Ronaldo ​មិន​សប្បាយ​ចិត្ត ​ក្រោយ​លោក Ole ​ឱ្យ​រូបគេ​អង្គុយ​កៅអី​បម្រុង​

admin

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​លោក Ole ​ដាក​ឱ្យ​អង្គុយ​កៅអី​បម្រុង​សិន ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Everton ​លទ្ធផល​ស្មើ​គ្នា ១-១ ​នៅ​យប់មិញ។

 

 

​ក្នុង​ការ​ប្រកួត​លីគ​អង់គ្លេស​នេះ​ដែរ ​លោក Ole ​បាន​សម្រេច​ចិត្ត​ដាក់ Ronaldo ​អង្គុយ​កៅអី​បម្រុង​សិន ​ដោយ​ដាក់​ចូល​នៅ​តង់​ទី​២​ឯ​ណោះ។ ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Martial ​រក​គ្រាប់​បាល់​ឱ្យ​បិសាច​ក្រហម​បាន​នៅ​នាទី​៤៣ ​តែ​ក៏​ត្រូវ​បាន​ Townsend ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៥។ CR7 ​ត្រូវ​បាន​ប្ដូរ​ចូល​នៅ​នាទី​៥៧ ​ជំនួស Cavani 

 

 

 

 

​សម្រាប់​ការ​ដាក់​ឱ្យ​បម្រុង​នេះ​ដែរ Ronaldo ​បាន​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​គេ​បាន​ថត​ជាប់​វីដេអូ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ដើរ​គ្រវី​ក្បាល អំឡុង​ចប់​ការ​ប្រកួត​ដែល​នេះ​បង្ហាញ​ថា​រូបគេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ស្មើ​ជាមួយ​ក្រុម Everton ​នោះ​ទេ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នេះ៕

ប្រភព៖ DailyMail

Next Post

Hazard អាច​មក Chelsea វិញ ក្រោយ​​មាន​ការ​ពិភាក្សា​ក្រៅ​ផ្លូវការ

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard អាច​នឹង​ត្រឡប់​មក​កាន់ Chelsea វិញ បន្ទាប់​ពី​ក្លឹប​បើក​ការ​ពិភាក្សា​ក្រៅ​ផ្លូវការ​ជាមួយ Real Madrid លើ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​។     Hazard បាន​ចាកចេញ​ពី Chelsea ចូលរួម​ជាមួយ Real Madrid ក្នុង​តម្លៃ​ខ្លួន​១១៥​លាន​អឺរ៉ូ ប៉ុន្តែ​គេ​មិន​សូវ​បង្ហាញ​ទម្រង់​លេង​ល្អ​​ឡើយ​ក្នុង​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។ កីឡាករ​វ័យ​៣០​ឆ្នាំ​បាន​អវត្តមាន​ច្រើន​ជាង​ប្រកួត​ដែល​គេ​លេង​ឲ្យ Madrid ទៅ​ទៀត ដោយ​សារ​តែ​បញ្ហា​របួស។ យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ El Nacional បាន​រាយការណ៍​ថា Chelsea បាន​​ចាប់​ផ្ដើម​ចរចា​ក្រៅ​ផ្លូវការ​​រួចរាល់​ហើយ​​ក្នុង​ការ​ផ្លាស់​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​។ ប្រធាន​ក្លឹប​របស់​តោខៀវ​លោក Roman Abramovich មាន​ជំនឿ​ចិត្ត​​ថា Hazard អាច​​វិល​មក​ទម្រង់​លេង​ល្អ​វិញ ពេល​ដែល​ត្រឡប់​មក​កាន់ Stamford Bridge។       Chelsea បាន​សាកសួរ​ទៅ​កាន់​លោក Florentino Perez ដែល​ជា​ប្រធាន​ក្លឹប​របស់ Real Madrid ក្នុង​ការ​នាំ […]