Dani Alves ត្រូវបាន Sao Paulo បញ្ចប់​កុងត្រា ក្រោយ​ក្លឹបអត់​​លុយ​បើក​ប្រាក់​ខែ​

admin

ក្លឹប​ Sao Paulo បាន​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​បញ្ចប់​កុងត្រា​ជា​មួយ​ខ្សែ​ការពារ​ Dani Alves ក្រោយ​អត់​លុយ​បើក​ប្រាក់​ខែ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

 

 

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ 90MIN រឿង​រ៉ាង​ខាង​លើ​នេះ​លិច​ឡើង​តាំង​ពី​ខែ​មីនា​ ឆ្នាំ​២០២១​ មក​ម្ល៉េះ​ក្រោយ​​​ក្លឹប​ប្រេស៊ីល​មួយ​នេះ​បាន​ជំពាក់​ថ្លៃ​ប្រាក់​ខែ​ Dani Alves ជាង​១០ខែ​រួច​មក​ហើយ​ បើ​គិត​ជា​លុយ​ជាង​ ២.៨លាន​ដុល្លារ​។

កន្លង​មក​នេះ​ខាង​ Sao Paulo ក៏​បាន​ធានា​ថា​នឹង​រក​លុយ​ឲ្យ​គ្រប់​ចំនួន​ដើម្បី​បើក​ប្រាក់​ខែ​ដែល​បាន​ជំពាក់​ទាំង​អស់​ ប៉ុន្តែ​ក្រោយ​ពី​ខាង​ក្លឹប​មិន​អាច​ធ្វើ​បាន​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​សន្យា​កន្លង​មក​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ខាង​លើ​សម្រេច​ដើរ​ចេញ​ពី​ក្លឹប​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា​ គេ​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​ដែល​ក្លឹប​សង​លុយ​ជំពាក់​សិន​។​

បើ​តាម​កុងត្រា​កន្លង​ទៅ​​ខ្សែ​ការពារ​រូប​នេះ​ត្រូវ​លេង​ឲ្យ​ក្លឹប​រហូត​ឆ្នាំ​២០២២ខាង​មុខ​ ប៉ុន្តែ​លុះ​ចរចា​គ្នា​មិន​ត្រូវ​រ៉ូវ​ខាង​ Sao Paulo ក៏​សម្រេច​បញ្ចប់​កុងត្រា​ជា​មួយ​ Dani Alves ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង​៕

ប្រភព៖ 90min

Next Post

Klopp ថា Thiago នឹងល្អខ្លាំងជាងនេះនៅពេលខាងមុខ

លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បាននិយាយថាខ្សែបម្រើ Thiago Alcantara នឹងកាន់តែលេងល្អប្រសើរជាងនេះទៅទៀតនាពេលខាងមុខនេះ។     ក្រុម Liverpool បាននាំយកកីឡាករ Alcantara ពីក្រុម Bayern Munich មក ប៉ុន្តែកាលពីរដូវកាលមុននេះរូបគេមានបញ្ហារបួសច្រើនពេក ទើបមិនសូវមានឱកាសបានលេងនោះទេ។ ខណៈដែលនារដូវកាលនេះវិញ លោក Klopp ជឿថាកីឡាករតម្លៃខ្លូន២០លានផោននេះ នឹងធ្វើបានល្អច្រើនជាក់ជាមនខាន ព្រោះរូបគេមានពេលហ្វឹកហាត់និងយល់ចិត្តក្រុមល្អ។     លោក Klopp បានបន្ថែមថា៖ “មានរឿងជាច្រើនដែលគាត់នឹងអាចឱ្យក្រុមបាន។ ការចាប់ផ្ដើមមិនបានល្អទេ នេះជារឿងពិត។ ប៉ុន្ដែគាត់បានបង្ហាញថាគាត់ជាកីឡាករម្នាក់ដែលអាចធ្វើបានគ្រប់យ៉ាងសម្រាប់យើង។ គាត់ជាកីឡាករជាការទទួលខុសត្រូវខ្ពស់ សមជា World Class Player ”៕ប្រភព Dailymail