Salah បន្ដរកគ្រាប់បាល់បានទៀត ជួយ Liverpool ឡើងកំពូលតារាង

admin

ខ្សែប្រយុទ្ធ Mohamed Salah បន្ដជួយក្រុមហង្សក្រហម Liverpool រកបាន១គ្រាប់ក្នុងជ័យជម្នះលើក្រុម Crystal Palace លទ្ធផល ៣-០ ក្នុងពានរង្វាន់ English Premier League។

 

 

 

 

ក្រុមរបស់លោក Jurgen Klopp ចាប់ផ្ដើមលេងល្អឡើងវិញទៀតហើយនៅយប់មិញនេះ ពួកគេយកឈ្នះលើក្រុម Crystal Palace បានក្នុងលទ្ធផលដល់ទៅ ៣-០ ឯណោះ។ ដោយ៣គ្រាប់ដែលពួកគេរកបាននោះចេញពីជើងរបស់ Mane ១គ្រាប់ Salah ១គ្រាប់ និង Keita ១គ្រាប់ទៀត។ សម្រាប់ការប្រកួតនៅលីគនេះដែរ ក្រុមហង្សក្រហមបានផ្លាស់ប្ដូរសមាសភាព៦រូបឯណោះពីជម្រើសទល់ក្រុម AC Milan កន្លងទៅ តែលទ្ធផលពួកគេនៅតែអាចយកឈ្នះបានដដែល។

 

 

ទទួលបាន៣ពិន្ទុបន្ថែមទៀតនេះដែរ ក្រុម Liverpool បានឡើងមកលេខ១ក្នុងកំពូលតារាង Premier League វិញហើយ ដោយមាន១៣ពិន្ទុឆ្លងកាត់ការប្រកួត៥ប្រកួតមកនេះ៕

ប្រភព Dailymail

Next Post

ជើងចាស់ Keane ប្រៀបធៀប​ប្រកួត Spurs និង Chelsea ដូច​​មនុស្ស​ចាស់​លេង​ជាមួយ​កូន​ក្មេង

Roy Keane បាន​រិះគន់​​ចំពោះ​ការ​លេង​​​ក្នុង​វគ្គ​ទី​ពីរ​របស់ Spurs ដែល​បណ្ដោយ​ឲ្យ Chelsea អាច​យក​ឈ្នះ​បាន​ដល់​ទៅ​ ៣-០ ក្នុង​កីឡដ្ឋាន White Hart Lane កាល​ពី​យប់​មិញ។   ​Spurs ធ្វើ​បាន​ល្អ​អាច​ទប់ Chelsea បាន​ក្នុង​វគ្គ​ទី​មួយ​រក្សា​លទ្ធផល ០-០ ខណៈ​តោ​ខៀវ​បាន​បង្កើត​ឱកាស​ជាច្រើន។ តែ​ឈាន​ដល់​វគ្គ​ទី​ពីរ​​ក្រុម​លោក Thomas Tuchel នៅ​តែ​បន្ត​សម្រុក​រហូត​រក​បាន​៣​គ្រាប់​មក​លើ​ Spurs។ ៣​គ្រាប់​របស់ Chelsea ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Thiago Silva, Antonio Rudiger និង​ខ្សែ​បម្រើ N’Golo Kante។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Chelsea បន្ត​ឈរ​នៅ​កំពូល​តារាង​ Premier League មាន​១៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Liverpool និង Manchester United។     Roy Keane ដែល​ជា​អ្នក​វិភាគ​កីឡា​មួយ​រូប​បាន​​និយាយ​រិះគន់​ខ្លាំង​​ៗ […]