Klopp និង​ Solskjaer ការ​ពារ​កូន​ក្រុម​រៀង​ខ្លួន​ ក្រោយ​មាន​ការ​ប្រៀប​ធៀប​រវាង​ Ronaldo និង​ Salah

admin

អ្នកគាំទ្រ​មួយ​ចំនួន​ ក៏​ដូច​ជា​សារព័ត៌មាន​ជា​ច្រើន​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​សមត្ថភាព​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah ខណៈ​ដែរ​ពួក​គេ​ទាំង​ពីរ​នឹង​ជួប​តទល់​គ្នា​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Premier League រវាង​ក្លឹប​ Manchester United និង​ក្លឹប​ Liverpool នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​ ឆ្នាំ​២០២១​(ម៉ោង​កម្ពុជា)​ ដែល​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​ក្លឹប​ចាំ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​វិញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​។

 

លោក​ Jurgen Klopp អ្នកចាត់​ការ​ក្លឹប​ Liverpool បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​៖” ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រៀប​ធៀប​គ្នា​? ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក​។ ខ្ញុំ​អាច​និយាយ​បាន​ថា​ Salah ជើង​ខាង​ឆ្វេង​គេ​លេង​ល្អ​ជាង​ Ronaldo តែ​បើ​ Ronaldo វិញ​គេ​ពូកែ​ហក់​តែត​ និង​លេង​ជើង​ស្ដាំ​បាន​ខ្លាំង​ជាង​។ ចំពោះ​ល្បឿន​វិញ​ គេ​រត់​លឿន​ដូច​គ្នា​ ហើយ​ចង់​ស៊ុត​រក​គ្រាប់​បាល់​ដូច​គ្នា​ តែ​ម៉េច​ក៏​ដោយ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​ការ​ប្រៀប​ធៀប​នេះ​តទៀត​ទេ​ “។

ចំណែក​ឯ​លោក​ Ole Solksjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​ថា​៖” ខ្ញុំ​នឹង​ការពារ​​Ronaldo រហូត​ទោះ​ក្នុង​ការ​ប្រកួត​អី​ក៏​ដោយ​។ គេ​ខ្លាំង​ខុស​គេ​ គេ​អស្ចារ្យ​ គេ​ស៊ុត​ចូល​ច្រើន​។ តែ​ដូច​មើល​ឃើញ​អញ្ចឹង​ Salah មួយ​រយៈ​នេះ​ គេ​ក៏​មិន​ធម្មតា​ដែរ​ ពេលមើល​ឃើញ​ចំនួន​គ្រាប់​បាល់​គេ​ស៊ុត​ចូល​។ យើង​ដឹង​ច្បាស់​ យើង​ត្រូវ​ទប់​គេ​ឲ្យ​ជាប់​។ កីឡាករ​ខ្លាំងៗ​ដូច​ពួក​គេ​អញ្ចឹង​ មិន​ងាយ​ជួប​គ្នា​អញ្ចឹង​ទេ​ អញ្ចឹង​ពួក​យើង​ត្រូវ​មើល​ដោយ​សប្បាយ​រីករាយ​ “។

នៅ​ក្នុង​រដូវកាល​នេះ Ronaldo បាន​ចូល​រួម​ប្រកួត​ចំនួន​ ៨ប្រកួត​ និង​ស៊ុត​ចូល​ ៦គ្រាប់​ឲ្យ​ Man Utd រី​ឯ​ Salah វិញ​ចូល​រួម​បាន​១១ប្រកួត​ និង​រក​បាន​ ១២គ្រាប់​ឲ្យ​ Liverpool ៕

ប្រភព៖ Goal

Next Post

Klopp ​ពន្យល់​ហេតុផល ​ឈប់​ស៊ី​ Man Utd ​ត្រឹម ​៥​គ្រាប់​យប់មិញ​

​លោក Jurgen Klopp ​បាន​ចាត់​ទុក​ការ​យក​ឈ្នះ​លើ​ក្រុម​បិសាច​ក្រហម Manchester United ​ក្នុង​លទ្ធផល ០-៥ ​នៅ​យប់មិញ គឺ​ជា​លទ្ធផល​ល្អ​បំផុត​ហើយ​សម្រាប់​ក្រុម​របស់​លោក​ធ្វើ​បាន​។   ​Liverpool ​បាន​រៀប​ចំ​ក្រុម​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Man Utd ​ដោយ​រក​បាន​៤​គ្រាប់​នៅ​តង់​ទី​១ ​និង​ដើម​តង់​ទី​២ ពួកគេ​បន្ថែម​តែ​១​គ្រាប់​ទៀត​ប៉ុណ្ណោះ​ដើម្បី​ឈ្នះ ០-៥។ ​បើ​ទោះ​ជា​ក្រុម​បិសាច​នៅ​សល់​គ្នា​ត្រឹម​១០​នាក់ ​ក្នុង​តង់​ទី​២ ​ក៏​ក្រុម Liverpool ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​បន្ថែម​ទៀត​អ្វី​ដែរ ពោល​គឺ​រក្សា​សំណាញ់​ទី​កុំ​ឱ្យ​តែ​មាន​របូត​គ្រាប់​បាល់​វិញ​ប៉ុណ្ណោះ។     ​ជាមួយ​ការ​ប្រកួត​នេះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម​ហង្ស​ក្រហម​បាន​និយាយ​ថា​លទ្ធផល​ក្នុង​ការ​ប្រកួត ​បាន​បង្ហាញ​ថា Liverpool ​គ្មាន​មេត្ដា​ទៅ​ហើយ​ដែល​រក​បាន​ដល់​ទៅ​៥​គ្រាប់ ​ហើយ​លោក​ក៏​មិន​បាន​គិត​ដល់​នេះ​ដែរ។ ​បន្ទាប់​មាន​គ្រាប់​បាល់​ទី​៤​និង​ទី​៥​មក ​លោក ​បាន​ប្រាប់​ទៅ​កីឡាករ​ឱ្យ​គ្រប់​គ្រង​ការ​ប្រកួត​នេះ ​ព្រោះ Game Over ​សម្រាប់ Man Utd ​ទៅ​ហើយ។ ​លោក ​ចង់​ឱ្យ​ក្រុម​ព្យាយាម​បញ្ចប់​ការ​ប្រកួត ​ដោយ​មិន​មាន​បញ្ហា​របួស​ទេ ​ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មាន​កីឡាករ​របួស​ដដែល៕ ប្រភព៖ Dailymail