Pedri ត​កុងត្រា​ថ្មី​ជា​មួយ​ Barca ជា​មួយ​ថ្លៃ​ផ្ដាច់​កុងត្រា​ ១.១ពាន់​លាន​ដុល្លារ​

admin

ខ្សែ​បម្រើ​វ័យ​១៨ឆ្នាំ​ Pedri បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona រហូត​ដល់​ឆ្នាំ​២០២៦ ជា​មួយ​ថ្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​ប្រមាណ​ ១.១៦ពាន់​ដុល្លារ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។

 

កីឡាករ​នេះ​ទើប​ផ្លាស់​មក​លេង​នៅ​ក្លឹប​អេស្ប៉ាញ​ខាង​លើ​ នៅ​ឆ្នាំ​២០២០ ដោយ​មក​ទល់​នឹង​ពេល​នេះ​ចូល​លេង​ក្នុង​ការ​ប្រកួត​បាន​ ៥៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​៤គ្រាប់​ ដោយ​បាន​ឈ្នះ​ពាន​ Copa del Rey នៅ​ក្នុង​រដូវកាល​ដំបូង​របស់​ខ្លួន​តែ​ម្ដង​។

កីឡាករ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ពេល​នេះ​ជាង​ ៩៣​លាន​ដុល្លារ​។

ចំពោះ​កម្មវិធី​ចុះ​កុងត្រា​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១​ស្អែក​ អម​ជា​មួយ​ការ​ធ្វើ​សន្និសីទ​កាសែត​ពី​រឿង​នេះ​ផង​ដែរ​៕

ប្រភព៖ FC Barcelona

Next Post

Aguero អន់​ចិត្ត​​អត់​ជាប់​បេក្ខភាព​ឈ្នះ​ Ballon d'Or តែ​ Messi ប្រាប់​ថា​ ទាល់​ឈ្នះ​ UCL ទើប​មាន​ឱកាស​

ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​អន់​ចិត្ត​នៅ​ពេល​អត់​ជាប់​បេក្ខភាព​ឈ្នះ​ពាន​ Ballor d’Or នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​ខ្លួន​បាន​ងឿងឆ្ងល់​ជា​ខ្លាំង​ថា​មូល​ហេតុ​អ្វី​ ដែល​ខ្លួន​ត្រូវ​បាន​គេ​មើល​រំលង​។ Aguero បាន​និយាយ​ទៅ​កាន់​កាសែត​អេស្ប៉ាញ​ El Pais ថា​៖” ជា​ច្រើន​ដង​ហើយ​ខ្ញុំ​ឆ្ងល់​ថា​ នូវ​ខ្វះ​អី​ទៀត​។ អញ្ចឹង​ថ្ងៃ​មួយ​ក៏​ខ្ញុំ​បាន​សួរ​ Messi ពី​រឿង​ហ្នឹង​ ហើយ​គេ​ក៏​ប្រាប់​ខ្ញុំ​វិញ​ថា​ដើម្បី​ឲ្យ​មាន​ឱកាស​ឈ្នះ​ពាន​ Ballon’dOr នេះ​ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ពាន​ Champions League ហើយ​គេ​និយាយ​ហ្នឹង​ពិត​ជា​ត្រឹម​ត្រូវ​ “។ កីឡាករ​នេះ​បន្ត​ថា​៖” មួយ​វិញ​ទៀត​អ្វី​ដែល​សំខាន់​ដែរ​នោះ​ បើ​ឈ្នះ​ពាន​ធំ​ៗ​អី​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​របស់​យើង​នោះ​ក៏​អាច​មាន​ឱកាស​ដែរ​។ ជាក់​ស្ដែង​ដូច​កាល​ Take Fabio អញ្ចឹង​ កាល​ពី​ឆ្នាំ​២០០៦ គេ​ឈ្នះ​ពាន​ World Cup ជា​មួយ​ក្រុម​ជម្រើស​ជាតិ​គេ​ “។ Aguero មិន​ដែល​ធ្លាប់​ឈ្នះ​ពាន​ Ballon d’Or ម្ដង​ទេ​នៅ​ក្នុង​អាជីព​របស់​គេ​ ដោយ​កាល​លេង​នៅ​ Man City កីឡាករ​នេះ​រក​បាន​ ២៦០គ្រាប់​ ក្នុង​ […]