លេង​ដូច​យប់​មិញ Scholes ហា៊ន​និយាយ Pogba ប្រហែលបាត់​មុខ​ពី​ក្រុម​ហើយ

admin

លោក Paul Schole បាន​និយាយ​ថា Paul Pogba អាច​នឹង​មិន​អាច​លេង​ឲ្យ Manchester United ទៀត​ទេ ក្រោយ​បាន​កាត​ក្រហម​ទល់​នឹង Liverpool។

 

 

Pogba មិន​បាន​ជាប់​ជម្រើស​ដំបូង​​របស់​លោក Ole Gunnar Solskjaer ឡើយ​សម្រាប់​ការ​ប្រកួត​ចាញ់ Liverpool ០-៥ កាល​ពី​យប់​មិញ​នៅ Old Trafford។ ក្រោយ​ហង្សក្រហម​នាំ​មុខ ៤-០ ឈាន​ដល់​វគ្គ​ទី​ពីរ Pogba បាន​ប្ដូរ​ចូល​ជំនួស Greenwood។

ប៉ុន្តែ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង​ កីឡាករ​សញ្ជាតិ​បារាំង​​ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​បើក​បាត​លើ​ខ្សែ​បម្រើ Naby Keita។ លោក Ole បច្ចុប្បន្ន​លែង​សូវ​ទុក​ចិត្ត​ Pogba ហើយ។ ស្របពេល​យប់​មិញ​​​បង្ក​កំហុស​ធំ​ទៀត Scholes ហ៊ាន​និយាយ​ថា Pogba អាច​បាត់​មុខ​ពី​ក្រុម​តែ​ម្ដង ឲ្យ​តែ Ole បន្ត​ដឹក​នាំ។

ក្រោយ​បញ្ចប់​ការ​ប្រកួត Scholes បាន​និយាយ​ ការ​ប្ដូរ Pogba ចូល​នៅ​វគ្គ​ទី​ពីរ​​គឺ​ដើម្បី​ជួយ​ស្រោចស្រង់​ក្រុម និង​បង្ហាញ​ភាព​ខ្លាំង​នៅ​តំបន់​កណ្ដាល។ ប៉ុន្តែ​​បែរ​ជា​បាន​កាត​ក្រហម ធ្វើ​ឲ្យ​ក្រុម​កាន់​តែ​យ៉ាប់។ គ្រប់​គ្នា​ត្រូវ​គិត​ ប្រសិន​បើ Ole បន្ត​កាន់ United តើ​ Pogba បាន​លេង​ទៀត​អត់៕

ប្រភព៖ The Sun 

Next Post

Carragher ថា Man Utd ល្មម​ដល់​ពេល​រក​អ្នក​ចាត់​​ការ​ល្អ​ជាង Ole ហើយ​ដើម្បី​ប្រជែង​ពាន

លោក Jamie Carragher បាន​ផ្ដល់​គំនិត​ថា Manchester United ត្រូវ​ការ​រក​អ្នក​ចាត់​ការ​ម្នាក់​ល្អ​ជាង Ole Gunnar Solskjaer ដើម្បី​ក្នុង​ការ​ប្រជែង​ពាន​ធំ​ៗ។   ក្លឹប​បិសាច​ក្រហម​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ ក្រោយ​ពួក​គេ​លេង​ចាញ់ Liverpool ធ្ងន់​ក​ក្នុង​ដី​ខ្លួន​ឯង ០-៥។ Mohamed Salah បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​រក​បាន​ Hat-Trick ក្នុង​ចំណោម​៥​គ្រាប់​របស់ Liverpool។ បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ Carragher ហ៊ាន​និយាយ​ម្ដង​ទៀត​ថា បិសាច​ក្រហម​ត្រូវ​ការ​រក​អ្នក​ចាត់​ការ​ថ្មី​ទើប​ក្រុម​ទៅ​មុខ​បាន។ ក្រោយ​ចប់​ការ​ប្រកួត Carragher បាន​និយាយ​ថា កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​មិន​បាន​ព្យាយាម​រិះគន់​លើ Ole ទេ។ លោក​គិត​ថា Ole ធ្វើ​បាន​ល្អ​ហើយ​ត្រឹម​ចំណុច​នេះ។ ប៉ុន្តែ​នៅ​ចំណុច​នេះ​ដើម្បី​ប្រជែង​ជាមួយ Liverpool, City និង Chelsea ក្លឹប United គួរ​តែ​លោក​អ្នក​ចាត់​ការ​ល្អ​ជាង​នេះ។ Carragher បាន​បន្ថែ​ទៀត​ថា Ole មិន​មែន​ជា​អ្នក​ចាត់​ការ​សម្រាប់ […]