ការ​ពិត ៥ យ៉ាង​​ ពី​កូន​កំពូល​កូរ Mateo Messi

admin

Mateo Messi គឺ​ជា​កូន​ទី ២ ក្នុង​ចំណោម​កូន ៣ នាក់​របស់​តារា​ឆ្នើម Lionel Messi និង​អ្នក​ស្រី Antonella Roccuzzo។ ក្មេង​ប្រុស​អាយុ ៦ ឆ្នាំ​រូប​នេះ ​ជា​ញឹកញយ​បាន​បង្កើត​រឿង​គួរ​ឲ្យ​អស់​សំណើច​ជា​ច្រើន ហើយ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ Messi ចាប់​អារម្មណ៍​ទៅ​លើ​គេ​ខ្លាំង​បំផុត​ផង​ដែរ បើ​ធៀប​នឹង​បងប្អូន​បង្កើត ២ រូប​ឯ​ទៀត​មាន Ciro និង Thiago។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែក​ឆ្លើយតប​នឹង​ការ​សំណូមពរ​ពី​អ្នក​គាំទ្រ​ទំព័រ CTS Sports ដែល​ចង់​ដឹង​រឿងរ៉ាវ​មួយ​ចំនួន​ពី​កូន​ប្រុស​កំពូល​កូរ Mateo អ៊ីចឹង​ក្នុង​អត្ថបទ​នេះ យើង​សូម​លើក​មក​បង្ហាញ ៥ ចំណុច​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥) ពូកែ​ណាស់​ខាង​ធ្វើ​ត្រាប់​តាម

ច្រើន​សារ​ហើយ យើង​ធ្លាប់​បាន​ឃើញ Mateo ធ្វើ​ត្រាប់​តាម​ឪពុក​របស់​គេ មិន​ថា​តែ​ស្ទាយ​អបអរ និង​របៀប​នៃ​ការ​ស៊ុត​បញ្ចូល​ទី ក៏​ដូច​ជា​បច្ចេកទេស​នៃ​ការ​ញាក់​បាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​សកម្មភាព​មួយ ដែល​ក្មេង​តូច​អាយុ ៦ ឆ្នាំ​ធ្វើ​ត្រាប់​សឹង​តែ​ដូច​បំផុត​នោះ គឺ​ការ​រក​គ្រាប់​បាល់​ទល់​ក្លឹប Real Madrid របស់​ឪពុក​គេ កាល​ពី​ប្រកួត UCL ឆ្នាំ ២០១១។ Mateo គេ​បាន​អូស​បាល់​កាច់​មក​ក្បែរ​បង្គោល​ទី​ខាង​ស្តាំ ហើយ​ផ្តួល​ខ្លួន​ស៊ុត​បញ្ចូល​ទី រួច​បញ្ចេញ​ស្ទាយ​អបអរ​ដូច​ជា Messi បេះ​ដាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) មូលហេតុ​ដែល​គេ​តែងតែ​គាំទ្រ​ក្លឹប Real Madrid

ដោយសារ​បងប្រុស​ធំ​របស់​គេ គឺ Thiago ជា​អ្នក​គាំទ្រ​ក្លឹប Barcelona ទើប​ធ្វើ​ឲ្យ​ប្អូន​ប្រុស Mateo មាន​ចិត្ត​ចង់​ប្រឆាំង ហើយ​ក្លាយ​ជា​អ្នក​ដែល​ពូកែ​កូរ​ប្រចាំ​គ្រួសារ។

ប្រសិន​មាន​ការ​ប្រកួត​រវាង Barcelona និង Real Madrid កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ពេល​ខាង​ក្រុម​របស់ Messi ស៊ុត​ចូល គឺ​គេ​ធ្វើ​ទឹក​មុខ​ស្មើ​ធម្មតា បើ​ពេល​ឃើញ​បងប្រុស​គេ​អបអរ ផ្ទុយ​ទៅ​វិញ​ពេល​ខាង​ Real ស៊ុត​ចូល Mateo បែរ​ជា​មក​ស្រែក​ហ៊ោរ​សប្បាយ​ទៅ​វិញ។ ដោយសារ​ឃើញ​ទម្លាប់​ដ៏​ហួស​ចិត្ត​បែប​នេះ ដល់​ថ្នាក់​អតីត​ខ្សែ​ការពារ​ក្លឹប​ស្តេច​ស លោក Alvaro Arbeloa ធ្លាប់​និយាយ​ថា ទៅ​ថ្ងៃ​មុខ​ក្លឹប Real Madrid គួរ​តែ​ចុះ​ហត្ថលេខា​យក Mateo Messi មក​ចូលរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ភាពយន្ត​ដែល​គេ​ចូលចិត្ត​បំផុត

រឿង​មួយ​ដែល​ Mateo និង​បងប្រុស​របស់​គេ​គឺ Thiago មិន​ប្រឆាំង​គ្នា គឺ​ការ​ដែល​ស្រលាញ់​ភាពយន្ត Harry Potter តែ​មួយ ហើយ​ជានិច្ចកាល​ក៏​តែងតែ​រៀបចំ​ខ្លួន​ជា​តួ​អង្គ​ក្នុង​ភាពយន្ត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ស្រលាញ់​ការ​រាំ​ច្រៀង

ក្មេង​ច្រឡឺម Mateo តាម​ការ​ទម្លាយ​ពី​ឪពុក​របស់​គេ​ គឺ​នៅ​មិន​ចេះ​ស្ងៀម​នោះ​ទេ។ ក្រៅ​ពី​ការ​លេង​របស់​របរ​ទូទៅ​ដូច​ក្មេង​ឯ​ទៀត កុមារា​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ក៏​ជា​ក្មេង​ដែល​មាន​ដុង​ស្រលាញ់​ការ​រាំ​ច្រៀង​ពី​កំណើត​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់​ឃើញ​វីដេអូ​របស់​គេ ដែល​អាយុ​ទើប​តែ ៦ ឆ្នាំ តែ​បែរ​ជា​មក​អង្គុយ​គោះ​ស្គរ ហើយ​ច្រៀង​ដូច​ជា​មនុស្ស​ធំ។ ដោយឡែក​ថ្មីៗ​នេះ ក៏​ទើប​តែ​លេច​ធ្លាយ​វីដេអូ​មួយ ដែល Mateo ជាមួយ​បងប្អូន ២ រូប​ឯ​ទៀត ធ្វើ​ត្រាប់​តាម Rapper ល្បី​ឈ្មោះ​របស់​បារាំង ក្នុង​បន្ទប់​សណ្ឋាគារ​នៅ​ទីក្រុង​ប៉ារីស​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ជា​មិត្ត​ជិតស្និទ្ធ​របស់ Davi Lucca

តាម​ពិត​ទៅ​ Mateo ​ចាប់ផ្ដើម​ស្និទ្ធ​ជាមួយ​កូន​ប្រុស​បង្កើត​ Neymar ​តាំង​តែ​ពី​កាល​កីឡាករ​ប្រេស៊ីល​ឈរ​ជើង​ឲ្យ​ក្លឹប Barcelona ហើយ​មក​ទល់​ពេល​ចុង​ក្រោយ​នេះ គេ​កាន់​តែ​សប្បាយ​ចិត្ត​ក្រោយ​បាន​មក​ជួប​មិត្ត​ចាស់ Davi Lucca ដែល​មាន​អាយុ​បង​គេ ៤ ឆ្នាំ​នៅ​ឯ​ទឹកដី​ប្រទេស​បារាំង។

ពួក​គេ​ទាំង​ពីរ ក៏​កំពុង​ហ្វឹកហាត់​នៅ​ថ្នាល​របស់ PSG ផង​ដែរ ដូច្នេះ​ថា​មិន​ត្រូវ​ទៅ​ថ្ងៃ​ខាង​មុខ អាច​ក្លាយ​ជា​កីឡាករ​រួម​ជើង​លើ​ទីលាន ដូច​ជា Messi/Neymar ពេល​នេះ​ក៏​ថា​បាន៕

 

 

 

Next Post

Salah បន្ដរកគ្រាប់បាល់បានទៀត ជួយ Liverpool ឡើងកំពូលតារាង

ខ្សែប្រយុទ្ធ Mohamed Salah បន្ដជួយក្រុមហង្សក្រហម Liverpool រកបាន១គ្រាប់ក្នុងជ័យជម្នះលើក្រុម Crystal Palace លទ្ធផល ៣-០ ក្នុងពានរង្វាន់ English Premier League។         ក្រុមរបស់លោក Jurgen Klopp ចាប់ផ្ដើមលេងល្អឡើងវិញទៀតហើយនៅយប់មិញនេះ ពួកគេយកឈ្នះលើក្រុម Crystal Palace បានក្នុងលទ្ធផលដល់ទៅ ៣-០ ឯណោះ។ ដោយ៣គ្រាប់ដែលពួកគេរកបាននោះចេញពីជើងរបស់ Mane ១គ្រាប់ Salah ១គ្រាប់ និង Keita ១គ្រាប់ទៀត។ សម្រាប់ការប្រកួតនៅលីគនេះដែរ ក្រុមហង្សក្រហមបានផ្លាស់ប្ដូរសមាសភាព៦រូបឯណោះពីជម្រើសទល់ក្រុម AC Milan កន្លងទៅ តែលទ្ធផលពួកគេនៅតែអាចយកឈ្នះបានដដែល។     ទទួលបាន៣ពិន្ទុបន្ថែមទៀតនេះដែរ ក្រុម Liverpool បានឡើងមកលេខ១ក្នុងកំពូលតារាង Premier League […]