រង់ចាំយូហេីយមែនទេ កាពិតគ្រាន់ជាសុបិន្តសំរាប់ Newcastle ក្រោយពេល Mohammed bin Salman ដកចិត្ត

admin

​ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​ច្រើន​ខែ​មក​នេះ ​ទី​បំផុត ​ព្រះ​អង្គ​ម្ចាស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​សម្រេច​ដក​ការ​ដេញ​ថ្លៃ​នោះ​ចោល​ហើយ ដែល​មាន​ន័យ​ថា​ព្រះ​អង្គ​លែង​ចង់​បាន Newcastle ​ហើយ។​ក្រុម​ការងារ​របស់​ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman ​បាន​ដាក់​តម្លៃ​៣០០​លាន​ផោន ​ដើម្បី​ទិញ​យក​ក្លឹប Newcastle United ​ហើយ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ពួកគេ​យល់​ព្រម​ទៅ​ហើយ​នៅ​ឡើយ​តែ​ការ​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ការ​ទិញ​ក្លឹប​នេះ ​ធ្វើ​ឱ្យ​មាន​រឿង​ចម្រូងចម្រាស​គ្នា​ជា​ច្រើន ទាំង​សិទ្ធិ​ផ្សាយ​ការ​ប្រកួត ​និង​ក្លឹប​ជា​ច្រើន​នៅ​អង់គ្លេស​មិន​ពេញ​ចិត្ត​គ្រប់​គ្នា។ដោយសារ​តែ​មាន​បញ្ហា​ច្រើន​យ៉ាង​នេះ​ហើយ ​ទើប​ពេល​នេះ​ព្រះ​អង្គ​ម្ចាស់​ក៏​សម្រេច​ចិត្ត​ម្ដង​ទៀត ​ឈប់​យក​ក្លឹប​មួយ​នេះ​ហើយ ​និង​ដក​ការ​ដេញ​ថ្លៃ​នោះ​ចេញ​តែ​ម្ដង។ ​ដោយ​នេះ​មាន​ន័យ​ថា​ក្រុម Newcastle United ​នៅ​តែ​មាន​ម្ចាស់​ដដែល ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ៕

Next Post

ជិវិតលេីវាលស្មៅរបស់ Marco Reus កំពុងរង្គោះរង្គេីរក្រោយរបួសជាថ្មី

​ក្រុម Dortmund ​បាន​ប្រកាស​ថា​ប្រធាន​ក្រុម ​Marco Reus ​នឹង​អវត្តមាន​គ្មាន​កាល​កំណត់​បាន ក្រោយ​ពី​មាន​បញ្ហា​របួស​ក្រលៀន​ឡើង​វិញ។