កៅអី Top 4 របស់ Man utd បានមកពីការរួមចំណែកជាច្រេីន របស់ Bruno នេះតាមសម្តីរបស់ Ole

admin

​លោក Solskjaer ​បាន​សរសើរ​និង​អរគុណ​ដល់ Bruno Fernandes ​ក៏​ដូចជា​កីឡាករ​​ដទៃ​ទៀត ​ដែល​បាន​ប្រឹងប្រែង​ខ្លាំង​មែនទែន រហូត​ដល់​ជួយ​ក្រុម​អាច​លេង UEFA Champions League ​បាន​រដូវ​កាល​ក្រោយ។​​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នៅ​យប់មិញ​នេះ។ ​លទ្ធផល​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​លោក Solskjaer ​ហក់​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង Premier League ​ពោល​គឺ​ខ្ពស់​ជាង Chelsea ​ទៅ​ទៀត ដែល​បាន​ត្រឹម​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤។​ជាមួយ​ការ​ខិតខំ​ប្រឹងប្រែង​ពី​ពាក់​កណ្ដាល​តារាង រហូត​ដល់​លេខ​៣​នៅ​ចប់​រដូវ​កាល​នេះ ​លោក​Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា​នេះ​ជា​លទ្ធផល​មួយ​ដែល​បាន​មក​ពី​ការ​ប្រឹងប្រែង​របស់​កីឡាករ​គ្រប់​គ្នា។ ជា​ពិសេស​វត្តមាន​របស់ Bruno ​បាន​កែប្រែ​ក្រុម​យ៉ាង​ច្រើន ​និង​រូបគេ​ជួយ​បាន​ច្រើន​មែនទែន ​រហូត​ក្រុម​មាន​កំណត់ត្រា​ក្នុង​លីគ​មិន​ចាញ់​សោះ​ជាង​១០​ប្រកួត​មក​នេះ។ ​វា​ជា​ជំហាន​មួយ​សម្រាប់​ក្រុម​បិសាច​ក្រហម ​ហើយ​រដូវ​កាល​ក្រោយ ​ពួកគេ​ត្រូវ​តែ​បន្ដ​ខិតខំ​ទៀត ដើម្បី​រក​លទ្ធផល​ល្អ​ជាង​នេះ​ទៀត៕

Next Post

Werner ចេញមកបញ្ចាក់ហេីយមូលហេតុជ្រេីសយក Chelsea

កីឡាករ​ថ្មី​របស់ Chelsea គឺ Timo Wener បាន​ទម្លាយ​ឲ្យ​ដឹង​ថា​ ការ​ដែល​បាន​ធ្វើ​ការ​ជាមួយ​វីរបុរស​ក្លឹប Frank Lampard និង Petr Ceck បាន​ជួយ​ឲ្យ​គេ​សម្រេច​​​ចិត្ត​ផ្លាស់​ចេញ​ពី RB Leipziq ក្នុង​តម្លៃ​ខ្លួន​៥៣​លាន​ផោន។