Rio ផ្ដល់​គំនិត​ឲ្យ Newcastle កុំ​ទាន់​នាំ​ចូល​កីឡាករ​​កំពូល​ៗ​ពី​បរទេស ទិញ​កីឡាករ​ទាំង​នេះ​សិន​​

admin

Rio Ferdinand បាន​ផ្ដល់​យោបល់​ថា ប្រធាន​ក្លឹប​ថ្មី​របស់​ Newcastlte គួរ​តែ​​សម្លឹង​មើល​កីឡាករ​ក្មេង​របស់​អង់គ្លេស​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា ល្អ​ជាង​នាំ​ចូល​កីឡាករ​កំពូល​ៗ​ពី​បរទេស។

 

 

 

 

ក្លឹប​រហស្សនាម​សារិកា​ព្រៃ​ត្រូវ​បាន​ព្រះអង្គម្ចាស់ Mahammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​ក្នុង​តម្លៃ​៣០៥​លាន​ផោន​កាល​ពី​សប្ដាហ៍​មុន។ Ferdinand ដែល​ធ្លាប់​លេង​នៅ Leeds និង Man United បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ថា Newcastle គួរ​ដាក់​គោលដៅ​មើល​តារា​ Euro 2020 របស់​អង់គ្លេស​សិន​ទៅ។

Ferdinand បាន​ចុច​ឈ្មោះ Raheem Sterling, Jesse Lingard និង Declan Rice ដែល Newcastle គួរ​តាម​ដាន។ លោក​បាន​លើក​ហេតុ​ផល​ថា ដូច​ជា Sterling និង Lingard មិន​សូវ​បាន​លេង​ជា​ទៀងទាត់​ក្នុង​​ក្រុម​របស់​ពួក​គេ​ទេ ដូច្នេះ​បើ​ចូល​សួរ​ទិញ​ពេល​នេះ​​ល្អ។ សម្រាប់ Rice ជា​កីឡាករ​លេច​ធ្លោ​នៅ Euro។

 

 

 

ជា​ការ​ពិត​​នៅ​​ទីផ្សារ​ដោះដូរ​កីឡាករ​​​នៅ​ខែ​មករា Newcastle នឹង​ត្រៀម​នាំ​កីឡាករ​ល្អ​ៗ​ថ្មី​ចូល។ ជាក់​ស្ដែង​កាល​ពី​ម្សិលមិញ​មាន​ឮ​ថា ពួក​គេ​ចាប់​អារម្មណ៍​កីឡាករ​របស់ United ដល់​ទៅ​​៤​នាក់ ខណៈ​នឹង​ត្រៀម​បណ្ដេញ​អ្នក​ចាត់​ការ Steve Bruce ចេញ​ទៀត៕

 

 

ប្រភព៖ Dailymail  

Next Post

អាល្លឺម៉ង់​បាន​ក្លាយ​ជា​ក្រុម​ដំបូង​ជម្រុះ​បាន​​​ឡើង​ទៅ​លេង World Cup ២០២២

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​ក្លាយ​​ជា​ក្រុម​​ដំបូង​​​បាន​ឡើង​ទៅ​លេង​​ព្រឹត្តិការណ៍ World Cup ២០២២ ជាមួយ​​ម្ចាស់​ផ្ទះ​កាតា ក្រោយ​យក​ឈ្នះ​​ម៉ាសេដូន ៤-០ ក្នុង​វគ្គ​ជម្រុះ។     ​គ្រាប់​ដំបូង​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Kai Havertz ខណៈ Timo Werner រក​បាន​២​គ្រាប់​ម្នាក់​ឯង។ ខ្សែ​ប្រយុទ្ធ Jamal Musiala ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​៤​ឲ្យ​អាល្លឺម៉ង់​យក​ឈ្នះ​ម៉ាសេដូន ៤-០។ ជ័យជម្នះ​នេះ​បាន​​ជួយ​ឲ្យ​អាល្លឺម៉ង់​មាន​២១​ពិន្ទុ​ក្នុង​ពូល J ខណៈ​ការ​ប្រកួត​ជម្រុះ​សល់​២​ប្រកួត​ទៀត។ យ៉ាងណាមិញ តាម​រយៈ​ពិន្ទុ​នេះ​ក្រុម​រហស្សនាម​​ឥន្ទ្រី​ដែក​មាន​លទ្ធភាព​គ្រប់គ្រាន់​បាន​ឡើង​ទៅ​លេង​នៅ​ព្រឹត្តិការណ៍ World Cup ២០២២ ដែល​​រៀបចំ​នៅ​ប្រទេស​កាតា៕ ​​         ប្រភព៖ BBC