Neville ជឿ​ថា United មិន​ទាន់​ចង់​ដេញ Ole នៅ​ឡើយ​ទេ

admin

លោក Gary Neville បាន​​ទាយ​ទុក​ថា Ole Gunnar Solskjaer នឹង​មិន​ត្រូវ​ Manchester United ដេញ​ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ ត្បិត​​កំពុង​ដឹក​នាំ​មិន​បាន​ល្អ​ក្ដី​ក្នុង​លីគ។

 

 

បិសាច​ក្រហម​ទើប​តែ​ចាញ់ Leicester City ៤-២ កាល​ពី​ចុង​សប្ដាហ៍ ធ្វើ​ United មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​សោះ​នៅ​៣​ប្រកួត​ចុងក្រោយ​ក្នុង​​លីគ។ Man Utd ពេល​នេះ​កំពុង​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Chelsea ហើយ​ប្រកួត​បន្ត​បន្ទាប់​ពួក​គេ​នឹង​ជួប​សុទ្ធ​តែ​ក្រុម​​ខ្លាំង​ៗ​ក្នុង​លីគ។

Neville ដឹង​ថា Ole កំពុង​ស្ថិត​ក្រោម​សម្ពាធ​សម្រាប់​ការ​ស្វែង​រក​ពាន​មក​ជូន​ក្លឹប។ ជា​ពិសេស​រដូវ​កាល​នេះ​ក្លឹប​បាន​នាំ​ចូល​កីឡាករ​ល្អ​ៗ​ដូច​ជាំ Jadon Sancho និង Ronaldo ប៉ុន្តែ Ole ដឹក​នាំ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ។ យ៉ាងណា Neville នៅ​តែ​ជឿជាក់​ថា United មិន​ទាន់​ចង់​ដេញ​ Ole ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ។

 

 

Neville បាន​និយាយ​ថា ក្លឹប​នឹង​មិន​ដេញ Ole ទេ ហើយ​បន្ត​ធ្វើ​ការ​ជាមួយ​គ្នា។ មូលហេតុ​ដោយ​សារ​តែ​ក្លឹប​ធ្លាប់​មាន​បទពិសោធន៍​​ជាមួយ David Moyes, Jose Mourinho និង Louis van Gaal។ លោក​ជឿ​ថា United និង Ole នឹង​បន្ត​ផែនការ​ជាមួយ​គ្នា។

ចំពោះ​ការ​ចង់​យក​លោក Antonio Conte ឬ Brendan Rodger មក​ជំនួស​​កន្លែង Ole លោក Nevilleគិត​ថា​បុរស​ទាំង​ពីរ​មិន​ទាន់​មាន​សមត្ថភាព​​ស័ក្ដិសម​នៅ​ឡើយ​ទេ៕

ប្រភព៖ Dailymail

Next Post

Aguero ​យល់​បែប​ណា ​ប្រសិន​បើ Barcelona ​មិន​ឈ្នះ​ Dynamo Kyiv ​យប់​នេះ​

​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Dynamo Kyiv ​នៅ​រាត្រី​នេះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។       ​នៅ​រាត្រី​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ពិត​ ជា​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត​ហើយ ព្រោះ​ប្រកួត​២​ប្រកួត​កន្លង​មក ពួកគេ​បរាជ័យ​ទាំង​២​ប្រកួត​ទៅ​ហើយ។ ​ប៉ះ​ក្រុម Dynamo Kyiv ​ដែល​ជា​ក្រុម​ខ្សោយ​មួយ​ដែរ​នោះ ​ទាមទារ​ដាច់​ខាត​ណាស់ ​គឺ​៣​ពិន្ទុ​ឱ្យ​បាន ដើម្បី​បន្ដ​ក្ដី​សង្ឃឹម​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត​បាន។         ជាមួយ​ការ​ទាមទារ​នេះ​ដែរ Aguero ​ខ្សែ​ប្រយុទ្ធ​ទើប​ជា​សះស្បើយ​ពី​របួស​របស់​ក្រុម Barcelona ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “យើង​ត្រូវ​តែ​ឈ្នះ ព្រោះ​ប្រសិន​បើ​យើង​មិន​អាច​ឈ្នះ​ទេ យើង​ស្ទើរ​តែ​ធ្លាក់​ចេញ​ហើយ។ យើង​កំពុង​មាន​ទំនុក​ចិត្ត និង​យើង​មាន​មនុស្ស​ដែល​អាច​ជួយ​យើង​ឱ្យ​លេង​បាន​ល្អ​បំផុត​បាន”។ ​ក្រុម​របស់​លោក​ Ronald Koeman ​ស្ថិត​នៅ​ពូល​ E ​នៃ​ពាន​រង្វាន់ UEFA Champions League។ ​២​ប្រកួត​កន្លង​មក​នេះ […]