លោក​ Rio Ferdinand ថាស្ដាយ United ទិញ Chiesa មិន​បាន​ ឯ Joe Cole ថា​គេ​ជា Suarez ថ្មី

admin

Rio Ferdinand បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល Manchester United មិន​អាច​​យក​បាន​ Federico Chiesa ខ្សែ​ប្រយុទ្ធកំពុង​ឡើង​ជើង​នៅ Juventus។

 

 

កីឡាករ​សញ្ជាតិ​អ៊ីតាលី​វ័យ​២៣​ឆ្នាំ​​គឺ​ជា​សមាជិក​ដ៏​សំខាន់​​ម្នាក់​ជួយ​ឲ្យ​អ៊ីតាលី​ឈ្នះ​ពាន Euro ២០២០។ ហើយ​ចុង​ក្រោយ​នេះ​​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍ គេ​រក​បាន​មួយ​គ្រាប់​ជួយ Juventus ឈ្នះ​លើ Chelsea ក្នុង​ពាន​រង្វាន់ Champions League។

Ferdinand បាន​និយាយ​ បន្ទាប់​ពី Juventus យក​ឈ្នះ Chelsea ថា ក្លឹប​នៅ​អង់គ្លេស​​នឹង​​ពិបាកតាម​ទិញ Chiesa នៅ​ពេល​ខាង​មុខ។ “គេ​គឺ​ជា​កីឡាករ​​ល្អ​ម្នាក់ ហើយ​​ធ្លាប់មាន​ការ​ទាក់ទង​ចង់​បាន​ច្រើន​ពី​ក្លឹប​នៅ​អង់គ្លេស។ ខ្ញុំ​ច្បាស់​ណាស់​ថា​ក្លឹប​ទាំង​នោះ​កំពុង​គិត​ចង់​បាន Chies។ ហេតុ​អ្វីកាល​នោះ United ទិញ​គេ​មិន​បាន?”។ សម្ដី Rio។

 

 

 

ចំណែក​ឯ​​អតីត​ជម្រើសជាតិ​​អង់គ្លេស​ម្នាក់​ទៀត​គឺ Joe Cole មើល​ឃើញ​ថា Chiesa មាន​​លក្ខណៈ​​ដូច​ខ្សែ​ប្រយុទ្ធ Luis Suarez អ៊ីចឹង។ Chiesa បាន​ចូលរួម​ជាមួយ Juventus ពី​ក្លឹប Fiorentina កាល​​ពី​ខែ តុលា ឆ្នាំ ២០២០ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​២​ឆ្នាំ​។ Juventus ក៏​គ្រោង​ទិញ Chiesa ក្នុង​តម្លៃ​ខ្លួន​រង្វង់​៥៤​លាន​ផោន ប្រសិន​បើ​លក្ខខណ្ឌ​ត្រូវរ៉ូវ​គ្នា៕ ​​​

ប្រភព៖ Dailymail

Next Post

គ្រូអង់គ្លេសថា Sancho ជា​កីឡាករ​សំណាង​បំផុត​ដែល​បាន​ជាប់​ជម្រើស​ជាតិអង់គ្លេស​

អ្នក​ចាត់​​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​លោក Gareth Southgate ​បាននិយាយ​ថា Jadon Sancho ​ជា​កីឡាករ​សំណាង​បំផុត​​ដែល​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​​សម្រាប់​ការ​ជ្រើស​រើស​​លើក​នេះ​។   ខ្សែ​ប្រយុទ្ធ Sancho បាន​បង្ហាញ​ខ្លួន​៨​លើក​ ​ហើយ​ឲ្យ​ Manchester United ប៉ុន្តែ​មិន​ទាន់​រក​បាន​គ្រាប់​បាល់ ឬ​ក៏​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​​បាន​មួយ​លើក​ឡើយ​។ គិត​ចាប់​ពី​ថ្ងៃ​ដែល​បាន​ផ្ទេរ​ពី Dortmund មក​កាន់​បិសាច​​ក្រហម​ក្នុង​តម្លៃ៨០លាន​អឺរ៉ូ។ ​ក្នុង​ការ​បង្ហាញ​ខ្លួន​មិនបា​ន​ល្អ​នៅ​ក្លឹប​ធ្វើ​ឲ្យ​ Sancho ត្រូវ​បាន​លោក Southgate គិត​ថា​គេ​ជា​​ឡាករ​​ម្នាក់​ដែល​សំណាង​ ព្រោះ​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ទល់​ប្រទេស​ អង់ដូរ៉ា នា​ថ្ងៃ​ទី​១០ ខែ​តុលា និង ហុង​គ្រី ​នា​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១​។ ខ្សែ​ប្រយុទ្ធ​ស្លាប​​វ័យ​២១​ឆ្នាំ​ខាង​លើ​បាន​បង្ហាញ​ខ្លួន​ត្រឹម​២​ប្រកួត​ប៉ុណ្ណោះ​ជា​មួយ​ជម្រើស​ជាតិ​​អង់គ្លេស​ក្នុង​ឆ្នាំ​នេះ​ពោល​កាល​ប៉ះរូម៉ានី ក្នុង​ជំនួប​មិត្ត​ភាព​ និង​ប៉ះ​អ៊ុយក្រែន​កាល Euro 2020 វគ្គ​៨​ក្រុម​ចុង​ក្រោយ​៕ ​​​​     ប្រភព៖ Dailymail