Ake ​រក​បាន​​គ្រាប់​​ទី​១​នៅ UCL ​ឲ្យ Manchester City ស្រាប់​តែ​ឪពុ​ក​​​​ស្លាប់

admin

​ខ្សែ​ការពារ​ Nathan Ake ​របស់​ក្រុម​មេឃ​ខៀវ​​ Manchester City ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​​​ក្នុង​​​ពាន​រង្វាន់ UEFA Champions League ជា​លើ​ក​​ដំបូង ​និង​រក​បាន​មួយ​គ្រាប់​កា​ល​យក​​ឈ្នះ​ទៅ​លើ RB Leipzig ៦-៣ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

 

​ក្រោយ​ការ​រក​បានគ្រាប់​បាល់​បាន​​តែ​ប៉ុន្មាន​នាទី​​ឪពុក​របស់​គេ​ក៏​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​។ ​ក្រោយ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ខ្សែការពារ Ake បាន​និយាយ​ថា ​«​ខ្ញុំ​ដឹង​ថា អ្នក​(ឪពុក​)​នឹង​នៅ​ជា​មួយ​​ខ្ញុំ​​គ្រប់​ពេល​។ ហើយ​អ្នក​នឹង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច។​ គ្រាប់​បាល់​នេះ​​គឺ​ឲ្យ​ទៅ​លោក​ប៉ា​»។

Nathan Ake ​ត្រូវ​បាន​ Manchester City ទិញ​មក​ពី​ AFC Bournemouth ​កាល​ឆ្នាំ​២០២០ ​ក្នុង​តម្លៃ ៤១ លាន​ផោន។ កីឡាករ​វ័យ​២៦​​ឆ្នាំ​​បាន​ជាប់​ជម្រើស​ហុល្លង់ ​ចាប់​ពី​ឆ្នាំ​២០១៧ ដល់​បច្ចុប្បន្ន​៕ ​​​​​​​​​

ប្រភព៖ Marca

Next Post

Pep៖ ខ្ញុំ​នឹង​ចុះចេញ​ពី​តំណែង​ពី​គ្រូ Man City ប្រសិន​បើ​អ្នក​គាំទ្រ...

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​ប្រសិន​បើ​អ្នក​គាំទ្រ​មាន​បញ្ហា​ជាមួយ​លោក។     លោក​បាន​លើកឡើង​ថា៖ “ខ្ញុំ​នឹង​មិន​ដែល​ជា​បញ្ហា​សម្រាប់​អ្នក​គាំទ្រ​ខ្ញុំ​ទេ។ មិនដែល​តែ​ម្ដង”។ លោក​បាន​បន្ថែម​ថា៖ “ប្រសិន​បើ​ខ្ញុំ​ជា​បញ្ហា​មួយ សម្រាប់​អ្នក​គាំទ្រ ខ្ញុំ​នឹង​ចុះចេញ​ពី​តំណែង​ភ្លាម”។ លោក​និយាយ​បែប​នេះ​ ក្រោយ​ពី​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ផ្លូវការ​របស់​ Manchester City។ លោក Kevin Parker ​អគ្គលេខាធិការ​នៃ​ក្រុម​នេះ​គិត​ថា លោក​ Guardiola គួរ​តែ​គិត​ពី​រឿង​គ្រូ​បង្វឹក​ទៅ បន្ទាប់​ពី​លោក​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា លោក​ចង់​ឃើញ​អ្នក​គាំទ្រ​របស់ Manchester City មក​គាំទ្រ​ក្លឹប​ឱ្យ​ពេញ​កីឡដ្ឋាន។ ទោះ​ជា​បែប​នេះ​ក្ដី​ លោក Pep ក្នុង​ថ្ងៃ​នេះ​ដែរ ក៏​តប​ទៅ​វិញ​ថា លោក​នឹង​មិន​សុំទោស​លោក Parker នោះ​ទេ ដោយ​សារ​តែ​លោក​ចង់​ឱ្យ​ក្លឹប​ល្អ​ដូច​គេ​ដូច​ឯង ខណៈ​សម្ដី​របស់​លោក​ត្រូវ​បាន​គេ​បក​ប្រែ​ខុស៕ ប្រភព៖ Sky Sports