អាល្លឺម៉ង់​បាន​ក្លាយ​ជា​ក្រុម​ដំបូង​ជម្រុះ​បាន​​​ឡើង​ទៅ​លេង World Cup ២០២២

admin

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ក្លាយ​​ជា​ក្រុម​​ដំបូង​​​បាន​ឡើង​ទៅ​លេង​​ព្រឹត្តិការណ៍ World Cup ២០២២ ជាមួយ​​ម្ចាស់​ផ្ទះ​កាតា ក្រោយ​យក​ឈ្នះ​​ម៉ាសេដូន ៤-០ ក្នុង​វគ្គ​ជម្រុះ។

 

 

​គ្រាប់​ដំបូង​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Kai Havertz ខណៈ Timo Werner រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ខ្សែ​ប្រយុទ្ធ Jamal Musiala ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​៤​ឲ្យ​អាល្លឺម៉ង់​យក​ឈ្នះ​ម៉ាសេដូន ៤-០។

ជ័យជម្នះ​នេះ​បាន​​ជួយ​ឲ្យ​អាល្លឺម៉ង់​មាន​២១​ពិន្ទុ​ក្នុង​ពូល J ខណៈ​ការ​ប្រកួត​ជម្រុះ​សល់​២​ប្រកួត​ទៀត។ យ៉ាងណាមិញ តាម​រយៈ​ពិន្ទុ​នេះ​ក្រុម​រហស្សនាម​​ឥន្ទ្រី​ដែក​មាន​លទ្ធភាព​គ្រប់គ្រាន់​បាន​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍ World Cup ២០២២ ដែល​​រៀបចំ​នៅ​ប្រទេស​កាតា៕ ​​

 

 

 

 

ប្រភព៖ BBC

Next Post

Pedri ត​កុងត្រា​ថ្មី​ជា​មួយ​ Barca ជា​មួយ​ថ្លៃ​ផ្ដាច់​កុងត្រា​ ១.១ពាន់​លាន​ដុល្លារ​

ខ្សែ​បម្រើ​វ័យ​១៨ឆ្នាំ​ Pedri បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona រហូត​ដល់​ឆ្នាំ​២០២៦ ជា​មួយ​ថ្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​ប្រមាណ​ ១.១៦ពាន់​ដុល្លារ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។   កីឡាករ​នេះ​ទើប​ផ្លាស់​មក​លេង​នៅ​ក្លឹប​អេស្ប៉ាញ​ខាង​លើ​ នៅ​ឆ្នាំ​២០២០ ដោយ​មក​ទល់​នឹង​ពេល​នេះ​ចូល​លេង​ក្នុង​ការ​ប្រកួត​បាន​ ៥៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​៤គ្រាប់​ ដោយ​បាន​ឈ្នះ​ពាន​ Copa del Rey នៅ​ក្នុង​រដូវកាល​ដំបូង​របស់​ខ្លួន​តែ​ម្ដង​។ កីឡាករ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ពេល​នេះ​ជាង​ ៩៣​លាន​ដុល្លារ​។ ចំពោះ​កម្មវិធី​ចុះ​កុងត្រា​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១​ស្អែក​ អម​ជា​មួយ​ការ​ធ្វើ​សន្និសីទ​កាសែត​ពី​រឿង​នេះ​ផង​ដែរ​៕ ប្រភព៖ FC Barcelona