Ole ថា​មិន​យល់​ស្រប​តាម Sir Alex ទេ រឿង​ចង់​ឲ្យ Ronaldo លេង​គ្រប់​ការ​ប្រកួត

admin

លោក Sir Alex Ferguson កន្លង​ទៅ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ទៅ​លើ​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Ole Gunnar Solskjaer ជុំវិញ​ការ​ដែល​មិន​ដាក់ Cristiano Ronaldo ឲ្យ​ជាប់​ជម្រើស​ដំបូង​កាល​ប្រកួត​ទល់ Everton ដែល​នាំ​ឲ្យ​លទ្ធផល​ស្មើ ១-១ នៅ Old Trafford។

យ៉ាង​ណា​ពេល​ចុង​ក្រោយ​នេះ លោក Ole បាន​មក​ឆ្លើយតប​ហើយ ដោយ​និយាយ​ថា លោក​មិន​យល់​ស្រប​តាម​ទេ ដ្បិត​បើ Sir Alex ណែនាំ​ចំៗ​ក៏​ដោយ ព្រោះ​កីឡាករ​មិន​អាច​លេង​គ្រប់​ការ​ប្រកួត​បាន​ទេ ដោយ​កាយសម្បទា​គឺ​ត្រូវ​ការ​សម្រាក​ខ្លះ។

 

 

 

 

លោក Ole និយាយ៖ “Ronaldo ជា​អ្នក​បញ្ចប់ទី​ដ៏​ច្បាស់​មួយ ជា​កីឡាករ​លេចធ្លោ​មួយ ដូច្នេះ​ពិត​ជា​ពិបាក​ការ​ដែល​ត្រូវ​ដក​គេ​ចេញ​​នៅ​ប្រកួត​ខ្លះ តែ​យើង​អាច​ធ្វើ​បែប​ណា​បាន? ដាក់​ឲ្យ​គេ​លេង ៦ ប្រកួត នៅ​រយៈ​ពេល ៦ ​ថ្ងៃ ឬ​លេង​ជម្រើស ១១ នាក់​ដំបូង​បែប​ហ្នឹង​ដដែលៗ​ បាន​យ៉ាង​ម៉េច​កើត ដោយ​យើង​ត្រូវ​មាន​ការ​បត់បែន យើង​ត្រូវ​ប្រាកដ​ថា​នៅ​កំឡុង​ខែ​មេសា និង​ឧសភា អ្នក​រាល់​គ្នា​នឹង​នៅ​អាច​បន្ត​លេង​បាន​ក្នុង​កម្រិត​ដ៏​ខ្ពស់ ដោយ​កន្លង​មក​យើង​បាន​ជួប​បញ្ហា​ហ្នឹង​ពេល​ដល់​ខែ​ឧសភា​ចុង​បញ្ចប់​រដូវ​កាល កីឡាករ​យើង​ចាប់ផ្តើម​ចុះ​កម្លាំង”។

 

 

 

 

លោក​បន្ត៖ “ខ្ញុំ​មិន​យល់​ស្រប​តាម Sir Alex រឿង​ហ្នឹង​ទេ ខ្ញុំ​បាន​ប្រាប់​ទៅ​ប្រពន្ធ​ខ្ញុំ​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​ច្បាស់​ដែរ​ថា លោក Sir Alex គាត់​ដឹង​ខ្លួន​ឯង​ថា​ការ​លើក​ឡើង​នោះ​ពុំ​បាន​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្ញុំ​អ្វី​ឡើយ”៕

ប្រភព៖ Metro

Next Post

រឿង​ពី​ក្រោយ​ការ​ប្រកួត​របស់ Real និង AT Madrid ត្រូវ​ពន្យារពេល​

La Liga បាន​ផ្អាក​ការ​ប្រកួត​សប្ដាហ៍​​ទី​៩​រវាង Real Madrid vs Athletic Bilbao និង Granada vs At Madrid ដែល​ត្រូវ​លេង​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​ដោយ​សារ​តែ​បញ្ហា​កីឡាករ។ Real Madrid និង AT Madrid បាន​ដាក់​​សំណើ​​សុំ​ពន្យារ​ការ​ប្រកួត​ក្នុង​សប្ដាហ៍​មុន​ ហើយ​ត្រូវ​បាន​យល់​ព្រម​ដោយ​​ក្រុម​ប្រឹក្សា​កីឡា​អេស្ប៉ាញ។ មូលហេតុ​ព្រោះ​តែ​កីឡាករ​​​អាមេរិក​ខាង​ត្បូង​របស់​ពួក​គេ​ជាប់​ភារកិច្ច​លេង​ឲ្យ​ជម្រើសជាតិ​មិន​អាច​មក​ប្រកួត​ទាន់​ពេល​វេលា។ ប្រទេស​ទាំង​១០​ក្នុង​​តំបន់​អាមេរិក​ខាង​ត្បូង (CONMEBOL) បាន​សម្រេច​ចិត្ត​បន្ថែម​ការ​ប្រកួត​សម្រាប់​ជុំ​​វគ្គ​ជម្រុះ World Cup ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​​មិន​អាច​មក​ជួយ​ក្រុម​អាជីព​ទាន់​ពេល។ ទាំង Real និង AT Madrid សុទ្ធ​តែ​មាន​កីឡាករ​មក​ពី​អាមេរិក​ខាង​ត្បូង​ច្រើន​ដូច​គ្នា ទើប​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ស្នើ​សុំ​ពន្យារ​ការ​ប្រកួត៕ ​ ប្រភព៖ AS English