន​។ ​