​Mbappe បញ្ចេញ​កាយវិការ​​មិន​ពេញ​ចិត្ត​​នឹង​ Neymar ព្រោះ​រឿង​មិន​បោះ​បាល់​ឲ្យ

admin

Kylian Mbappe ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​សប្បាយ​ចិត្ត​នឹង Neymar អំឡុង​ពេល Paris Saint-Germain យក​ឈ្នះ ២-០ លើ Montpellier កាល​ពី​យប់​មិញ។

 

Mbappe វ័យ​២២​ឆ្នាំ​បាន​និយាយ​ប្រាប់​ទៅ​មិត្តរួម​ក្រុម Idrissa Gueye ថា Neymar មិន​ព្រម​បោះបាល់​ឲ្យ​ខ្លួន​ឡើយ។ Mbappe ត្រូវ​បាន​លោក Mauricio Pochettino ប្ដូរ​ចេញ​នៅ​នាទី​៨៨​ ខណៈ​​ពេល​កំពុង​​អង្គុយ​នៅ​កៅអី​សម្រាក​គេ​បាន​បាន​កាយវិការ​មិន​សប្បាយ​ចិត្ត​សោះ។

យោង​តាម RMC Spors បាន​ឲ្យ​ដឹង ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​​​បាន​ប្រាប់​មិត្ត​រួម​ក្រុម​ថា៖ “Neymar មិន​ព្រម​បោះ​បាល់​ឲ្យ​ខ្ញុំ​ទេ”។ ២​គ្រាប់​របស់ PSG ធ្វើ​បាន​ដោយ​កីឡាករ Gueye និង Julian Draxler។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ PSG បន្ត​ឈរ​កំពូល​តារាង​ Ligue 1 មាន​២៤​ពិន្ទុ​ គម្លាត​ពី​ក្រុម​លេខ​២ Lens ៩​ពិន្ទុ៕

 

ប្រភព៖ The Sun  

Next Post

គ្រូ​ជំនួយ៖ ​ពេល​គ្រប់​គ្នា​ជា​សះស្បើយ ​Barcelona ​នឹង​ជា​ក្រុម​ខ្លាំង​មួយ​

​ក្រុម FC Barcelona ​បាន​បញ្ចប់​មន្ទឹល​មិន​ល្អ​ចោល​អស់​ហើយ​នៅ​យប់មិញ​នេះ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Levante ​បាន​ក្នុង​លទ្ធផល ​៣-០ ​ក្នុង​ការ​ប្រកួត La Liga។   ​ ក្រោយ​ពី​ខក​ចិត្ត​៣​ប្រកួត​មក​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ឡើង​វិញ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ​សមាជិក​ក្រុម​ម្នាក់​ៗ​ធ្វើ​បាន​ល្អ ជាមួយ​ការ​បោះ​បាល់​ខ្លី​និង​បញ្ចប់​ទី​ច្បាស់​រក​បាន​ដល់​ទៅ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ថែម​ទៀត។ ​ដោយ​៣​គ្រាប់​នោះ​ចេញ​ពី Depay ​១​គ្រាប់ De Jong ​និង Ansu Fati ​។ ដោយ​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក៏​មិនមាន​វត្តមាន​លោក Ronald Koeman| ​ឈរ​បញ្ជា​កូន​ក្រុម​ដែរ ដោយសារ​ជាប់​ពិន័យ។     លោក Alfred Schreuder ​ដែល​ជា​គ្រូ​ជំនួយ​ជា​អ្នក​ឈរ​បញ្ជា​នៅ​លើ​ទីលាន។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​លោក បាន​និយាយ​ថា​៖ “យើង​បាន​លេង​ច្រើន​ប្រកួត​មក​ហើយ​បែប​នេះ ​មិន​មែន​ទើប​១​ប្រកួត​នេះ​ទេ។ វា​ពិត​ជា​ដំណើរ​ការ​បាន​ល្អ​។ កម្លាំង​នៅ​លើ​ទីលាន​ពិត​ជា​អស្ចារ្យ ​ហើយ​វា​ពិត​ជា​ល្អ​សម្រាប់​គ្រប់​គ្នា។ ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​គ្រប់​គ្នា​ជា​សះស្បើយ​អាច​លេង​បាន ​យើង​នឹង​មាន​ក្រុម​ដ៏​ល្អ​មួយ ​ជាមួយ​ជម្រើស​ល្អ​ផង​ដែរ”៕