Aguero ​យល់​បែប​ណា ​ប្រសិន​បើ Barcelona ​មិន​ឈ្នះ​ Dynamo Kyiv ​យប់​នេះ​

admin

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Dynamo Kyiv ​នៅ​រាត្រី​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

 

 

 

​នៅ​រាត្រី​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ពិត​ ជា​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​ហើយ ព្រោះ​ប្រកួត​២​ប្រកួត​កន្លង​មក ពួកគេ​បរាជ័យ​ទាំង​២​ប្រកួត​ទៅ​ហើយ។ ​ប៉ះ​ក្រុម Dynamo Kyiv ​ដែល​ជា​ក្រុម​ខ្សោយ​មួយ​ដែរ​នោះ ​ទាមទារ​ដាច់​ខាត​ណាស់ ​គឺ​៣​ពិន្ទុ​ឱ្យ​បាន ដើម្បី​បន្ដ​ក្ដី​សង្ឃឹម​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត​បាន។

 

 

 

 

ជាមួយ​ការ​ទាមទារ​នេះ​ដែរ Aguero ​ខ្សែ​ប្រយុទ្ធ​ទើប​ជា​សះស្បើយ​ពី​របួស​របស់​ក្រុម Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “យើង​ត្រូវ​តែ​ឈ្នះ ព្រោះ​ប្រសិន​បើ​យើង​មិន​អាច​ឈ្នះ​ទេ យើង​ស្ទើរ​តែ​ធ្លាក់​ចេញ​ហើយ។ យើង​កំពុង​មាន​ទំនុក​ចិត្ត និង​យើង​មាន​មនុស្ស​ដែល​អាច​ជួយ​យើង​ឱ្យ​លេង​បាន​ល្អ​បំផុត​បាន”។

​ក្រុម​របស់​លោក​ Ronald Koeman ​ស្ថិត​នៅ​ពូល​ E ​នៃ​ពាន​រង្វាន់ UEFA Champions League។ ​២​ប្រកួត​កន្លង​មក​នេះ ​ពួកគេ​បរាជ័យ​ទាំង​២​ប្រកួត ដោយ​ចាញ់ Bayern Munich ​៣-0 ​និង​ចាញ់ Benfica ​៣-០ ​ដែរ។ បច្ចុប្បន្ន​ស្ថិត​នៅ​បាត​តារាង ​ឆ្លង​កាត់​២​ប្រកួត។ ​ក្រុម Dynamo Kyiv ​ដែល​ត្រូវ​ប៉ះ​រាត្រី​នេះ ​ស្ថិត​នៅ​លេខ​៣ ​មាន​១​ពិន្ទុ៕ ​

ប្រភព៖ Marca

Next Post

Cole សរសើរ Foden ​ថា​ជា​កីឡាករ​កម្រិត​ខ្ពស់​បំផុត​​​​​​​​មួយ​អាច​ដាក់​ឲ្យ​លេង​ច្រើន​កន្លែង​

អតីត​ខ្សែ​បម្រើ​​ស្លាប​​ជម្រើស​ជាតិ​អង់គ្លេស Joe Cole បាន​សរសើរ​​​យុវជន​វ័យ​២១​ Phil Foden ​​ថា ​ជា​កីឡាករ​កម្រិត​ខ្ពស់​បំផុត​មួយ ដែល​អាច​ដាក់​​ឲ្យ​លេង​​បាន​​ច្រើន​កន្លែង​ដូច​ជា​ ស្លាប ឆ្វេង,ស្លាប​​ស្ដាំ និង​បម្រើ​កណ្ដាល​ជា​ដើម​។     Phil Foden ​បាន​​លេង​​ច្រើន​តំណែង​ក្នុង​ការ​ប្រកួត​យប់​មិញ​ ពោល​គឺ​រត់​ស្ទើរ​ពេញ​​តារាង ហើយ​គេ​បាន​បង្កើត​ឱកាស​ដោយ​​​លើក​បាល់​វែង​​​យ៉ាង​ស្អាត​​បោះ​ឲ្យ Joao Cancelo ​ដើម្បី​បញ្ចប់​ទី​​​បាន​សម្រេច​នៅ​នាទី​ទី​៣០​​បើក​​ការ​នាំ​មុខ​១គ្រាប់​ មុន​​ពេល Riyad Mahrez ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​​​បន្ថែម​គ្រាប់​ទី​២​។ នាំ​មុខ​២-០​ចប់​វគ្គ​​ទី​១​។ ​ក្រោយ​​បង្ហាញ​ទម្រង់​​លេង​យ៉ាង​ល្អ​​អ្នក​វិភាគ​បាល់ទាត់​របស់​ទូរទ្សន៍​កីឡា​ដ៏​​ល្បី​ Joe Cole ​បាន​លើក​ឡើង​ថា គ្រប់​គ្នា​​បាន​​យក​ Foden​ ​ទៅ​ជំនួស​កន្លែង​របស់ David Silva ​ដែល​បាន​ចំណាយ​ពេល​១០​ឆ្នាំ​ជា​មួយ Manchester City ។ ប៉ុន្តែ​យប់​មិញ​យុវជន​របស់​អង់គ្លេស​រូប​នេះ​អាច​លេង​បាន​យ៉ាង​ល្អ​នៅ​ស្លាប​ឆ្វេង,​ ស្លាប​ស្ដាំ និង​បម្រើ​កណ្ដាល ហើយ​គេ​សក្តិសម​ជា​កីឡាករ​វ័យ​ក្មេង​​កម្រិត​ថ្នាក់​ខ្ពស់​បំផុត​មួយ​​នា​ពេល​បច្ចុប្បន្ន​។ ជា​មួយ​គ្នា​នោះ​ Peter Crouch អតីត​កីឡាករ​ Liverpool ក៏​បាន​យល់​ស្រប​ជា​មួយ​ការ​លើក​ឡើង​របស់ […]