Coutinho អស់ផ្លូវដេីរចង់មកអង់គ្លេសវិញ

admin

Philippe Coutinho អាច​នឹង​ត្រឡប់​មក​កាន់ Premier League វិញ បន្ទាប់​ពី​ភ្នាក់ងារ​របស់​គេ​លោក Kia Joorabchian ទម្លាយ​ឲ្យ​ដឹង​ថា គេ​​ចង់​ផ្លាស់​មក​អង់គ្លេសវិញ។

អតីត​សមាជិក​របស់​ Liverpool រូប​នេះ​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ​ក្លឹប Bayern Munich ពី​ក្លឹប Barcelona។ យ៉ាងណាក្ដី អនាគត​របស់​គេ​នៅ​អេស្ប៉ាញ​ហាក់​ប្រេះឆា ដោយ​ Barca មិន​មាន​ចំណាប់​អារម្មណ៍​បន្ត​ទុក​គេ​ទេ។

Coutinho កំពុង​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប Arsenal, Tottenham និង Leicester ហើយ​លោក Joorabchian បាន​បង្ហើប​ថា កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ចាប់​អារម្មណ៍​សម្រាប់​ការ​ផ្លាស់​ទៅ Premier League វិញ។

“វា​មិន​មាន​អ្វី​បិទបាំង​ទេ គេ​ចង់​ត្រឡប់​ទៅ Premier League វិញ ហើយ​ទ្វារ​នៅ​តែ​បើក​ចំហ​ជា​និច្ច​”។ សម្ដី​​លោក Joorabchian។ Coutinho វ័យ​២៨​ឆ្នាំ​​លេង​ឲ្យ​ Bayern ក្នុង​លីគ​បាន​២៣​ប្រកួត​ ទាត់​បញ្ចូល​ទី​៨​គ្រាប់​ក្នុង​រដូវ​កាល​នេះ៕

Next Post

Man city ត្រូវក្លិបចំនួន 9ដាក់ពាក្យប្តឹង បន្តរព្យួរការទៅលេង នៅ UCL

ក្លឹប Premier League រហូត​ដល់​ទៅ​ ៩ក្លឹប​ បាន​សរសេរ​សំបុត្រ​ទៅ​កាន់​តុលាការ​មជ្ឈត្តកម្ម​កីឡា (CAS) ស្នើ​ឲ្យ​បន្ត​ព្យួរ​ក្លឹប Manchester City ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League រយៈពេល ២ឆ្នាំ នៅ​ពេល​ដែល​ក្លឹប​អង់គ្លេស​មួយ​នេះ​ប្ដឹង​តវ៉ា​សាលដីកា​របស់​តុលាការ។