Pep៖ ខ្ញុំ​នឹង​ចុះចេញ​ពី​តំណែង​ពី​គ្រូ Man City ប្រសិន​បើ​អ្នក​គាំទ្រ…

admin

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​ប្រសិន​បើ​អ្នក​គាំទ្រ​មាន​បញ្ហា​ជាមួយ​លោក។

 

 

លោក​បាន​លើកឡើង​ថា៖ “ខ្ញុំ​នឹង​មិន​ដែល​ជា​បញ្ហា​សម្រាប់​អ្នក​គាំទ្រ​ខ្ញុំ​ទេ។ មិនដែល​តែ​ម្ដង”។ លោក​បាន​បន្ថែម​ថា៖ “ប្រសិន​បើ​ខ្ញុំ​ជា​បញ្ហា​មួយ សម្រាប់​អ្នក​គាំទ្រ ខ្ញុំ​នឹង​ចុះចេញ​ពី​តំណែង​ភ្លាម”។

លោក​និយាយ​បែប​នេះ​ ក្រោយ​ពី​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ផ្លូវការ​របស់​ Manchester City។

លោក Kevin Parker ​អគ្គលេខាធិការ​នៃ​ក្រុម​នេះ​គិត​ថា លោក​ Guardiola គួរ​តែ​គិត​ពី​រឿង​គ្រូ​បង្វឹក​ទៅ បន្ទាប់​ពី​លោក​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា លោក​ចង់​ឃើញ​អ្នក​គាំទ្រ​របស់ Manchester City មក​គាំទ្រ​ក្លឹប​ឱ្យ​ពេញ​កីឡដ្ឋាន។

ទោះ​ជា​បែប​នេះ​ក្ដី​ លោក Pep ក្នុង​ថ្ងៃ​នេះ​ដែរ ក៏​តប​ទៅ​វិញ​ថា លោក​នឹង​មិន​សុំទោស​លោក Parker នោះ​ទេ ដោយ​សារ​តែ​លោក​ចង់​ឱ្យ​ក្លឹប​ល្អ​ដូច​គេ​ដូច​ឯង ខណៈ​សម្ដី​របស់​លោក​ត្រូវ​បាន​គេ​បក​ប្រែ​ខុស៕

ប្រភព៖ Sky Sports

Next Post

ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់តតើអ្នកចាំ​ទី​ណា​ ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​​

ខាង​ក្រោម​នេះ​ជា​អ្នក​ចាំទី​ទាំង​១០​រូប​ ដែល​ធ្លាប់​រក​បាន​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​៖     ១. Rogerio Ceni៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Sao Paulo មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩០-២០១៥ រក​គ្រាប់​បាល់​សរុប​បាន​ ១៣១​គ្រាប់​។ ២. Jose Luis Chilavert៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Vélez Sarsfield មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៨២-២០០៤ រក​គ្រាប់​បាល់​សរុប​បាន​ ៦៧​គ្រាប់​។ ៣. Dimitar Ivankov៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Levski Sofia មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩៦-២០១២ រក​គ្រាប់​បាល់​សរុប​បាន​ ៤២​គ្រាប់​។ ៤. René Higuita៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Deportivo Pereira មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៨៥-២០១០ រក​គ្រាប់​បាល់​សរុប​បាន​ ៤១​គ្រាប់​។ ៥. Johnny Vegas Fernandez៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Sport Boys មាន​អាជីព​បាល់ទាត់​ចាប់​ពី​ឆ្នាំ​១៩៩៧-២០១៧ រក​គ្រាប់​បាល់​សរុប​បាន​ ៣៩​គ្រាប់​។ ៦. Marcio៖ អតីត​អ្នក​ចាំ​ទី​របស់​ក្លឹប​ Atlético […]