Man Utd សង្ឃឹមខ្ពស់ក្រោយ Chelsea ចាញ់យប់មិញ

admin

ក្រុមតោខៀវ Chelsea ដែលកំពុង​ប្រជែង​យកកៅអី Top 4 ទៅ Champions League រដូវកាល​ក្រោយ បានចាញ់ក្រុម Sheffield ដែលកំពុង​ប្រជែងយកកៅអី Europa League ដោយលទ្ធផល ៣-០។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយ David McGoldrick ២គ្រាប់ នៅនាទី ១៧ និង ៧៧ និង Oli McBurnie ១គ្រាប់ នៅនាទី ៣៣។

លទ្ធផលនេះ មិនទាន់ធ្វើឲ្យក្រុមលោក Frank Lampard ធ្លាក់ចេញពីលេខ៣ នោះទេ ដោយសារគូប្រជែង Leicester និង Manchester United មិនទាន់ប្រកួត។ ដោយលើស Leicester ត្រឹម ១ពិន្ទុ និងលើស Man Utd ត្រឹម ២ពិន្ទុ ក្រុមតោខៀវ នឹងធ្លាក់ដល់លេខ ៥ បើក្រុមគូប្រជែងទាំង ២ ឈ្នះដូចគ្នា។

ចំណែក Sheffield វិញ បានហក់ឡើងលេខ ៦ ដោយមាន ៥៤ពិន្ទុ លើស​ Wolverhampton ២ពិន្ទុ ប៉ុន្តែ​ Wolves នៅ ១ប្រកួតក្នុងដៃ។

សូមបញ្ជាក់ថា Leicester នឹងត្រូវប៉ះ Bournemouth ម៉ោង ១រំលងអាធ្រាត្រយប់នេះ រីឯ Manchester United នឹងប៉ះ Southampton ម៉ោង ២រំលងអាធ្រាត្រ យប់ថ្ងៃចន្ទ។

Next Post

Pep : Man city នឹងឈ្នះក្តីបន្តរលេងនៅតំបន់ អឺរ៉ុប 100%

​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ លទ្ធផល​ការ​តវ៉ា​ក្ដី​ឱ្យ​បាន​លេង UEFA Champions League ​វិញ ​របស់​ក្រុម Manchester City ​នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​ហើយ​។