រឿង​ពី​ក្រោយ​ការ​ប្រកួត​របស់ Real និង AT Madrid ត្រូវ​ពន្យារពេល​

admin

La Liga បាន​ផ្អាក​ការ​ប្រកួត​សប្ដាហ៍​​ទី​៩​រវាង Real Madrid vs Athletic Bilbao និង Granada vs At Madrid ដែល​ត្រូវ​លេង​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​ដោយ​សារ​តែ​បញ្ហា​កីឡាករ។

Real Madrid និង AT Madrid បាន​ដាក់​​សំណើ​​សុំ​ពន្យារ​ការ​ប្រកួត​ក្នុង​សប្ដាហ៍​មុន​ ហើយ​ត្រូវ​បាន​យល់​ព្រម​ដោយ​​ក្រុម​ប្រឹក្សា​កីឡា​អេស្ប៉ាញ។ មូលហេតុ​ព្រោះ​តែ​កីឡាករ​​​អាមេរិក​ខាង​ត្បូង​របស់​ពួក​គេ​ជាប់​ភារកិច្ច​លេង​ឲ្យ​ជម្រើសជាតិ​មិន​អាច​មក​ប្រកួត​ទាន់​ពេល​វេលា។

ប្រទេស​ទាំង​១០​ក្នុង​​តំបន់​អាមេរិក​ខាង​ត្បូង (CONMEBOL) បាន​សម្រេច​ចិត្ត​បន្ថែម​ការ​ប្រកួត​សម្រាប់​ជុំ​​វគ្គ​ជម្រុះ World Cup ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​​មិន​អាច​មក​ជួយ​ក្រុម​អាជីព​ទាន់​ពេល។ ទាំង Real និង AT Madrid សុទ្ធ​តែ​មាន​កីឡាករ​មក​ពី​អាមេរិក​ខាង​ត្បូង​ច្រើន​ដូច​គ្នា ទើប​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ស្នើ​សុំ​ពន្យារ​ការ​ប្រកួត៕ ​

ប្រភព៖ AS English

Next Post

Zidane ថា កីឡាករ​ម្នាក់​នេះ​ពិត​ជា​សម​ឈ្នះ Ballon d’Or ណាស់

អ្នក​ចាត់​ការ Zinedine Zidane ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​របស់ Real Madrid កីឡាករ Karim Benzeman ពិត​ជា​ស័ក្ដិសម​​ទទួល​បាន​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ​ណាស់។       ​Zidane ​គឺ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ Benzema កើន​ទម្រង់​លេង​ជា​ច្រើន​ឆ្នាំ​មក​នេះ ដោយ​សារ​តែ​ពួក​​គេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​នៅ Madrid។ Zidane ក៏​ធ្លាប់​ឈ្នះ​ពាន Ballon d’Or ម្ដង​ដែរ​កាល​ពី​ឆ្នាំ​១៩៩៨ ហើយ​សង្ឃឹម​ថា Benzema នឹង​ក្លាយ​ជា​កីឡាករ​បារាំង​ម្នាក់​ទៀត​ដែល​បាន​គ្រង​ពាន​​សម្រាប់​បុគ្គល​មួយ​នេះ។ ថ្លែង​ប្រាប់​សារព័ត៌មាន​លោក Zidane បាន​និយាយ​ថា៖ “Karim កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ។​ខ្ញុំ​​​នឹង​ឲ្យ​ពាន Ballon d’Or ទៅ​គេ។ គេ​សម​នឹង​ទទួល​បាន​វា ព្រោះ​គេ​ជា​កីឡាករ​​ពូកែ​ម្នាក់។ ហើយ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​គ្រូ​របស់​គេ។ គេ​ដឹង​គ្រប់យ៉ាង​​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ទីលាន​។ គេ​នៅ​លើ​​បេក្ខភាព​គ្រប់គ្នា”។ បេក្ខភាព​៥នាក់​ដែល​គេ​សង្ឃឹម​ថា​នឹង​អាច​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ​មាន Lionel Messi, […]