Solskjaer ជឿជាក់​ថា ​កីឡាករ​ជំនិត​របស់ Ronaldo រូប​នេះ នឹង​បន្ត​កុងត្រា​ថ្មី​នៅ Old Trafford

admin

មុន​ឈាន​ដល់​ការ​ប្រកួត​ទល់​ក្លឹប​ Leicester City នៅ​ពេល​ខាង​មុខ លោក Ole Gunnar Solskjaer បាន​បង្ហាញ​ការ​យល់​ឃើញ​ថា អំពី​អនាគត​របស់ Jesse Lingard ថា គេ​នឹង​បន្ត​នៅ ដោយ​ព្រម​បន្ត​កុងត្រា​ថ្មី ជា​ជាង​ជ្រើស​យក​ផ្លូវ​បែក​នៅ​ពេល​ខាង​មុខ។

 

 

 

សុពលភាព​កុងត្រា​របស់​កីឡាករ​អង់គ្លេស​ត្រូវ​ផុត​នៅ​បញ្ចប់​រដូវ​កាល ពោល​គឺ​ថ្ងៃ​ទី​ ៣០ ​មិថុនា ឆ្នាំ ២០២២ តែ​យ៉ាង​ណា​ក្រោយ Cristiano Ronaldo មក​ដល់ គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ដូចៗ​គ្នា​ថា Lingard គេ​ហាក់​រីករាយ​នឹង​ការ​លេង​ជាង​មុន ជា​ពិសេស​សឹង​តែ​ដូច​ជា​មិត្ត​រួម​ក្រុម​ដ៏​ជំនិត​របស់ Ronaldo ទៅ​ហើយ។

រី​ឯ​ការ​យល់​ឃើញ​របស់​អ្នកចាត់ការ​លោក Ole ​ឯ​ណោះ បាន​លើក​ឡើង៖ “Jesse គេ​បាន​ចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​មួយ គេ​រក​បាន​គ្រាប់​បាល់ ដែល​រាប់​បាន​ថា​ពិត​ជា​សំខាន់​សម្រាប់​ពួក​យើង គេ​ដឹង​ច្បាស់​ថា​យើង​ចង់​បាន​អ្វី យើង​ចង់​បន្ត​កុងត្រា​ថ្មី​សម្រាប់​គេ យើង​ចង់​បន្ត​ឃើញ​គេ​បន្ត​ជា​ចំណែក​សំខាន់​របស់​ក្រុម​ត​ទៅ​ទៀត”។

 

 

 

 

លោក​បន្ត៖ “វា​ស៊ីសង​លើ​ការ​សម្រេច​របស់​គេ ដោយ​វា​ក៏​អាច​ពាក់ព័ន្ធ​នឹង​ខ្ញុំ ការ​ដែល​អាច​ផ្តល់​ពេលវេលា​ឲ្យ​គេ​លេង​លើ​ទីលាន​ច្រើន​បន្ថែម​ទៀត តែ​យ៉ាង​ណា​គេ​សក្តិសម​នឹង​ទទួល​បាន​ពិត​មែន”៕

ប្រភព៖ AF

Next Post

Ole ថា​មិន​យល់​ស្រប​តាម Sir Alex ទេ រឿង​ចង់​ឲ្យ Ronaldo លេង​គ្រប់​ការ​ប្រកួត

លោក Sir Alex Ferguson កន្លង​ទៅ បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ទៅ​លើ​អ្នកចាត់ការ​បច្ចុប្បន្ន​លោក Ole Gunnar Solskjaer ជុំវិញ​ការ​ដែល​មិន​ដាក់ Cristiano Ronaldo ឲ្យ​ជាប់​ជម្រើស​ដំបូង​កាល​ប្រកួត​ទល់ Everton ដែល​នាំ​ឲ្យ​លទ្ធផល​ស្មើ ១-១ នៅ Old Trafford។ យ៉ាង​ណា​ពេល​ចុង​ក្រោយ​នេះ លោក Ole បាន​មក​ឆ្លើយតប​ហើយ ដោយ​និយាយ​ថា លោក​មិន​យល់​ស្រប​តាម​ទេ ដ្បិត​បើ Sir Alex ណែនាំ​ចំៗ​ក៏​ដោយ ព្រោះ​កីឡាករ​មិន​អាច​លេង​គ្រប់​ការ​ប្រកួត​បាន​ទេ ដោយ​កាយសម្បទា​គឺ​ត្រូវ​ការ​សម្រាក​ខ្លះ។         លោក Ole និយាយ៖ “Ronaldo ជា​អ្នក​បញ្ចប់ទី​ដ៏​ច្បាស់​មួយ ជា​កីឡាករ​លេចធ្លោ​មួយ ដូច្នេះ​ពិត​ជា​ពិបាក​ការ​ដែល​ត្រូវ​ដក​គេ​ចេញ​​នៅ​ប្រកួត​ខ្លះ តែ​យើង​អាច​ធ្វើ​បែប​ណា​បាន? ដាក់​ឲ្យ​គេ​លេង ៦ ប្រកួត នៅ​រយៈ​ពេល ៦ ​ថ្ងៃ […]