ជើងចាស់ Crouch ​ថា Liverpool ​ល្អ ​អាច​ឈ្នះ​ទាំង Champions League ​និង Premier League ​

admin

​អតីត​កីឡាករ​ឆ្នើម ​Peter Crouch ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ហង្ស​ក្រហម Liverpool ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង English Premier League ​។

 

 

​ក្រុម​របស់​លោក Klopp ​នៅ​យប់មិញ​បន្ដ​យក​ឈ្នះ​លើ​ក្រុម AT Madrid ​បាន​នៅ​ក្រៅ​ដី​ក្នុង​លទ្ធផល ​២-៣ ​ទៀត ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្នុង​ពូល​របស់​ពួកគេ​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​លីគ​វិញ ​ក៏​ឃើញ​ថា​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង​ដែរ ​ដោយ​បន្ដ​ជ័យជម្នះ​នឹង​ប្រជែង​កំពូល​តារាង​ជាមួយ Chelsea ​និង Man City ​។

 

 

 

 

​ដោយសារ​តែ​បាន​មើល​ឃើញ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ​ទើប​បាន​ជា​លោក Peter Crouch ​និយាយ​ថា​ក្រុម Liverpool ​នេះ​នឹង​ក្លាយ​ជា​ក្រុម​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង Premier League ​មិន​ខាន។ ​បើ​ទោះ​ជា​នៅ UCL ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ប៉ុន្តែ Liverpool ​នឹង​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​

 

 

 

 

ជាមួយ​គ្នា​នេះ​ដែរ ​Joe Cole ​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​និង​ក្រុម Chelsea ​ក៏​មើល​ឃើញ​ស្រដៀង​គ្នា​នឹង Crouch ​ដែរ។ ​Cole ​ថា​មាន​តែ​បញ្ហា​កីឡាករ​សំខាន់​ៗ​របួស​មួយ​ប៉ុណ្ណោះ ទើប​អាច​បញ្ឈប់​ការ​ឈ្នះ​ពាន​រង្វាន់​របស់​ក្រុម Liverpool ​បាន​នៅ​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail

Next Post

Tuchelថា​ Lukaku និង​ Timo នឹង​អវត្តមាន​ពី​ Chelsea ចំនួន​២​ប្រកួត​

លោក​ Thomas Tuchel អ្នកចាត់​ការ​ក្លឹប​ Chelsea បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Timo Werner និង​ខ្សែ​ប្រយុទ្ធ​ Romelu Lukaku នឹង​មិន​បាន​ចូល​ជួយ​ក្រុម​ចំនួន​២ប្រកួត​គឺ​ប្រកួត​តទល់នឹង​ក្លឹប​ Norwich City នៅ​ថ្ងៃ​ស្អែក​ និង​ប្រកួត​តទល់នឹង​ក្លឹប​ Southampton នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១។   លោក​ Tuchel បាន​និយាយ​ថា​៖” ដើម្បី​ឲ្យ​មាន​រឿងរ៉ាវ​កាន់​តែ​វែង​ទៀត​ ចុះ​មិន​សួរ​ពី​ Pulisic ដែរ​ទៅ​? ទាំង​ Pulisic ទាំង​ Lukaku និង​ទាំង​ Timo សុទ្ធ​តែ​មិន​បាន​ចូល​រួម​នៅ​ក្នុង​ប្រកួត​ស្អែក​នេះ​ទេ​ មិន​ស្រួល​ប្រកួត​ជា​មួយ​ Southampton ក៏​មិន​ទាន់​ចូល​បាន​ផង​ ហើយ​បន្ទាប់​ពី​ហ្នឹង​ទៀត​ យើង​ចាំ​មើល​ទាំង​អស់​គ្នា​។ អ្វី​ដែល​ខ្ញុំ​អាច​បញ្ជាក់​បាន​គឺ​ ពួក​គេ​កំពុង​តែ​សម្រាក​ព្យាបាល​ ពួក​គេ​អត់​អី​ទេ​ ធម្មតា​ មិន​បាច់​ព្រួយ​ទេ​ គ្រាន់​តែ​អត់​បាន​ចូល​លេង​តែ​ ២​ប្រកួត​ប៉ុណ្ណឹង​ទេ​។”     […]