គ្រូអង់គ្លេសថា Sancho ជា​កីឡាករ​សំណាង​បំផុត​ដែល​បាន​ជាប់​ជម្រើស​ជាតិអង់គ្លេស​

admin

អ្នក​ចាត់​​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​លោក Gareth Southgate ​បាននិយាយ​ថា Jadon Sancho ​ជា​កីឡាករ​សំណាង​បំផុត​​ដែល​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​​សម្រាប់​ការ​ជ្រើស​រើស​​លើក​នេះ​។

 

ខ្សែ​ប្រយុទ្ធ Sancho បាន​បង្ហាញ​ខ្លួន​៨​លើក​ ​ហើយ​ឲ្យ​ Manchester United ប៉ុន្តែ​មិន​ទាន់​រក​បាន​គ្រាប់​បាល់ ឬ​ក៏​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​បាន​មួយ​លើក​ឡើយ​។ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ផ្ទេរ​ពី Dortmund មក​កាន់​បិសាច​​ក្រហម​ក្នុង​តម្លៃ៨០លាន​អឺរ៉ូ។ ​ក្នុង​ការ​បង្ហាញ​ខ្លួន​មិនបា​ន​ល្អ​នៅ​ក្លឹប​ធ្វើ​ឲ្យ​ Sancho ត្រូវ​បាន​លោក Southgate គិត​ថា​គេ​ជា​​ឡាករ​​ម្នាក់​ដែល​សំណាង​ ព្រោះ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ទល់​ប្រទេស​ អង់ដូរ៉ា នា​ថ្ងៃ​ទី​១០ ខែ​តុលា និង ហុង​គ្រី ​នា​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១​។

ខ្សែ​ប្រយុទ្ធ​ស្លាប​​វ័យ​២១​ឆ្នាំ​ខាង​លើ​បាន​បង្ហាញ​ខ្លួន​ត្រឹម​២​ប្រកួត​ប៉ុណ្ណោះ​ជា​មួយ​ជម្រើស​ជាតិ​​អង់គ្លេស​ក្នុង​ឆ្នាំ​នេះ​ពោល​កាល​ប៉ះរូម៉ានី ក្នុង​ជំនួប​មិត្ត​ភាព​ និង​ប៉ះ​អ៊ុយក្រែន​កាល Euro 2020 វគ្គ​៨​ក្រុម​ចុង​ក្រោយ​៕ ​​​​

 

 

ប្រភព៖ Dailymail  

Next Post

​សណ្ឋាគារ​លំដាប់​​ផ្កាយ​៥​ដែល​ Messi កំពុង​នៅ​ត្រូវ​​ចោរ​បន្លំ​​ចូល​លួច​លុយ

ក្រុម​ចោរ​​បាន​បន្លំ​ចូល​លួច​លុយ​​និង​គ្រឿង​អលង្ការ​ក្នុង​​បន្ទប់មួយ​ចំនួន​នៅ​សណ្ឋាគារ​​លំដាប់​ផ្កាយ​៥​​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស ដែល Lione Messi កំពុង​ស្នាក់នៅ។   ក្រុម​ចោរ​បាន​​ចូល​ក្នុង​​សណ្ឋាគារ Le Royal Monceau ដោយ​ឡើង​តាម​ដំបូល​ និង​លួច​ចូល​ក្នុង​បន្ទប់​តាម​ទ្វារយ៉រ​​ដែល​មិន​ចាក់ចោល​​នៅ​មួយជាន់​លើ​​បន្ទប់ Messi ស្នាក់​នៅ។ បន្ទប់​៤​ត្រូវ​​បាន​ចោរ​ចូល​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​ពេល Messi ​ចូល​មក​ស្នាក់​នៅ។ កាមេរ៉ា​សុវត្ថិភាព​ថត​បាន​បុរស​ពាក់​ម៉ាស់​២​នាក់​តោង​ចុះ​​ចូល​បន្ទប់​ជាន់​ទី​៦​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ នៅ​រាត្រី​នោះ PSG បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​ក្រុម Metz ប៉ុន្តែ​ Messi មិន​បាន​ទៅ​​ជាមួយ​ទេ​ដោយ​ស្នាក់​ក្នុង​សណ្ឋាគារ​ ព្រោះ​​តែ​មាន​របួស​​ក្រោយ​ប្រកួត។   ជនរងគ្រោះ​ម្នាក់​​ដែល​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​​ក្នុង​ទីក្រុង​ឌុយបៃ​​បាន​និយាយ​ថា នាង​បាន​បាត់​ខ្សែក​​មាស​តម្លៃ​៣០០០​ផោន ក្រវិល​តម្លៃ​៥០០​ផោន និង​លុយ​២០០០​ផោន។ យ៉ាងណា​ជា​សំណាង​ល្អ បន្ទប់​របស់ Messi មិន​ត្រូវ​បាន​ចោរ​ចូល​ឡើយ ហើយ​ដំណឹង​​ខាង​លើ​ទើប​តែ​បែក​ធ្លាយ​​ថ្មី​ៗ​នេះ​ឯង៕ ប្រភព៖ Dailymail