Arthur បង្ករជំលោះជាមួយ Barcelona មុនផ្លាស់ទៅ Juventus

admin

ក្លឹប Barcelona ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​​នឹង​ខ្សែ​បម្រើ Arthur Melo ពី​បទ​ល្មើស​នឹង​វិន័យ​ផ្ទៃ​ក្នុង​របស់​ក្លឹប​ ដែល​ចេញ​ទៅ​ប្រេស៊ីល​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្លឹប នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ​ Marca។

កាល​ពី​ថ្ងៃ​ច័ន្ទ​ Arthur មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ​កូវីដ-១៩ ហើយ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ កីឡាករ​ម្នាក់​នេះ​មិន​បង្ហាញ​ខ្លួន​នៅ​កន្លែង​ហ្វឹកហាត់​ទេ។

មាន​ដំណឹង​ចុះ​ផ្សាយ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​បដិសេធ​មិន​លេង​ឲ្យ​ Barcelona សម្រាប់​ក្របខ័ណ្ឌ​ Champions League ហើយ​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ប្រេស៊ីល។ Marca បាន​ចុះ​ផ្សាយ​ថា Arthur បាន​ស្នើ​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់​តែ​មួយ​ខែ​ជាមួយ​ក្លឹប តែ​ខាង​ក្លឹប​បដិសេធ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Arthur នឹង​ផ្លាស់​ទៅ​កាន់​ក្លឹប Juventus ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្ដូរ​ខ្សែ​បម្រើ​បូស្នី​ Miralem Pjanic មក​កាន់​ Barcelona វិញ។ យ៉ាងណាមិញ សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា Arthur មិន​ចង់​ចេញ​ពី​ Barcelona ទេ៕

Next Post

រង់ចាំយូហេីយមែនទេ កាពិតគ្រាន់ជាសុបិន្តសំរាប់ Newcastle ក្រោយពេល Mohammed bin Salman ដកចិត្ត

​ក្រោយ​ពី​មាន​ការ​ចរចា​គ្នា​ច្រើន​ខែ​មក​នេះ ​ទី​បំផុត ​ព្រះ​អង្គ​ម្ចាស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​សម្រេច​ដក​ការ​ដេញ​ថ្លៃ​នោះ​ចោល​ហើយ ដែល​មាន​ន័យ​ថា​ព្រះ​អង្គ​លែង​ចង់​បាន Newcastle ​ហើយ។