Hazard អាច​មក Chelsea វិញ ក្រោយ​​មាន​ការ​ពិភាក្សា​ក្រៅ​ផ្លូវការ

admin

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard អាច​នឹង​ត្រឡប់​មក​កាន់ Chelsea វិញ បន្ទាប់​ពី​ក្លឹប​បើក​ការ​ពិភាក្សា​ក្រៅ​ផ្លូវការ​ជាមួយ Real Madrid លើ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​។

 

 

Hazard បាន​ចាកចេញ​ពី Chelsea ចូលរួម​ជាមួយ Real Madrid ក្នុង​តម្លៃ​ខ្លួន​១១៥​លាន​អឺរ៉ូ ប៉ុន្តែ​គេ​មិន​សូវ​បង្ហាញ​ទម្រង់​លេង​ល្អ​​ឡើយ​ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​អវត្តមាន​ច្រើន​ជាង​ប្រកួត​ដែល​គេ​លេង​ឲ្យ Madrid ទៅ​ទៀត ដោយ​សារ​តែ​បញ្ហា​របួស។

យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ El Nacional បាន​រាយការណ៍​ថា Chelsea បាន​​ចាប់​ផ្ដើម​ចរចា​ក្រៅ​ផ្លូវការ​​រួចរាល់​ហើយ​​ក្នុង​ការ​ផ្លាស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​។ ប្រធាន​ក្លឹប​របស់​តោខៀវ​លោក Roman Abramovich មាន​ជំនឿ​ចិត្ត​​ថា Hazard អាច​​វិល​មក​ទម្រង់​លេង​ល្អ​វិញ ពេល​ដែល​ត្រឡប់​មក​កាន់ Stamford Bridge។

 

 

 

Chelsea បាន​សាកសួរ​ទៅ​កាន់​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លឹប​របស់ Real Madrid ក្នុង​ការ​នាំ Hazard មក​ទីក្រុង​ឡុងដ៏​វិញ ហើយ​កីឡាករ​ខ្លួន​ឯង​ក៏​នឹង​​អាច​​បើក​ការ​ផ្ទេរ​នេះ​ដែរ។ គិត​ត្រឹម​៣​រដូវ​កាល​នេះ Hazard លេង​ទើប​តែ​បាន​៥១​ប្រកួត​ឲ្យ Madrid៕ ​​

ប្រភព៖ Dailymail

Next Post

Rio ផ្ដល់​គំនិត​ឲ្យ Newcastle កុំ​ទាន់​នាំ​ចូល​កីឡាករ​​កំពូល​ៗ​ពី​បរទេស ទិញ​កីឡាករ​ទាំង​នេះ​សិន​​

Rio Ferdinand បាន​ផ្ដល់​យោបល់​ថា ប្រធាន​ក្លឹប​ថ្មី​របស់​ Newcastlte គួរ​តែ​​សម្លឹង​មើល​កីឡាករ​ក្មេង​របស់​អង់គ្លេស​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​​ខែ​មករា ល្អ​ជាង​នាំ​ចូល​កីឡាករ​កំពូល​ៗ​ពី​បរទេស។         ក្លឹប​រហស្សនាម​សារិកា​ព្រៃ​ត្រូវ​បាន​ព្រះអង្គម្ចាស់ Mahammed bin Salman របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​ក្នុង​តម្លៃ​៣០៥​លាន​ផោន​កាល​ពី​សប្ដាហ៍​មុន។ Ferdinand ដែល​ធ្លាប់​លេង​នៅ Leeds និង Man United បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ថា Newcastle គួរ​ដាក់​គោលដៅ​មើល​តារា​ Euro 2020 របស់​អង់គ្លេស​សិន​ទៅ។ Ferdinand បាន​ចុច​ឈ្មោះ Raheem Sterling, Jesse Lingard និង Declan Rice ដែល Newcastle គួរ​តាម​ដាន។ លោក​បាន​លើក​ហេតុ​ផល​ថា ដូច​ជា Sterling និង Lingard មិន​សូវ​បាន​លេង​ជា​ទៀងទាត់​ក្នុង​​ក្រុម​របស់​ពួក​គេ​ទេ ដូច្នេះ​បើ​ចូល​សួរ​ទិញ​ពេល​នេះ​​ល្អ។ សម្រាប់ Rice ជា​កីឡាករ​លេច​ធ្លោ​នៅ […]