Tuchelថា​ Lukaku និង​ Timo នឹង​អវត្តមាន​ពី​ Chelsea ចំនួន​២​ប្រកួត​

admin

លោក​ Thomas Tuchel អ្នកចាត់​ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Timo Werner និង​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នឹង​មិន​បាន​ចូល​ជួយ​ក្រុម​ចំនួន​២ប្រកួត​គឺ​ប្រកួត​តទល់នឹង​ក្លឹប​ Norwich City នៅ​ថ្ងៃ​ស្អែក​ និង​ប្រកួត​តទល់នឹង​ក្លឹប​ Southampton នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១។

 

លោក​ Tuchel បាន​និយាយ​ថា​៖” ដើម្បី​ឲ្យ​មាន​រឿងរ៉ាវ​កាន់​តែ​វែង​ទៀត​ ចុះ​មិន​សួរ​ពី​ Pulisic ដែរ​ទៅ​? ទាំង​ Pulisic ទាំង​ Lukaku និង​ទាំង​ Timo សុទ្ធ​តែ​មិន​បាន​ចូល​រួម​នៅ​ក្នុង​ប្រកួត​ស្អែក​នេះ​ទេ​ មិន​ស្រួល​ប្រកួត​ជា​មួយ​ Southampton ក៏​មិន​ទាន់​ចូល​បាន​ផង​ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៀត​ យើង​ចាំ​មើល​ទាំង​អស់​គ្នា​។ អ្វី​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​គឺ​ ពួក​គេ​កំពុង​តែ​សម្រាក​ព្យាបាល​ ពួក​គេ​អត់​អី​ទេ​ ធម្មតា​ មិន​បាច់​ព្រួយ​ទេ​ គ្រាន់​តែ​អត់​បាន​ចូល​លេង​តែ​ ២​ប្រកួត​ប៉ុណ្ណឹង​ទេ​។”

 

 

 

 

លោក​បាន​បន្ត​ថា​៖” មួយ​ទៀត​ខ្ញុំ​ចង់​និយាយ​ទៅ​អ្នក​​ ដែល​និយាយ​ពី​រយៈ​ពេល​ ដែល​ពួក​គេ​អវត្តមាន​ពី​ប្រកួត​ដោយ​សារ​របួស​មួយ​នេះ​ ដល់​ពេល​នេះ​ ឬ​ក៏​ពេល​នោះ​។ ចង់​និយាយ​ថា​ និយាយ​អញ្ចឹង​វា​អត់​ត្រូវ​ អត់​សម​នោះ​ទេ​។ ព្រោះ​យើង​មិន​ដឹង​ច្បាស់​ទេ​ ជួន​កាល​ទៅ​របួស​ហ្នឹង​អាច​ជា​លឿន​ជាង​ហ្នឹង​ ខ្លះ​ទៅ​ក៏​យូរ​ជាង​ហ្នឹង​ក៏​ថា​បាន​។”

សូម​រំលឹក​ផង​ដែរ​ Werner រកឃើញមាន​របួស​សាច់​ដុំ​ជើង​ និង​ Lukaku មាន​របួស​ក​ជើង​ ក្រោយ​ប្រកួត​ឈ្នះ​ Malmo ក្របខ័ណ្ឌ​ UCL លទ្ធផល​ ៤-០ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​នេះ​។ នៅ​ក្នុង​ពេល​នេះ​ Chelsea កំពុង​ឈរ​នៅ​លេខ​១ ក្នុង​ប្រកួត​ PL ដោយ​មាន​ ១៩​ពិន្ទុ៕

ប្រភព៖ Sky Sports

Next Post

Klopp និង​ Solskjaer ការ​ពារ​កូន​ក្រុម​រៀង​ខ្លួន​ ក្រោយ​មាន​ការ​ប្រៀប​ធៀប​រវាង​ Ronaldo និង​ Salah

អ្នកគាំទ្រ​មួយ​ចំនួន​ ក៏​ដូច​ជា​សារព័ត៌មាន​ជា​ច្រើន​បាន​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​សមត្ថភាព​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah ខណៈ​ដែរ​ពួក​គេ​ទាំង​ពីរ​នឹង​ជួប​តទល់​គ្នា​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Premier League រវាង​ក្លឹប​ Manchester United និង​ក្លឹប​ Liverpool នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​ ឆ្នាំ​២០២១​(ម៉ោង​កម្ពុជា)​ ដែល​ធ្វើ​ឲ្យ​អ្នក​ចាត់​ការ​ក្លឹប​ចាំ​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​វិញ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​។   លោក​ Jurgen Klopp អ្នកចាត់​ការ​ក្លឹប​ Liverpool បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​៖” ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រៀប​ធៀប​គ្នា​? ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ពិភពលោក​។ ខ្ញុំ​អាច​និយាយ​បាន​ថា​ Salah ជើង​ខាង​ឆ្វេង​គេ​លេង​ល្អ​ជាង​ Ronaldo តែ​បើ​ Ronaldo វិញ​គេ​ពូកែ​ហក់​តែត​ និង​លេង​ជើង​ស្ដាំ​បាន​ខ្លាំង​ជាង​។ ចំពោះ​ល្បឿន​វិញ​ គេ​រត់​លឿន​ដូច​គ្នា​ ហើយ​ចង់​ស៊ុត​រក​គ្រាប់​បាល់​ដូច​គ្នា​ តែ​ម៉េច​ក៏​ដោយ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​លើ​ការ​ប្រៀប​ធៀប​នេះ​តទៀត​ទេ​ “។ ចំណែក​ឯ​លោក​ Ole Solksjaer អ្នក​ចាត់​ការ​ក្លឹប​ Manchester United បាន​ឆ្លើយ​ថា​៖” ខ្ញុំ​នឹង​ការពារ​​Ronaldo […]