Jimenez អាចផ្លាស់ទៅ Manchester Utd ក្នុង​តម្លៃ 27 លានផោន

admin

​ខ្សែ​ប្រយុទ្ធ Raul Jimenez ​របស់​ក្រុម Wolves ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ទៅ​លេង​ឱ្យ​ក្រុម Manchester United ​នា​រដូវ​កាល​ក្រោយ​នេះ​ហើយ​ក្នុង​តម្លៃ​ខ្លួន​២៧​លាន​ផោន​។

​កីឡាករ​មិកស៊ិក​ខាង​លើ​នេះ ​លេង​បាន​យ៉ាង​ល្អ​មែនទែន​នា​រដូវ​កាល​នេះ ដែល​ជា​រដូវ​កាល​ទី​២​របស់​ខ្លួន​នៅ Premier League ​។ ​កីឡាករ​វ័យ​២៩​ឆ្នាំ​នេះ រក​បាន​២៦​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៣​ប្រកួត​កន្លង​មក​ឱ្យ​ក្រុម Wolves ​តែ​ពេល​នេះ​រូបគេ​ទំនង​ជា​ត្រូវ​ចាកចេញ​ពី​ក្រុម​ហើយ ក្រោយ​ពី​មាន​ក្លឹប​ធំ​ៗ​ចង់​បាន។​ក្រុម​បិសាច​ក្រហម​ពេញ​ចិត្ត​ទម្រង់​លេង​របស់ Jimenez ​ដែរ ​ក្រោយ​ពី​ឃើញ​លេង​រដូវ​កាល​នេះ។ ​ពួកគេ​ផ្ដល់​តម្លៃ​ខ្លួន​២៧​លាន​ផោន ​ដើម្បី​ផ្ដាច់​កុងត្រា ​ហើយ​ចម្លើយ​មិន​ទាន់​ទទួល​បាន​នោះ​ទេ។ ​យ៉ាងណាមិញ ​ក្រុម​ Wolves ​បច្ចុប្បន្ន​បាន​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ដើម្បី​ជំនួស​តំណែង​របស់​គេ​ទៅ​ហើយ។ ដូច្នេះ​ហើយ ទើប​បាន​ជា​ការ​ផ្ទេរ​ចេញ​ទៅ​នោះ អាច​នឹង​មាន​ភាគរយ​ខ្ពស់៕

Next Post

Simon Rolfes : ពួកយេីងមិនទាន់មានសំណេីរផ្លូវការណាមួយសំរាប់ Kai Havertz ឡើយ

នាយក​កីឡាករ​របស់​ក្លឹប​ Bayer Leverkusen លោក​ Simon Rolfes បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មក​ទល់​នឹង​ពេល​នេះ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ ទាក់​ទង​ចង់​នាំ ​ខ្សែ​បម្រើ​ Kai Havertz ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​។