​សណ្ឋាគារ​លំដាប់​​ផ្កាយ​៥​ដែល​ Messi កំពុង​នៅ​ត្រូវ​​ចោរ​បន្លំ​​ចូល​លួច​លុយ

admin

ក្រុម​ចោរ​​បាន​បន្លំ​ចូល​លួច​លុយ​​និង​គ្រឿង​អលង្ការ​ក្នុង​​បន្ទប់មួយ​ចំនួន​នៅ​សណ្ឋាគារ​​លំដាប់​ផ្កាយ​៥​​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស ដែល Lione Messi កំពុង​ស្នាក់នៅ។

 

ក្រុម​ចោរ​បាន​​ចូល​ក្នុង​​សណ្ឋាគារ Le Royal Monceau ដោយ​ឡើង​តាម​ដំបូល​ និង​លួច​ចូល​ក្នុង​បន្ទប់​តាម​ទ្វារយ៉រ​​ដែល​មិន​ចាក់ចោល​​នៅ​មួយជាន់​លើ​​បន្ទប់ Messi ស្នាក់​នៅ។ បន្ទប់​៤​ត្រូវ​​បាន​ចោរ​ចូល​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​ពេល Messi ​ចូល​មក​ស្នាក់​នៅ។

កាមេរ៉ា​សុវត្ថិភាព​ថត​បាន​បុរស​ពាក់​ម៉ាស់​២​នាក់​តោង​ចុះ​​ចូល​បន្ទប់​ជាន់​ទី​៦​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ នៅ​រាត្រី​នោះ PSG បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​ក្រុម Metz ប៉ុន្តែ​ Messi មិន​បាន​ទៅ​​ជាមួយ​ទេ​ដោយ​ស្នាក់​ក្នុង​សណ្ឋាគារ​ ព្រោះ​​តែ​មាន​របួស​​ក្រោយ​ប្រកួត។

 

ជនរងគ្រោះ​ម្នាក់​​ដែល​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​​ក្នុង​ទីក្រុង​ឌុយបៃ​​បាន​និយាយ​ថា នាង​បាន​បាត់​ខ្សែក​​មាស​តម្លៃ​៣០០០​ផោន ក្រវិល​តម្លៃ​៥០០​ផោន និង​លុយ​២០០០​ផោន។ យ៉ាងណា​ជា​សំណាង​ល្អ បន្ទប់​របស់ Messi មិន​ត្រូវ​បាន​ចោរ​ចូល​ឡើយ ហើយ​ដំណឹង​​ខាង​លើ​ទើប​តែ​បែក​ធ្លាយ​​ថ្មី​ៗ​នេះ​ឯង៕

ប្រភព៖ Dailymail

Next Post

ប្រភព​ជិត​ស្និទ្ធ​ថា​ Ronaldo គិត​តែ​ពី​ហ្វឹកហាត់​ រហូត​ដល់​ថ្នាក់​ Sir Alex ឃាត់​ឲ្យ​ឈប់​ ទើប​ព្រម​ឈប់

លោក​ Nicky Butt អតីត​ខ្សែ​បម្រើ​មួយ​រូប​របស់​ក្លឹប​ Manchester United កំឡុង​ឆ្នាំ​១៩៩២ រហូត​ដល់​ឆ្នាំ​២០០៤ បាន​រៀបរាប់​នៅ​ក្នុង​សៀវភៅ​ Viva Ronaldo!: The Second Coming of Cristiano ថា​កាល​លោក​នៅ​លេង​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo កីឡាករ​រូប​នេះ​គិត​តែ​ពី​ហ្វឹកហាត់​រហូត​សល់​តែ​ម្នាក់​ឯង​នៅ​លើ​ទីលាន​ ដល់​ថ្នាក់​លោក​ Sir Alex Ferguson ឃាត់​ឲ្យ​ឈប់​ ទើប​គេ​ព្រម​ឈប់​។     លោក​ Butt បាន​លើក​ឡើង​ថា​ Ronaldo ទេពកោសល្យ​របស់​គេ​មួយ​មុខ​គឺ​មិន​អាច​ធ្វើ​ឲ្យ​គេ​ឈាន​ដល់​​ចំណុច​កំពូល​ជាប់​អញ្ចឹង​ទេ​។ គេ​ជា​កីឡាករ​ដែល​ខិត​ខំ​ ដាក់​ចិត្ត​ដាក់​កាយ​ទាំង​ស្រុង​ដើម្បី​ហ្វឹកហាត់​តែ​ម្ដង​។ ដូច​កាល​គេ​មក​ដំបូង​អញ្ចឹង​ កាយ​សម្បទា​គេ​គឺ​ថា​ស្បែក​គ្រប​ឆ្អឹង​ដូច​ទាំង​យើង​ទាំង​អស់​គ្នា​ ហើយ​ដោយ​សារ​តែ​នៅ​ Premier League នេះ​គឺ​ត្រូវ​ការ​កីឡាករ​មាន​កាយ​សម្បទា​ខ្ពស់​ Ronaldo គេ​ខិត​រាប់​ឆ្នាំ​ដើម្បី​ទទួល​បាន​រាង​កាយ​ដូច​ឃើញ​ឥឡូវ​នេះ​។ បើ​យោង​តាម​ការ​ចុះ​លើក​ឡើង​របស់​លោក​ក្នុង​សៀវភៅ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ Ronaldo គេ​ជា​មនុស្ស​ខិតខំ​ណាស់​ ហ្វឹកហាត់​មិន​ចេះ​ឈប់​ ដូច​កាល​មុន​គេ​អត់​ទាន់​មាន​សង្សារ​ ប្រពន្ធ​កូន​អញ្ចឹង​ គេ​គិត​តែ​ពី​ហាត់​ […]