ប្លែក! Real Madrid សម្លឹង​ចង់​ទិញ​យក​កីឡាករ​ជាន់ Role របស់ Ronaldo ម្នាក់ ពី Man Utd

admin

ក្លឹប​ស្តេច​ស​ Real Madrid ​ចង់​បើក​ការ​ចរចា​ដ៏​ធំ​មួយ​នៅ​ខែ​មករា កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ពោល​គឺ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជាន់ Role របស់ Cristiano Ronaldo នៅ​ក្លឹប Man Utd នោះ​គឺ Edinson Cavani។

 

 

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា Cavani គេ​នៅ​ក៏​មិន​បាន​លេង​ពេញ​ជើង​នោះ​ដែរ ដូច្នេះ​ហើយ Real Madrid ចង់​ចាប់​យក​ឱកាស​នេះ ចម្រាញ់​យក​សមត្ថភាព​ដែល​គេ​មាន មក​ជួយ​ក្លឹប​របស់​ខ្លួន​នៅ​ទឹកដី​អេស្ប៉ាញ​វិញ។ គួបផ្សំ​នឹង​សុពលភាព​កុងត្រា​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា​ផង ដូច្នេះ​ការ​ចរចា​ទិញ​យក​នៅ​ខែ​មករា គឺ​អាច​ស្ថិត​នៅ​តម្លៃ​ដ៏​សមរម្យ។

 

 

យើង​មិន​ច្បាស់​ថា United ព្រម​លក់​ឬ​អត់​ទេ តែ​បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​គឺ​លោក Ole Gunnar Solskjaer ពិត​ជា​មិន​សូវ​ប្រើប្រាស់​កីឡាករ​អ៊ុយរុយហ្គាយ​ពិត​មែន។ បញ្ជាក់​ឲ្យ​ដឹង​ថា ស្ថិតិ​ជា​រួម​គឺ Cavani រក​បាន ១៧ គ្រាប់​និង Assist ៦ លើក​នៅ​ការ​បង្ហាញ​ខ្លួន ៤២ ប្រកួត​សរុប​ឲ្យ​បិសាច​ក្រហម៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ El Nacional

Next Post

ចាញ់​ផ្ទួន! ​ពេល​នេះ Chelsea ​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​រក​ឃើញ​ជ័យជម្នះ​វិញ​ហើយ ​លើ​ក្រុម Southampton ​ក្នុង​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៧។     ​ក្រុម​តោ​ខៀវ ​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី៩ ​ដោយ Chalobah។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៦១ ​ក៏​ស្រាប់​តែ Ward-Prowse ​រក​ក្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម Southampton ​បាន​វិញ។ ​ការ​ប្រកួត​នៅ​ចុង​តង់​ទី​២​ទៅ​ហើយ ​ក៏​ស្រាប់​តែ Werner ​រក​គ្រាប់​បាល់​នាំ​មុខ​ជា​ថ្មី​ឱ្យ​ក្រុម Chelsea ​នាទី​៨៤ ​ហើយ​ឈាន​ដល់​នាទី​៨៩ ​ក៏​ស្រាប់​តែ Chilwell ​ថែម​បាន​គ្រាប់​បាល់​ទី​៣​ថែម​ទៀត។ ​ចប់​ការ​ប្រកួត Chelsea ​យក​ឈ្នះ​លើ​ក្រុម Southampton ​បាន​ក្នុង​លទ្ធផល ​៣-១។     ​លោក​ Thomas Tuchel ​បាន​និយាយ​ថា​វា​ជា​លទ្ធផល​សម​សម្រាប់​ក្រុម Chelsea ​ហើយ។ ​សម្រាប់​ការ​ប្រកួត​នេះ ​តោ​ខៀវ​ធ្វើ​បាន​ល្អ ​ហើយ​នេះ​ជា​អ្វី​ដែល​ពួកគេ​សម​នឹង​បាន​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៧​នេះ៕ ប្រភព៖ DailyMail