ដេីម្បីចងចិត្ត Aubameyang Arsenal គ្រោងបន្ថែម 5មុីនផោន ទៀតលេីកិច្ចសន្យាចាស់

admin

ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ដែល​សេសសល់​កុងត្រា​រយៈ​ពេល ១២ ខែ​ជាមួយ​ក្លឹប Arsenal និង​ល្ហៀងៗ​ថា​កំពុង​គិត​ចង់​ចាកចេញ ថ្មីៗ​នេះ​មាន​របាយការណ៍​ថា​ក្លឹប​កាំភ្លើង​ធំ​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ផ្តល់​ជូន​កុងត្រា​ថ្លៃ​ពលកម្ម​ថ្មី​សម្រាប់​រូប​គេ​ហើយ ដើម្បី​ឲ្យ​គេ​បន្ត​ឈរ​ជើង​រយៈ​ពេល​យូរ​បន្ថែម​ទៀត។

ត្បិត​មាន​វ័យ​ ៣១ ឆ្នាំ​ហើយ​ក្តី តែ Aubameyang នៅ​តែ​អាច​ធ្វើ​បាន​ល្អ​នៅ​ការ​សម្រេច​ទី ដោយ​កាល​ពី​រដូវ​កាល​ចាស់​គេ​ឈរ​ឈ្មោះ​ជា Top Scorer ហើយ​រដូវ​កាល ២០១៩/២០ នេះ ក៏​រក​បាន ២៥ គ្រាប់​ហើយ​ដែរ​ឲ្យ Arsenal។

តម្លៃ​ពលកម្ម​ចាស់​របស់​កីឡាករ​ហ្គាប៊ុង​ទទួល​បាន ១៩៨ ០០០ ផោន/សប្តាហ៍ ហើយ​លើ​កុងត្រា​ថ្មី Arsenal ចង់​បន្ថែម​ដល់ ២៥០ ០០០ ផោន/សប្តាហ៍ ដោយ​នេះ​ជា​ការ​ប៉ះប៉ូវ ជៀសវាង​មើល​ឃើញ​ថា​មាន​ទំហំ​តិច​ពេក ព្រោះ​បើ​ធៀប​នឹង Mesut Ozil រក​បាន​ដល់​ ៣៥០ ០០០ ផោន/សប្តាហ៍​ឯ​ណោះ ហើយ​ការ​ជួយ​ក្លឹប​ក៏​មិន​សូវ​សកម្ម​ដល់ Aubameyang ដែរ។

បញ្ជាក់​ថា Arsenal រដូវ​កាល​នេះ បាន​ធ្លាក់​ក្រៅ​តារាង Top 6 ដែល​វា​ជា​ការ​បញ្ចប់​រដូវ​កាល​ដ៏​អាក្រក់​មួយ មិន​ធ្លាប់​មាន​តាំង​ពី​ឆ្នាំ ១៩៩៥ មក​ម្ល៉េះ៕

Next Post

Lionel Messi ចង់អោយ Marcelo Bielsa មកដឹកនាំ Barcelona នារដូវកាលក្រោយ

Lionel Messi បាន​ជំរុញ​ឲ្យ​ Barcelona ធ្វើ​ការ​នាំ​យក​លោក Marcelo Bielsa ពី​ក្លឹប Leeds United​ មក​ដើម្បី​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​នៅ​កីឡដ្ឋាន Nou Camp។