ប្រភព​ជិត​ស្និទ្ធ​ថា​ Ronaldo គិត​តែ​ពី​ហ្វឹកហាត់​ រហូត​ដល់​ថ្នាក់​ Sir Alex ឃាត់​ឲ្យ​ឈប់​ ទើប​ព្រម​ឈប់

admin

លោក​ Nicky Butt អតីត​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Manchester United កំឡុង​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០០៤ បាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ Viva Ronaldo!: The Second Coming of Cristiano ថា​កាល​លោក​នៅ​លេង​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo កីឡាករ​រូប​នេះ​គិត​តែ​ពី​ហ្វឹកហាត់​រហូត​សល់​តែ​ម្នាក់​ឯង​នៅ​លើ​ទីលាន​ ដល់​ថ្នាក់​លោក​ Sir Alex Ferguson ឃាត់​ឲ្យ​ឈប់​ ទើប​គេ​ព្រម​ឈប់​។

 

 

លោក​ Butt បាន​លើក​ឡើង​ថា​ Ronaldo ទេពកោសល្យ​របស់​គេ​មួយ​មុខ​គឺ​មិន​អាច​ធ្វើ​ឲ្យ​គេ​ឈាន​ដល់​​ចំណុច​កំពូល​ជាប់​អញ្ចឹង​ទេ​។ គេ​ជា​កីឡាករ​ដែល​ខិត​ខំ​ ដាក់​ចិត្ត​ដាក់​កាយ​ទាំង​ស្រុង​ដើម្បី​ហ្វឹកហាត់​តែ​ម្ដង​។ ដូច​កាល​គេ​មក​ដំបូង​អញ្ចឹង​ កាយ​សម្បទា​គេ​គឺ​ថា​ស្បែក​គ្រប​ឆ្អឹង​ដូច​ទាំង​យើង​ទាំង​អស់​គ្នា​ ហើយ​ដោយ​សារ​តែ​នៅ​ Premier League នេះ​គឺ​ត្រូវ​ការ​កីឡាករ​មាន​កាយ​សម្បទា​ខ្ពស់​ Ronaldo គេ​ខិត​រាប់​ឆ្នាំ​ដើម្បី​ទទួល​បាន​រាង​កាយ​ដូច​ឃើញ​ឥឡូវ​នេះ​។

បើ​យោង​តាម​ការ​ចុះ​លើក​ឡើង​របស់​លោក​ក្នុង​សៀវភៅ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ Ronaldo គេ​ជា​មនុស្ស​ខិតខំ​ណាស់​ ហ្វឹកហាត់​មិន​ចេះ​ឈប់​ ដូច​កាល​មុន​គេ​អត់​ទាន់​មាន​សង្សារ​ ប្រពន្ធ​កូន​អញ្ចឹង​ គេ​គិត​តែ​ពី​ហាត់​ អ្នក​ខ្លះ​តែ​ចុង​ម៉ោង​អី​គេ​ប្រញាប់​ទៅ​ផ្ទះ​អី​អស់​ហើយ​ តែ​គេ​នៅ​តែ​ហ្វឹកហាត់​រហូត​ដល់​នៅ​តែ​ម្នាក់​ឯង​នៅ​លើ​ទីលាន​ និង​ចេញ​ក្រោយ​គេ​រហូត​។ ពេល​ដល់​ម៉ោង​ហូប​អាហារ​មុន​ទៅ​ផ្ទះ​អី​ Ronaldo នៅ​ហាត់​ទៀត​ដល់​ថ្នាក់​លោក​ Sir Alex Ferguson ទៅ​ឃាត់​ឲ្យ​ឈប់​ ទើប​ព្រម​ឈប់​។

សូម​រំលឹក​ផង​ដែរ​ថា​ Ronaldo មក​លេង​នៅ​ Man Utd ដំបូង​នៅ​កំឡុង​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០០៩ ដោយ​ចូល​រួម​លេង​បាន​២៩២ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​១១៨គ្រាប់​។ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ កីឡាករ​នេះ​ត្រលប់​មក​សារ​ជា​ថ្មី​ដោយ​មក​ទល់​នឹង​ពេល​នេះ​ចូល​លេង​បាន​ ៥ប្រកួត​ និង​រក​បាន​៥គ្រាប់​៕

ប្រភព៖ Goal

Next Post

ប្លែក! Real Madrid សម្លឹង​ចង់​ទិញ​យក​កីឡាករ​ជាន់ Role របស់ Ronaldo ម្នាក់ ពី Man Utd

ក្លឹប​ស្តេច​ស​ Real Madrid ​ចង់​បើក​ការ​ចរចា​ដ៏​ធំ​មួយ​នៅ​ខែ​មករា កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ ពោល​គឺ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ជាន់ Role របស់ Cristiano Ronaldo នៅ​ក្លឹប Man Utd នោះ​គឺ Edinson Cavani។     បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន El Nacional បាន​ឲ្យ​ដឹង​ថា Cavani គេ​នៅ​ក៏​មិន​បាន​លេង​ពេញ​ជើង​នោះ​ដែរ ដូច្នេះ​ហើយ Real Madrid ចង់​ចាប់​យក​ឱកាស​នេះ ចម្រាញ់​យក​សមត្ថភាព​ដែល​គេ​មាន មក​ជួយ​ក្លឹប​របស់​ខ្លួន​នៅ​ទឹកដី​អេស្ប៉ាញ​វិញ។ គួបផ្សំ​នឹង​សុពលភាព​កុងត្រា​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា​ផង ដូច្នេះ​ការ​ចរចា​ទិញ​យក​នៅ​ខែ​មករា គឺ​អាច​ស្ថិត​នៅ​តម្លៃ​ដ៏​សមរម្យ។     យើង​មិន​ច្បាស់​ថា United ព្រម​លក់​ឬ​អត់​ទេ តែ​បើ​មើល​តាម​ស្ថានភាព​បច្ចុប្បន្ន​គឺ​លោក Ole Gunnar Solskjaer ពិត​ជា​មិន​សូវ​ប្រើប្រាស់​កីឡាករ​អ៊ុយរុយហ្គាយ​ពិត​មែន។ បញ្ជាក់​ឲ្យ​ដឹង​ថា ស្ថិតិ​ជា​រួម​គឺ Cavani រក​បាន ១៧ គ្រាប់​និង Assist […]