នរណាដែល​ធ្លាប់​ឈ្នះ​ប្រកួត​ El Clasico ច្រើន​ជាង​គេ?

admin

ប្រកួត​ El Clasico ឬ​ប្រកួត​រវាង​ក្លឹប​ Barcelona និង​ក្លឹប​ La Liga ធ្លាប់​បាន​ប្រកួត​តទល់​គ្នា​​ចំនួន​ ២៤៦ដង​ហើយ ចាប់​ពី​តាំង​ពី​ក្លឹប​ទាំង​ពីរ​នេះ​ប្រកួត​ប៉ះ​គ្នា​ជា​ផ្លូវការ​ដំបូង​តាំង​ពី​ឆ្នាំ​១៩១៦មក។ នេះ​បើ​​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​។

 

នៅ​ក្នុង​ការ​ប្រកួត​ចំនួន​២៤៦ដង​នេះ​ Barca ធ្លាប់ឈ្នះ​ប្រកួត​ចំនួន​៩៦ដង​ Real ឈ្នះ​ប្រកួត​ចំនួន​៩៨ដង​ និង​ប្រកួត​ក្នុង​លទ្ធផល​ស្មើ​គ្នា​៥២ដង​។

ចំពោះ​ការ​ប្រកួត​ El Clasico ដំបូង​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ នឹង​ប្រកួត​នៅ​ទីលាន​ Camp Nou ថ្ងៃ​អាទិត្យ​ ទី​២៤ ខែ​តុលា ឆ្នាំ​២០២១ ដោយ​មក​ទល់​នឹង​ពេល​នេះ​ ក្លឹប​ទាំង​ពីរ​មិន​ទាន់​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ណា​ខ្លះ​ ដែល​ទៅ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​នេះ​ឡើយ​ទេ​។

តើ​ប្រិយមិត្ត​ទាំង​អស់​គិត​ថា​ក្រុម​មួយ​ណា​ជា​អ្នក​ឈ្នះ​? ចាំ​តាម​ដាន​មើល​ទាំង​អស់​៕

ប្រភព៖ Marca

Next Post

Tuchelថា​ Lukaku និង​ Timo នឹង​អវត្តមាន​ពី​ Chelsea ចំនួន​២​ប្រកួត​

លោក​ Thomas Tuchel អ្នកចាត់​ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Timo Werner និង​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នឹង​មិន​បាន​ចូល​ជួយ​ក្រុម​ចំនួន​២ប្រកួត​គឺ​ប្រកួត​តទល់នឹង​ក្លឹប​ Norwich City នៅ​ថ្ងៃ​ស្អែក​ និង​ប្រកួត​តទល់នឹង​ក្លឹប​ Southampton នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១។   លោក​ Tuchel បាន​និយាយ​ថា​៖” ដើម្បី​ឲ្យ​មាន​រឿងរ៉ាវ​កាន់​តែ​វែង​ទៀត​ ចុះ​មិន​សួរ​ពី​ Pulisic ដែរ​ទៅ​? ទាំង​ Pulisic ទាំង​ Lukaku និង​ទាំង​ Timo សុទ្ធ​តែ​មិន​បាន​ចូល​រួម​នៅ​ក្នុង​ប្រកួត​ស្អែក​នេះ​ទេ​ មិន​ស្រួល​ប្រកួត​ជា​មួយ​ Southampton ក៏​មិន​ទាន់​ចូល​បាន​ផង​ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៀត​ យើង​ចាំ​មើល​ទាំង​អស់​គ្នា​។ អ្វី​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​គឺ​ ពួក​គេ​កំពុង​តែ​សម្រាក​ព្យាបាល​ ពួក​គេ​អត់​អី​ទេ​ ធម្មតា​ មិន​បាច់​ព្រួយ​ទេ​ គ្រាន់​តែ​អត់​បាន​ចូល​លេង​តែ​ ២​ប្រកួត​ប៉ុណ្ណឹង​ទេ​។”     […]