តារាជើងស៊ុតរបស់មាន់ខ្នាយមាស Son ទម្លាយ​ថា គេ​ធ្លាប់ជា​អ្នក​គាំទ្រ​របស់ Man Utd ដោយ​សារ​មូលហេតុ​នេះ

admin

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ​ Son Heung-min បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​ធ្លាប់​ជា​អ្នក​គាំទ្រ របស់ Manchester United កាល​ពី​នៅ​ក្មេង ដោយ​សារ​តែ Park Ji-sung។

 

 

 

Park ដែល​បច្ចុប្បន្ន​​វ័យ​៤០​ឆ្នាំ​លេង​បាន​ជាង​២០០​ប្រកួត​ឲ្យ​បិសាច​ក្រហម​ក្នុង​រវាង​ឆ្នាំ​២០០៥​ដល់​២០១២ និង​ជួយ​ក្រុម​ដែល​ធ្លាប់ដឹក​នាំ​ដោយ​លោក Sir Alex ឈ្នះ​ពាន​ជា​ច្រើន។ ពេល​សាកសួរ តើ​ការ​ពី​ក្មេង​ Son គាំទ្រ​ក្រុម​ណា? គេ​បាន​ឆ្លើយ​ថា គឺ Manchester United ព្រោះ​តែ Park Ji-sung លេង​នៅ​ទី​នោះ។

Son បាន​បញ្ជាក់​​ទៀត​ថា Park គឺ​ជា​វីរបុរស​របស់​គេ​និង​ជាតិ ហើយ​ថែម​ទាំង​បាន​ផ្ដល់​ទៅ​កាន់​កីឡាករ​កូរ៉េខាងត្បូង​ពី​របៀប​នៃ​ការ​លេង​បាល់។ Park បាន​​ផ្ដល់​ដល់​កីឡាករ​កូរ៉េ​​នៃ​ក្ដី​សង្ឃឹម​និង​ឱកាស។ គេ​ជា​កីឡាករ​​ដំបូង​ដែល​លេង​នៅ Premier League ដូច្នេះ​ទើប Son គាំទ្រ United ប៉ុន្តែ​ពេល​នេះ​ឈប់​គាំទ្រ​ហើយ។ ​

 

 

 

 

Son បាន​ផ្លាស់​មក​កាន់ Spurs កាល​​ពី​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន ផ្ទេរ​ពី​ក្លឹប Bayer Leverkusen។ កីឡាករ​វ័យ​​២៩​ឆ្នាំ​បង្ហាញ​ខ្លួន​បាន​២៨៤​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Spurs ​រក​បាន​១០៩​គ្រាប់៕

ប្រភព៖ The Sun 

Next Post

Jose Mourinho ​បង្កើត​ការ​ភ្ញាក់​ផ្អើល​​នៅ Roma ជា​មួយ​កំណត់​ត្រា​ឈ្នះ​១០០%

​លោក Jose Mourinho អ្នក​ចាត់​ការ​ថ្មី​របស់​ក្រុម​ AS Roma បាន​បង្កើត​ការ​​ភ្ញាក់​ផ្អើល​ជា​មួយ​​កំណត់​ត្រា​ឈ្នះ​១០០​% ក្នុង​ការ​ចាប់​ផ្ដើម​ដឹក​នាំ​៦​ប្រកួត​ឈ្នះ​ទាំង​៦ ក្រោយ​យក​ឈ្នះ CSKA Sofia ៥-១ ក្នុង​ការ​ប្រកួត UEFA Europa Conference ​វគ្គ​សន្សំ​ពិន្ទុពូល C​ កាល​​ពី​យប់​មិញ​ក្នុង​ទឹក​ដី Stadio Olimpico របស់​ Roma។       ​​​​ម្ចាស់​ផ្ទះ​ចាប់​ផ្ដើម​បាន​តែ​១០​នា​ទី​ក៏​ត្រូវ​ក្រុម​ផ្ញៀវ​ដែល​ជា​ក្រុម​ខ្លាំង​របស់​ ប៊ុលហ្គារី ​រក​បា​ន​មួយ​គ្រាប់​មុនដោយ Graham Carey ។ ​ក្រោយ​មក​​ម្ចាស់​ផ្ទះ​ក៏​រក​បានពីរ​​គ្រាប់​វិញ​មុន​ចប់​វគ្គ​ទី​១ ដែល​ពីរ​គ្រាប់​នោះ​រក​បាន​ដោយ Lorenzo Pellegrini នៅនាទី​ទី​២៥ និង El Sharaawy នាទីទី​៣៨​។ ​ចូល​ដល់​វគ្គទី​២​ខ្សែ​ប្រយុទ្ធ​ Pellegrini ​ដដែល​ក៏​បន្ថែម​​គ្រាប់​បាល់​មូយ​គ្រាប់​ទៀត​នាទី​ទី៦២ ដើម្បី​បន្ថែម​ការ​នាំមុខ​៣-១​។ ​ក្រោយ​មក​គ្រាប់​បាល់​បាន​អូស​​បន្លាយ​ដល់​នាទី​ទី​៨២​ទើប​មាន​​មួយ​គ្រាប់ទៀត​​ ដែល​រក​បាន​ដោយ Gianluca Mancini និង​គ្រាប់​បាល់​ចុង​​ក្រោយ​រក​បាន​ដោយTammy […]