Manchester United គ្រោងប្រមូលប្រាក់ពីការលក់កីឡាករ៦នាក់ ដោយលោក Ole Gunnar Solskjaer ចង់បង្កើនកញ្ចប់ថវិកាដើម្បីទិញយកខ្សែបម្រើប្រយុទ្ធ Jadon Sancho។
បិសាចក្រហមគ្មានឱកាសទៀតទេសម្រាប់ការប្រជែងពានលីគនៅរដូវកាលនេះ ប៉ុន្តែពួកគេនៅបន្តព្យាយាមដណ្ដើមកន្លែងមួយដើម្បីបានលេង Chmapions League នៅរដូវកាលក្រោយ។ លោក Solskjaer ចង់រៀបក្រុមឲ្យប្រសើរឡើងនៅរដូវកាលបន្ទាប់ ដើម្បីមានឱកាសប្រជែងយកពាន។
បើតាមសារព័ត៌មាន Telegraph អ្នកចាត់ការសញ្ជាតិន័រវែសមានគំនិតក្នុងការត្រួតពិនិត្យការចាកចេញរបស់កីឡាករដើម្បីជួយដល់ការផ្លាស់ប្ដូរនិងពង្រឹងតំបន់លេងផ្សេងដើម្បីជួយក្រុមឈានដល់កម្រិតមួយទៀត។
Alexis Sanchez, Phil Jones, Jesse Lingard, Chris Smalling, Marcos Rojo និង Diogo Dalot សុទ្ធតែជាមុខសញ្ជាតិអាចចាក់ចេញពី Old Trafford ក្នុងរដូវក្ដៅនេះ ប្រសិនបើ United ទទួលបានការដាក់សំណើសមរម្យណាមួយ។ ក្នុងនោះដែលក្លឹបចង់ប្រមូលប្រាក់ដើម្បីទិញយក Sancho ពី Dortmund៕