ផ្ទៃក្នុង Man city ចាប់ផ្តេីមមានបញ្ហាក្រោយ Pep បានបញ្ចាក់

admin

អ្នក​ចាត់​ការ​ក្លឹប​ Manchester City លោក​ Pep Guardiola បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Khaldoon Al Mubarak ប្រធាន​ក្លឹប​មួយ​នេះ​ មិន​ពេញ​ចិត្ត​នឹង​ការ​ងារ​លោក​ទេ​។

លោក​ Guardiola បាន​និយាយ​ថា​៖” ខ្ញុំ​កំពុង​តែ​មាន​បញ្ហា​ជាមួយ​ក្លឹប​ហើយ​។ នៅ​ក្នុង​ក្លឹប​ ខ្ញុំ​អត់​ចង់​និយាយ​រឿង​ចាញ់​ពាន​ Premier League អី​ហ្នឹង​ទេ​ ព្រោះ​ថា​ប្រធាន​ក្លឹប​ខ្ញុំ​ មិន​ពេញ​ចិត្ត​នឹង​ការងារ​ខ្ញុំ​ ក្នុង​រឿង​នេះ​ទេ​។ “អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ត​ថា​៖” Liverpool ឈ្នះ​ពិន្ទុ​យើង​ដាច់​រហូត​ដល់​ ២១​ពិន្ទុ​ឯណោះ​ អញ្ចឹង​ហើយ​គាត់​មិន​ពេញ​ចិត្ត​ទេ​។ តែ​យ៉ាង​ណា​យើង​បាន​សន្យា​យ៉ាង​មុះ​មត់​ថា​ ពួក​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​រដូវ​កាល​ក្រោយ​ៗ។ “នៅ​ក្នុង​រដូវ​កាល​នេះ​ Man City បាន​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​២​ ក្នុង​ការ​ប្រកួត​ពាន​ Premier League ដោយ​មាន​ ៧២​ពិន្ទុ​ ខណៈ Liverpool ជា​ជើង​ឯក​ពាន​នេះ​មាន​រហូត​ទៅ​ដល់​ ៩៣ពិន្ទុ​៕

Next Post

Liverpool ត្រូវ Arsenal រំលាយកំណត់ត្រា 100ពិន្ទុកាលពីយប់មិញ

ក្ដី​សង្ឃឹម​បំបែក​កំណត់ត្រា​​ពិន្ទុ​នៅ Premier League របស់ Liverpool ត្រូវ​​បាន​បញ្ចប់​ បន្ទាប់​​ពី​ពួក​គេ​ប្រកួត​ចាញ់ Arsenal ២-១ កាល​ពី​យប់​មិញ។