ប្រធាន​ La Liga៖ Real គ្មាន​ថ្ងៃ​ដូច​ PSG នោះ​ទេ​ ដោយ​សារ​តែ​ PSG លេង​ខូច​គេ​

admin

លោក​ Javier Tebas ប្រធាន​លីគ​កំពូល​អេស្ប៉ាញ​បាន​និយាយ​​នៅ​ក្នុង​កម្មវិធី​មួយ​រៀប​ចំ​ដោយ​ La Liga ផ្ទាល់​ក្នុង​ថ្ងៃ​នេះ​ រិះគន់​វាយ​ប្រហារ​ចំៗ​ទៅ​លើ​ក្លឹប​ Paris Saint Germain ​ដោយ​ថា​ក្លឹប​ Real Madrid គ្មាន​ថ្ងៃ​ដូច​ក្លឹប​បារាំង​មួយ​នេះ​ទេ​ ដោយ​សារ​តែ​ក្លឹប​បារាំង​មួយ​នេះ​លេង​ខូច​គេ​។

 

 

ទាក់​ទង​នឹង​ការ​វាយ​ចាយ​ទៅ​ក្លឹប​បារាំង​ខាង​លើ​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​សម្រាប់​លោក​ Tebas ទេ។ លោក​ប្រធាន​មួយ​នេះ​តែង​រិះ​គន់​ PSG កន្លង​មក​ ទាក់​ទង​នឹង​ការ​ចាយ​វាយ​ និង​ច្បាប់​ទម្លាប់​ហិរញ្ញវត្ថុ​នៅ​លីគ​កំពូល​បារាំង​នានា​ ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​រដ្ឋាភិបាល​បារាំង​ក្នុង​កំឡុង​វិបត្តិកូវីដ-១៩​នេះ​​។ ខណៈ​​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​លោក​វិញ​ គឺ​អ្វី​ៗ​ក្លឹប​ខ្លួន​ឯង​ជា​អ្នក​ជ្រោមជ្រែង​ខ្លួន​ឯង​។

ទាក់​នឹង​រឿង​នេះ​លោក​បាន​និយាយ​ថា​ បាល់ទាត់​អេស្ប៉ាញ​អត់​មាន​ខូច​ខាត​អន់​ថយ​។ ក្នុង​កំឡុង​ពេល​​វិបត្តិ​នេះ​ Real ទប់ទល់​បាន​ល្អ​ជាង​គេ​តាម​រយៈ​កាត់​ប្រាក់​ខែ​ តែ​ម៉េច​ក៏​ដោយ​​ពួក​គេ​គ្មាន​ថ្ងៃ​ដូច​ PSG នោះ​ទេ​ព្រោះ​ PSG លេង​ខូច​។ ពួក​គេ​មាន​ថវិកា​រហូត​ដល់​ជាង​ ៧០៨លាន​ដុល្លារ​ចំណាយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​ពេល​នេះ​ ដែល​នេះ​ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ណា​មួយ​ Real មិន​មែន​ជា​ក្លឹប​របស់​រដ្ឋ​ផង​ អញ្ចឹង​ពួក​គេ​គ្មាន​ថ្ងៃ​ធ្វើ​អញ្ចឹង​បាន​ឡើយ​។

បើ​តាម​ការ​លើក​ឡើង​របស់​ Tebas ដដែល​នេះ​កាល​ពី​ពេល​ថ្មី​ៗ​ថា ឲ្យ​តែ​ច្បាប់​បារាំង​ឲ្យ​ PSG នៅ​តែ​បន្ត​ធ្វើ​អញ្ចឹង​បាន​ បាល់ទាត់​អឺរ៉ុប​នឹង​ខ្ទិច​ខ្ទី​អស់​ហើយ​ ខណៈ​ដែល​ក្នុង​កំឡុង​ពេល​វិបត្តិ​នេះ​ក្លឹប​បារាំងនេះ​ខាត​បង់​មួយ​ឆ្នាំ​ជាង​ ៤៧២លាន​ដុល្លារ​ តែ​ពួក​គេ​នៅ​តែ​អាច​លុយ​លើស​ខ្ទង់​បាន​ ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រដ្ឋ​បែប​នេះ​៕

ប្រភព៖ Dailymail | Marca

Next Post

Arsenal កំពុង​ឈឺ​ចាប់ ពេល​ឃើញ​គេ​រវល់​លេង​ UCL គ្រប់គ្នា​ឯង​វិញ​អត់​៥​ឆ្នាំ​ហើយ

អ្នក​ចាត់​របស់​កាំភ្លើង​ធំ Mikel Arteta បាន​និយាយ​ថា ​ខ្លួន​ពិត​​ជា​មាន​ការ​ឈឺចាប់​​ក្រោយ​ឃើញ​ក្រុម​គេ​កំពុង​លេង UEFA Champions League ខណៈ​ក្រុម​របស់​ខ្លួន​​ខក​ខាន​ចូល​រួម​ពាន​នេះ​ចំនួន​៥​ឆ្នាំ​ជាប់​គ្នា​​ហើយ។       ​Chelsea និង Manchester United ​បាន​លេង​ UCL កាល​​ពី​ថ្ងៃ​​អង្គារ៍ ​ស្រប​ពេល​ដែល Liverpool និង​ Manchester City ​​បាន​លេង​ UCL កាល​ពី​ថ្ងៃ​ពុធ។ ចំណែក​ឯ​ក្រុម​កាំភ្លើង​ធំ​​កំពុង​រៀប​ចំ​​​ក្រុម​ត្រៀម​ការ​ប្រកួត​ទល់ Burnley ​នា​ចុង​សប្ដាហ៍​នេះ។ ​និយាយ​ក្នុង​បទ​សម្ភាសន៍​​មួយ​កាល​ពី​ពេល​ថ្មីៗ​​ក្នុង​កម្មវិធី​សន្និសិទ​ការសែត​ត្រៀម​ការ​ប្រកួត​ English Premier League ទល់ Burnley អ្នក​ចាត់​ការ​ខាង​លើ​បាន​និយាយ​ថា «​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ណាស់​​​ ២​-៣​ថ្ងៃ​មុន​ ពេល​បើក​ទូរទស្សន៍​ទៅ​​ឃើញ​​ពួក​គេ ( Man Utd, Chelsea, Man City និង Liverpool ) កំពុង​លេង​( […]