ក្លឹប Premier League រហូតដល់ទៅ ៩ក្លឹប បានសរសេរសំបុត្រទៅកាន់តុលាការមជ្ឈត្តកម្មកីឡា (CAS) ស្នើឲ្យបន្តព្យួរក្លឹប Manchester City ក្នុងក្របខ័ណ្ឌ UEFA Champions League រយៈពេល ២ឆ្នាំ នៅពេលដែលក្លឹបអង់គ្លេសមួយនេះប្ដឹងតវ៉ាសាលដីការបស់តុលាការ។
ក្លឹប Manchester City ត្រូវបានតុលាការកីឡាសម្រេចកាលពីខែកុម្ភៈ ឲ្យជាប់បម្រាមមិនឲ្យលេងនៅ UEFA Champions League រយៈពេល ២ឆ្នាំ និងពិន័យចំនួន ៣៥លានដុល្លារ អំពីបទល្មើសនឹងច្បាប់ Fair Play ហិរញ្ញវត្ថុ។
យ៉ាងណាក៏ដោយ ក្នុងខែកក្កដានេះដែរ ក្លឹប Manchester City ត្រូវបានបង្គាប់ឲ្យបង់តែ ១១លានដុល្លារវិញ ដោយជាប់ល្មើសពីបទមិនសហការជាមួយស្ថាប័ន UEFA៕
បើតាមការរាយការណ៍របស់អ្នកសារព័ត៌មាន Sky Sports បានឲ្យដឹងថា ក្លឹបទាំង ៩នោះមានដូចជា:Arsenal, Chelsea, Burnley, Leicester, Liverpool , Manchester United, Newcastle United , Tottenham Hotspur , Wolverhampton Wanderers