Pique ​ថា Barcelona ​លេង​៣​ម៉ោង ​ក៏​ប្រហែល​រក​គ្រាប់​បាល់​មិន​បាន​ដែរ​

admin

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​​យប់មិញ​នេះ​។

 

 

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​ Suarez ​ជា​អ្នក​រក​បាន​១​គ្រាប់ ​និង​បញ្ជូន​បាល់​១​គ្រាប់​ជួយ​ក្រុម​របស់​លោក Simeone ​យក​ឈ្នះ​លើ​អតីត​ក្លឹប​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​សំខាន់​នេះ។ ​ខណៈ​ដែល​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​ហាក់​មិន​មាន​ឱកាស​ធ្វើ​ច្រើន​សម្រាប់​ទម្លុះ​សំណាញ់​ទី​ខាង​ក្រុម AT Madrid ​វិញ​នោះ​ទេ។ ដោយ​ប្រកួត​នេះ​ទៀត​សោត ​លោក Ronald Koeman ​ក៏​មិន​អាច​ឈរ​បញ្ជា​កូន​ក្រុម​បាន​ដែរ។

 

 

​បើ​តាម​កីឡាករ Gerard Pique ​ខ្សែ​ការពារ​ពោរពេញ​ដោយ​បទ​ពិសោធ​នៅ​ក្រុម Barcelona ​បាន​និយាយ​ថា​បើ​តាម​ទម្រង់​លេង​ទល់ AT Madrid ​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​លេង​៣​ម៉ោង​ក៏​ប្រហែល​ជា​មិន​អាច​រក​គ្រាប់​បាល់​បាន​ដែរ។ តែ​យ៉ាង​ណា Pique ​ក៏​បាន​បង្ហាញ​ពី​ភាព​រឹងមាំ ​និង​លើក​ទឹក​ចិត្ត​ក្រុម​ផង​ដែរ ​ដោយ​មិន​ឱ្យ​បោះបង់​ការ​ប្រកួត ឬ​បាក់​ទឹក​ចិត្ត​អ្វី​នោះ​ទេ៕

 

 

ប្រភព៖ DailyMail

Next Post

Ronaldo ​មិន​សប្បាយ​ចិត្ត ​ក្រោយ​លោក Ole ​ឱ្យ​រូបគេ​អង្គុយ​កៅអី​បម្រុង​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ត្រូវ​បាន​លោក Ole ​ដាក​ឱ្យ​អង្គុយ​កៅអី​បម្រុង​សិន ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Everton ​លទ្ធផល​ស្មើ​គ្នា ១-១ ​នៅ​យប់មិញ។     ​ក្នុង​ការ​ប្រកួត​លីគ​អង់គ្លេស​នេះ​ដែរ ​លោក Ole ​បាន​សម្រេច​ចិត្ត​ដាក់ Ronaldo ​អង្គុយ​កៅអី​បម្រុង​សិន ​ដោយ​ដាក់​ចូល​នៅ​តង់​ទី​២​ឯ​ណោះ។ ​ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Martial ​រក​គ្រាប់​បាល់​ឱ្យ​បិសាច​ក្រហម​បាន​នៅ​នាទី​៤៣ ​តែ​ក៏​ត្រូវ​បាន​ Townsend ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៥។ CR7 ​ត្រូវ​បាន​ប្ដូរ​ចូល​នៅ​នាទី​៥៧ ​ជំនួស Cavani ។         ​សម្រាប់​ការ​ដាក់​ឱ្យ​បម្រុង​នេះ​ដែរ Ronaldo ​បាន​បង្ហាញ​កាយ​វិការ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​គេ​បាន​ថត​ជាប់​វីដេអូ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ដើរ​គ្រវី​ក្បាល អំឡុង​ចប់​ការ​ប្រកួត​ដែល​នេះ​បង្ហាញ​ថា​រូបគេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ស្មើ​ជាមួយ​ក្រុម Everton ​នោះ​ទេ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នេះ៕ ប្រភព៖ DailyMail