Cole សរសើរ Foden ​ថា​ជា​កីឡាករ​កម្រិត​ខ្ពស់​បំផុត​​​​​​​​មួយ​អាច​ដាក់​ឲ្យ​លេង​ច្រើន​កន្លែង​

admin

អតីត​ខ្សែ​បម្រើ​​ស្លាប​​ជម្រើស​ជាតិ​អង់គ្លេស Joe Cole បាន​សរសើរ​​​យុវជន​វ័យ​២១​ Phil Foden ​​ថា ​ជា​កីឡាករ​កម្រិត​ខ្ពស់​បំផុត​មួយ ដែល​អាច​ដាក់​​ឲ្យ​លេង​​បាន​​ច្រើន​កន្លែង​ដូច​ជា​ ស្លាប ឆ្វេង,ស្លាប​​ស្ដាំ និង​បម្រើ​កណ្ដាល​ជា​ដើម​។

 

 

Phil Foden ​បាន​​លេង​​ច្រើន​តំណែង​ក្នុង​ការ​ប្រកួត​យប់​មិញ​ ពោល​គឺ​រត់​ស្ទើរ​ពេញ​​តារាង ហើយ​គេ​បាន​បង្កើត​ឱកាស​ដោយ​​​លើក​បាល់​វែង​​​យ៉ាង​ស្អាត​​បោះ​ឲ្យ Joao Cancelo ​ដើម្បី​បញ្ចប់​ទី​​​បាន​សម្រេច​នៅ​នាទី​ទី​៣០​​បើក​​ការ​នាំ​មុខ​១គ្រាប់​ មុន​​ពេល Riyad Mahrez ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​​​បន្ថែម​គ្រាប់​ទី​២​។ នាំ​មុខ​២-០​ចប់​វគ្គ​​ទី​១​។

​ក្រោយ​​បង្ហាញ​ទម្រង់​​លេង​យ៉ាង​ល្អ​​អ្នក​វិភាគ​បាល់ទាត់​របស់​ទូរទ្សន៍​កីឡា​ដ៏​​ល្បី​ Joe Cole ​បាន​លើក​ឡើង​ថា គ្រប់​គ្នា​​បាន​​យក​ Foden​ ​ទៅ​ជំនួស​កន្លែង​របស់ David Silva ​ដែល​បាន​ចំណាយ​ពេល​១០​ឆ្នាំ​ជា​មួយ Manchester City ។ ប៉ុន្តែ​យប់​មិញ​យុវជន​របស់​អង់គ្លេស​រូប​នេះ​អាច​លេង​បាន​យ៉ាង​ល្អ​នៅ​ស្លាប​ឆ្វេង,​ ស្លាប​ស្ដាំ និង​បម្រើ​កណ្ដាល ហើយ​គេ​សក្តិសម​ជា​កីឡាករ​វ័យ​ក្មេង​​កម្រិត​ថ្នាក់​ខ្ពស់​បំផុត​មួយ​​នា​ពេល​បច្ចុប្បន្ន​។

ជា​មួយ​គ្នា​នោះ​ Peter Crouch អតីត​កីឡាករ​ Liverpool ក៏​បាន​យល់​ស្រប​ជា​មួយ​ការ​លើក​ឡើង​របស់ Cole ដែ​រ​​ថា ​បច្ចុប្បន្ន​​ Foden​ ​ជា​ក្មេង​ដ៏​មាន​មានឥទ្ធិពល​របស់ Manchester City ​ដូច​ទៅ​​នឹង​ Kevin De Bruyne ដែរ​។

Foden​ ​​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​​​​ខ្លាំង​​ផង​ដែរ​ កាល​ប្រកួត​ទល់​ក្រុម Liverpool ដោយ​ជួយ Man City ​យក​បាន​១​ពិន្ទុ​​ ​ក្រោយ​បញ្ចប់​លទ្ធផល​​២-២ មួយ​គ្រាប់​នោះ​ជា​គ្រាប់​បាល់​ដំបូង​របស់​យុវជន​វ័យ​ក្មេង​រូប​នេះ ក្រោយ​ពេល​ជា​ពី​របួស​ ហើយ​ទើប​ចូល​លេង​បាន​​​៤​ប្រកួត​ក្នុង​ពាន​រង្វាន់​ English Premier League ៕ ​​​​

ប្រភព៖ Dailymail

Next Post

ជើងចាស់ Crouch ​ថា Liverpool ​ល្អ ​អាច​ឈ្នះ​ទាំង Champions League ​និង Premier League ​

​អតីត​កីឡាករ​ឆ្នើម ​Peter Crouch ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ហង្ស​ក្រហម Liverpool ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង English Premier League ​។     ​ក្រុម​របស់​លោក Klopp ​នៅ​យប់មិញ​បន្ដ​យក​ឈ្នះ​លើ​ក្រុម AT Madrid ​បាន​នៅ​ក្រៅ​ដី​ក្នុង​លទ្ធផល ​២-៣ ​ទៀត ​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្នុង​ពូល​របស់​ពួកគេ​ឈ្នះ​ទាំង​៣​ប្រកួត​តែ​ម្ដង​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​លីគ​វិញ ​ក៏​ឃើញ​ថា​កំពុង​ធ្វើ​បាន​ល្អ​ខ្លាំង​ដែរ ​ដោយ​បន្ដ​ជ័យជម្នះ​នឹង​ប្រជែង​កំពូល​តារាង​ជាមួយ Chelsea ​និង Man City ​។         ​ដោយសារ​តែ​បាន​មើល​ឃើញ​ទម្រង់​លេង​យ៉ាង​ល្អ​នេះ​ហើយ​ទើប​បាន​ជា​លោក Peter Crouch ​និយាយ​ថា​ក្រុម Liverpool ​នេះ​នឹង​ក្លាយ​ជា​ក្រុម​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League […]