ជិវិតលេីវាលស្មៅរបស់ Marco Reus កំពុងរង្គោះរង្គេីរក្រោយរបួសជាថ្មី

admin

​ក្រុម Dortmund ​បាន​ប្រកាស​ថា​ប្រធាន​ក្រុម ​Marco Reus ​នឹង​អវត្តមាន​គ្មាន​កាល​កំណត់​បាន ក្រោយ​ពី​មាន​បញ្ហា​របួស​ក្រលៀន​ឡើង​វិញ។Reus ​អវត្តមាន​ច្រើន​សប្ដាហ៍​មក​ហើយ​នា​រដូវ​កាល​នេះ ​ដោយសារ​តែ​រង​របួស​អំឡុង​ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រោយ​ពី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​បាន​បន្តិច ​រូបគេ​ក៏​បាន​រង​របួស​ក្រលៀន​ទៀត ដែល​ធ្វើ​ឱ្យ​ការ​ត្រលប់​ជួយ​ក្រុម​វិញ ​មិន​អាច​កំណត់​ពេល​ច្បាស់លាស់​បាន​នោះ​ទេ។ ដោយសារ​តែ​បញ្ហា​ច្រើន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ប្រធាន​ក្រុម​រូប​នេះ ​លេង​បាន​តែ​១៨​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្រុម Dortmund ​រដូវ​កាល​នេះ​។​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ញាំញី​ដោយ​របួស​តាំង​ពី​ដើម​មក ប៉ុន្តែ​រូបគេ​មិន​ដែល​បោះបង់​ចោល​នោះ​ទេ។ ​ដោយ​ឡែក​រាល់​ការ​ត្រលប់​មក​វិញ​របស់ Reus ​ក៏​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ដែរ ​មិន​មែន​របួស​ហើយ​ធ្លាក់​ឡើយ។ ដូច្នេះ​ហើយ ទើប Dortmund ​មិន​បោះបង់​កីឡាករ​រូប​នេះ​ឡើយ ទោះ​ជា​របួស​ច្រើន​ប៉ុនណា​ក៏​ប្រឹង​ព្យាបាល​ដែរ៕

Next Post

Jimenez អាចផ្លាស់ទៅ Manchester Utd ក្នុង​តម្លៃ 27 លានផោន

​ខ្សែ​ប្រយុទ្ធ Raul Jimenez ​របស់​ក្រុម Wolves ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ទៅ​លេង​ឱ្យ​ក្រុម Manchester United ​នា​រដូវ​កាល​ក្រោយ​នេះ​ហើយ​ក្នុង​តម្លៃ​ខ្លួន​២៧​លាន​ផោន​។