ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់តតើអ្នកចាំ​ទី​ណា​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​​

admin

ខាង​ក្រោម​នេះ​ជា​អ្នក​ចាំទី​ទាំង​១០​រូប​ ដែល​ធ្លាប់​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​៖

 

 

១. Rogerio Ceni៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Sao Paulo មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩០-២០១៥ រក​គ្រាប់​បាល់​សរុប​បាន​ ១៣១​គ្រាប់​។

២. Jose Luis Chilavert៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Vélez Sarsfield មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៨២-២០០៤ រក​គ្រាប់​បាល់​សរុប​បាន​ ៦៧​គ្រាប់​។

៣. Dimitar Ivankov៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Levski Sofia មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩៦-២០១២ រក​គ្រាប់​បាល់​សរុប​បាន​ ៤២​គ្រាប់​។

៤. René Higuita៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Deportivo Pereira មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៨៥-២០១០ រក​គ្រាប់​បាល់​សរុប​បាន​ ៤១​គ្រាប់​។

៥. Johnny Vegas Fernandez៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Sport Boys មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩៧-២០១៧ រក​គ្រាប់​បាល់​សរុប​បាន​ ៣៩​គ្រាប់​។

៦. Marcio៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Atlético Goianiense មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​២០០២-២០១៩ រក​គ្រាប់​បាល់​សរុប​បាន​ ៣៤​គ្រាប់​។

៧. Hans-Jorg Butt៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Hamburger SV មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩៤-២០១២ រក​គ្រាប់​បាល់​សរុប​បាន​ ៣២​គ្រាប់​។

៨. Misael Alfaro៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Alianza FC មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៨៨-២០១០ រក​គ្រាប់​បាល់​សរុប​បាន​ ៣១​គ្រាប់​។

៩. Dragan Pantelic៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Radnički Niš មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៧១-១៩៨៥ រក​គ្រាប់​បាល់​សរុប​បាន​ ២៦​គ្រាប់​។

១០. Fernando Patterson៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Xelajú មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩៣-២០១២ រក​គ្រាប់​បាល់​សរុប​បាន​ ២៦​គ្រាប់​៕

ប្រភព៖ Talk Sport

Next Post

Dani Alves ត្រូវបាន Sao Paulo បញ្ចប់​កុងត្រា ក្រោយ​ក្លឹបអត់​​លុយ​បើក​ប្រាក់​ខែ​

ក្លឹប​ Sao Paulo បាន​ចេញ​សេចក្ដី​សម្រេច​ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក្នុង​ការ​បញ្ចប់​កុងត្រា​ជា​មួយ​ខ្សែ​ការពារ​ Dani Alves ក្រោយ​អត់​លុយ​បើក​ប្រាក់​ខែ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។     បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ 90MIN រឿង​រ៉ាង​ខាង​លើ​នេះ​លិច​ឡើង​តាំង​ពី​ខែ​មីនា​ ឆ្នាំ​២០២១​ មក​ម្ល៉េះ​ក្រោយ​​​ក្លឹប​ប្រេស៊ីល​មួយ​នេះ​បាន​ជំពាក់​ថ្លៃ​ប្រាក់​ខែ​ Dani Alves ជាង​១០ខែ​រួច​មក​ហើយ​ បើ​គិត​ជា​លុយ​ជាង​ ២.៨លាន​ដុល្លារ​។ កន្លង​មក​នេះ​ខាង​ Sao Paulo ក៏​បាន​ធានា​ថា​នឹង​រក​លុយ​ឲ្យ​គ្រប់​ចំនួន​ដើម្បី​បើក​ប្រាក់​ខែ​ដែល​បាន​ជំពាក់​ទាំង​អស់​ ប៉ុន្តែ​ក្រោយ​ពី​ខាង​ក្លឹប​មិន​អាច​ធ្វើ​បាន​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​សន្យា​កន្លង​មក​ ដែល​ធ្វើ​ឲ្យ​ខ្សែ​ការពារ​ខាង​លើ​សម្រេច​ដើរ​ចេញ​ពី​ក្លឹប​នេះ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ថា​ គេ​នឹង​ត្រលប់​មក​វិញ​នៅ​ពេល​ដែល​ក្លឹប​សង​លុយ​ជំពាក់​សិន​។​ បើ​តាម​កុងត្រា​កន្លង​ទៅ​​ខ្សែ​ការពារ​រូប​នេះ​ត្រូវ​លេង​ឲ្យ​ក្លឹប​រហូត​ឆ្នាំ​២០២២ខាង​មុខ​ ប៉ុន្តែ​លុះ​ចរចា​គ្នា​មិន​ត្រូវ​រ៉ូវ​ខាង​ Sao Paulo ក៏​សម្រេច​បញ្ចប់​កុងត្រា​ជា​មួយ​ Dani Alves ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង​៕ ប្រភព៖ 90min