Zidane ថា កីឡាករ​ម្នាក់​នេះ​ពិត​ជា​សម​ឈ្នះ Ballon d’Or ណាស់

admin

អ្នក​ចាត់​ការ Zinedine Zidane ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzeman ពិត​ជា​ស័ក្ដិសម​​ទទួល​បាន​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ​ណាស់។

 

 

 

​Zidane ​គឺ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ Benzema កើន​ទម្រង់​លេង​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​សារ​តែ​ពួក​​គេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Madrid។ Zidane ក៏​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ម្ដង​ដែរ​កាល​ពី​ឆ្នាំ​១៩៩៨ ហើយ​សង្ឃឹម​ថា Benzema នឹង​ក្លាយ​ជា​កីឡាករ​បារាំង​ម្នាក់​ទៀត​ដែល​បាន​គ្រង​ពាន​​សម្រាប់​បុគ្គល​មួយ​នេះ។

ថ្លែង​ប្រាប់​សារព័ត៌មាន​លោក Zidane បាន​និយាយ​ថា៖ “Karim កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ។​ខ្ញុំ​​​នឹង​ឲ្យ​ពាន Ballon d’Or ទៅ​គេ។ គេ​សម​នឹង​ទទួល​បាន​វា ព្រោះ​គេ​ជា​កីឡាករ​​ពូកែ​ម្នាក់។ ហើយ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​គ្រូ​របស់​គេ។ គេ​ដឹង​គ្រប់យ៉ាង​​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ទីលាន​។ គេ​នៅ​លើ​​បេក្ខភាព​គ្រប់គ្នា”។

បេក្ខភាព​៥នាក់​ដែល​គេ​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ​មាន Lionel Messi, Robert Lewandowski, Jorginho, N’Golo Kante និង Karim Benzeman៕

ប្រភព៖ Marca

Next Post

Neville ជឿ​ថា United មិន​ទាន់​ចង់​ដេញ Ole នៅ​ឡើយ​ទេ

លោក Gary Neville បាន​​ទាយ​ទុក​ថា Ole Gunnar Solskjaer នឹង​មិន​ត្រូវ​ Manchester United ដេញ​ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ ត្បិត​​កំពុង​ដឹក​នាំ​មិន​បាន​ល្អ​ក្ដី​ក្នុង​លីគ។     បិសាច​ក្រហម​ទើប​តែ​ចាញ់ Leicester City ៤-២ កាល​ពី​ចុង​សប្ដាហ៍ ធ្វើ​ United មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​សោះ​នៅ​៣​ប្រកួត​ចុងក្រោយ​ក្នុង​​លីគ។ Man Utd ពេល​នេះ​កំពុង​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Chelsea ហើយ​ប្រកួត​បន្ត​បន្ទាប់​ពួក​គេ​នឹង​ជួប​សុទ្ធ​តែ​ក្រុម​​ខ្លាំង​ៗ​ក្នុង​លីគ។ Neville ដឹង​ថា Ole កំពុង​ស្ថិត​ក្រោម​សម្ពាធ​សម្រាប់​ការ​ស្វែង​រក​ពាន​មក​ជូន​ក្លឹប។ ជា​ពិសេស​រដូវ​កាល​នេះ​ក្លឹប​បាន​នាំ​ចូល​កីឡាករ​ល្អ​ៗ​ដូច​ជាំ Jadon Sancho និង Ronaldo ប៉ុន្តែ Ole ដឹក​នាំ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ​ទេ។ យ៉ាងណា Neville នៅ​តែ​ជឿជាក់​ថា United មិន​ទាន់​ចង់​ដេញ​ Ole ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ។     Neville បាន​និយាយ​ថា […]